en     km
en     km

ស្រ្តីធ្វើការក្នុងក្រសួងពាណិជ្ជកម្មទទួលបានមុខតំណែងជាបន្តបន្ទាប់ក្នុងឆ្នាំ ២០១៨

Share

(ភ្នំពេញ)៖ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអះអាងថា បុគ្គលិកជាស្រ្តីក្នុងក្រសួងពាណិជ្ជកម្ម ឆ្នាំ ២០១៨កន្លងទៅនេះ ត្រូវបានជំរុញ ផ្តល់ឱកាស និងផ្តល់តួនាទីចាប់ពីថ្នាក់អនុប្រធានការិយាល័យឡើង ក្នុងនោះមានទាំងថ្នាក់កណ្តាល មន្ទីររាជធានី និងខេត្ត រហូតដល់ថ្នាក់រដ្ឋលេខាធិការនៃមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏មានការកើនឡើងគួរកត់ សម្គាល់ផងដែរ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៥ មីនានេះ។

                                                                            កិច្ចប្រជុំនៅក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះ។

 

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងពិធីអបរអរសាទរទិវាអន្តរជាតិនារី ៨ មីនា របស់ស្រ្តីនៃក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃ ទី០៤ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោកស្រី តឹករ៉េត កំរង បានមានប្រសាសន៍បន្តថា ក្រសួងបានរៀបចំតែងតាំង ដំឡើងឋានន្តរស័ក្តិ និងផ្តល់គ្រឿងឥស្សរិយ សជូនមន្រ្តីរាជការជាស្រ្តី កើនឡើងជាលំដាប់ ក្នុងនោះស្រ្តីក្នុងមុខតំណែងដែលទទួលបានចាប់ពីអគ្គនាយក រហូតដល់អនុប្រធានការិយាល័យក្រុង ស្រុក ខ័ណ្ឌ និងក្របខ័ណ្ឌនយោបាយទាំងអស់មានចំនួន ២៩៥នាក់ ក្នុងចំណោមមន្រ្តីរាជការសរុប ១.៨២៣នាក់។

ក្នុងឱកាសអបអរសាទរសិទ្ធិនារី ៨មីនានេះដែរ លោកស្រី ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា ប្រធានបទក្នុងឆ្នាំនេះ គឺលើកកម្ពស់សមភាពយេនឌ័រនិ ងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងគោលបំណងពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី និងការផ្តល់សេវាគំាពារសង្គមដល់ប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ គឺជាកត្តាចាំបាច់បំផុត ដើម្បីធានាបាននូវដំណើរការសង្គមប្រកបដោយសុខដុមរមនា។

យោងតាមរបកគំហើញ ក្នុងសៀវភៅស្តីពី«ភាពជាអ្នកដឹកនាំស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យសាធារណៈ និងនយោ បាយ»ឱ្យដឹងថា ស្រ្តីដែលមានតួនាទីធ្វើសេចក្តីសម្រេចនៅកម្ពុជាមានតំណាងតិច ក្នុងវិស័យនយោបាយ វិស័យសាធារណៈ និងស្ថាប័នតុលាការ។

ទោះបីស្រ្តី និងបរុសមានស្ថានភាពស្មើគ្នានៅចំពោះ មុខច្បាប់ ក៏ប៉ុន្តែជាក់ស្តែងស្រ្តីនៅតែប្រឈមទៅនឹងបញ្ហារើសអើងដោយផ្ទាល់ និងដោយប្រយោលដោយសារផ្នត់គំនិតសង្គមដែលបានចាក់ឫសយ៉ាងជ្រៅក្នុងសង្គម។

បរុសនៅតែបន្តមានចំនួនច្រើនលើសលុប ក្នុងតួនាទីធ្វើសេចក្តីសម្រេចទាំងក្នុងស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ននីតិប្បញ្ញត្តិ​និងស្ថាប័ន​តុលាការ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង