ភ្នំពេញ៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាស្ថាប័នមួយជួយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលផ្តោត សំខាន់លើវិវាទរួមបរស់កម្មករ និយោជិត។ ដើម្បីកាត់បន្ថយការកើតទុក្ខមិនសុខចិត្តរបស់កម្មករនិយោជិត ដែលជារឿយសំណុំរឿងរបស់ពួកគេតែងចាញ់ភាគីខាងថៅកែរោងចក្រដែលមានទឹកប្រាក់។ ដើម្បីឈានទៅបំបាត់ការធ្វើកូតកម្ម ឬបាតុកម្មរបស់កម្មករនិយោជិត ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលបង្កើតឡើងដោយក្រសួងការងារ បានដើរតួនាទីយ៉ាងសំខាន់ជួយដោះស្រាយទំនាស់ជូនកម្មករដោយឥតគិតកម្រៃ ឈរលើគោលការណ៍មិនលម្អៀង អព្យាក្រឹត និងយុត្តិធម៌។
នេះជាការលើកឡើងរបស់លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលបានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានរបស់វិទ្យុស្រ្តីFM១០៣.៥ ក្នុងពិធីចុះហត្ថលេខាលើកកិច្ចព្រមព្រៀង ស្តីពីការប្រគល់ថវិកាជាង២៦ម៉ឺនដុល្លារដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅថ្ងៃទី ០៦ មីនានេះ។ ដើម្បីជ្រាបកាន់តែច្បាស់សូមស្តាប់បទសម្ភានរវាងលោក កែវ សុខា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី និងលោក ម៉ែន និម្មិត ដូចតទៅ!