en     km
en     km

វេណេហ្សូអេឡា៖ម៉ាឌូរ៉ូចាប់ផ្ដើមបណ្ដេញទូតបរទេសណាទៅទទួលមេបក្សប្រឆាំង

Share

មន្ត្រីក្រសួងការបរទេសនៃប្រទេស វេណេហ្សូអេឡា ចាប់ផ្ដើមបណ្ដេញទូតបរទេស​ដែល​បានទៅទទួលនិងការពារ មេបក្សប្រឆាំងជួនហ្គៃដូ វិលចូលប្រទេសវិញកាលពីថ្ងៃ​ចន្ទទី៤មីនា។

តាមសេចក្ដីរាយការណ៍របស់ គេហទំព័រ Zero Hedge បានចុះផ្សាយថា យ៉ាងតិចណាស់​ឯក​អគ្គរដ្ឋទូតអាល្លឺម៉ង់លោក Daniel Kriener ត្រូវបានស្នើអោយចាកចេញពី​ប្រទេសនៅក្នុង​រយៈពេល​៤៨ម៉ោង។

តាម ប្រភពដដែល មូលហេតុគឺដោយសារ មន្ត្រីស្ថានទូចអាល្លឺម៉ង់រូបនេះបាន​​ចេញជាមុខខ្លាំង​ដឹកនាំ​​ទូត​​ដទៃ​​ទៀត​ទៅការពារ លោកជួនហ្គៃនៅព្រលានយន្តហោះនៅពេលមេដឹកនាំបក្ស​ប្រឆាំងនេះ វិល​ត្រឡប់​ពីប្រទេសប្រេស៊ីល អ៊ីកាឌ័រ និងកូឡំប៊ី។ ជាការកត់សំគាល់ មន្ត្រីទូត​ដែល​ទៅ​ការ​ពារ​លោក​ជួន​ហ្គៃដូ ​មានទូតអាល្លឺម៉ង់ បារាំង និងអេស្ប៉ាញ ។

លោកជួហ្គៃដូបានត្រឡប់ទៅ វេណេហ្សូអេឡាវិញ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ  ចំពេល តុលាការកំពូលរបស់លោកប្រធានាធិបតីនីកូឡាសម៉ាឌូរ៉ូ បានចេញសាលដីកាកាត់​ទោស​លោកមានទោស ៣០ឆ្នាំពីបទ រំលោភសេចក្ដីសម្រេចរបស់តុលាការ​ដែលហាម​លោក​ចាកចេញពីប្រទេស។

តែយ៉ាងណា មកដល់ពេលនេះ គេពុំឃើញ អាជ្ញាធររបស់លោកម៉ាឌូរ៉ូ ចាប់​ខ្លួនលោកជួនហ្គៃ​ដូនោះ​នៅឡើយទេ។ លោកជួនហ្គៃដូ ជាមេបក្សប្រឆាំងដែលទទួលបាន​ការគាំទ្រ ពីប្រជា​ជនវេណេហ្សូអេឡាភ្លូកទឹកភ្លូកដី ក្នុងការដណ្ដើមប្រទេសពីការគ្រប់គ្រងរបស់​លោក​ម៉ាឌូរ៉ូជន​បដិវត្តន៍ កំពុងរងការផ្ដួលរំលំ ពីសំណាក់ពលរដ្ឋខ្លួនឯងនិងសហគមន៍អ​ន្តរ​ជាតិ។ សហរដ្ឋអាមេរិកចាត់ទុកលោកម៉ាឆឌូរ៉ូជាមេដឹកនាំខុសច្បាប់​ដោយសារជាប់​ឆ្នោត​កំចាត់​គូ​ប្រកួតមិ​នអោយ​ចូលរួមប្រកួតនឹងលោកនៅក្នុងការ​បោះឆ្នោតប្រធានាធិបតីកាលពី​ថ្ងៃ​ទី២០​ឧសភា ឆ្នាំ២០១៨៕ 

Share

ព័ត៌មានទាក់ទង

Image