en     km
en     km

អ្នកវិភាគឯមសុវណ្ណារ៉ា៖ស្លាបរបស់លោកកឹមសុខាបើផ្ដាច់សម្ព័ន្ធភាពជាមួយលោកសមរង្ស៊ីគឺជាការធ្វើអត្តឃាតនយោបាយ(បទសម្ភាស)

Share

សម្ព័ន្ធភាពនយោបាយមួយដែលធ្វើអោយបក្សកាន់អំណាចភ័យ​ខ្លាចនៃ​ការ​របូតអំណាច គឺក្រុមលោកសមរង្ស៊ីនិងក្រុមលោកកឹមសុខា។សម្ព័ន្ធភាពនេះ បានបង្កើតបក្សរួមគ្នាមួយគឺ​គណបក្ស​សង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ។រយៈពេលចុងក្រោយនេះ សម្ព័ន្ធភាព​ដ៏ល្បីនេះ កំពុងធ្វើដំណើរលើផ្លូវបែកជាពីរ។

លោកសាស្ត្រាចារ្យឯមសុវណ្ណារ៉ានិងជាអ្នកវិភាគនយោបាយកម្ពុជាព្រមានពីការបែកបាក់សម្ព័ន្ធភាពនេះ។ លោកថាលោកសមរង្ស៊ីអាចបន្តកើនកម្លាំងគាំទ្រព្រោះប្រជាប្រិយ៍ភាពរបស់លោកមើលទៅកាន់តែកើនឡើងទោះជាលោកស្ថិតក្នុងស្ថានភាពនិរទេសខ្លួនក៏ដោយ។តែចំពោះលោកកឹមសុខាទោះជាស្ថិតក្នុងការ​ជាប់ឃុំខ្លួនក្ដីតែមើលទៅតម្លៃរបស់លោកហាក់ស្រុតចុះជាខ្លាំង។ លោកព្រមាន​ថា​ស្លាបរបស់​លោក​កឹមសុខាទំនងគិតខុសហើយបើផ្ដាច់សម្ព័ន្ធជាមួយ​ស្លាប​របស់លោកសមរង្ស៊ី​គឺពុំអាចរក​បីអាសនៈ​បានទៀតទេ។ 

សូមស្ដាប់បទសម្ភាសរបស់លោកនួនបូរិន ជាមួយលោកឯមសុវណ្ណារ៉ាដូចតទៅ៖  

Share

ព័ត៌មានទាក់ទង

Image