
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះឃើញថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ ២០១៤ មានរហូតទៅដល់ ២២២៦ នាក់ ដែលចំនួននេះមានការកើនឡើងច្រើនជាងឆ្នាំ ២០១៣ ដែលមាន ១៩៥០ នាក់តែប៉ុណ្ណោះ។ ប្រការនេះបានធ្វើឱ្យអ្នកជំនាញផ្នែកចរាចរណ៍យល់ឃើញថា អត្រានៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺដល់សញ្ញាណមួយដែលត្រូវប្រកាសអាសន្ន និងត្រូវមានចំណាត់ការជាបន្ទាន់ដើម្បីទប់ស្កាត់បញ្ហានេះ។
ខាងក្រោមនេះជាបទសម្ភាសរវាងលោក កែវ សុខា អ្នកសារព័ត៌មានរបស់វិទ្យុស្ត្រី នៃ WMC ជាមួយលោក អ៊ា ចរិយា អ្នកវិភាគសុវត្ថិភាពចរាចរណ៍ផ្លូវគោកឯករាជ្យ ជុំវិញមូលហេតុនៃការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ និង វិធីសាស្ត្របឋមដើម្បីបញ្ចៀសពីគ្រោះថ្នាក់ចរាចរណ៍៖