en     km
en     km

សម្ដេចថាការឃុំ(លោកកឹម សុខា)នៅបន្តក្រោមនីតិវិធីថ្មីគឺគ្មានការដោះលែងឡើយ

Share

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិគិតមកដល់ថ្ងៃទី៤មិនានេះ លោកបានជាប់ឃុំខ្លួនក្រោមអំណាចរបស់តុលាការគឺ១៨ខែមួយថ្ងៃហើយ។ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌការឃុំខ្លួនមនុស្សអាចប្រព្រឹត្តបាន១៨ខែប៉ុណ្ណោះ បើពុំនោះត្រូវដោះលែងជាបន្ទាន់។ចំពោះលោកកឹមសុខាមកដល់ពេលនេះពុំមានសេចក្ដីសម្រេចថ្មីណាមួយទៀតពីតុលាការត្រូវបានផ្សព្វផ្សាយជាសាធារណៈថាតើត្រូវបន្ដឃុំខ្លួនឬ បើកជំនុំជម្រះក្ដីនោះទេ ។​សម្ដេចហ៊ុនសែន ប្រកាសថាមកដល់ថ្ងៃនេះពុំមានអ្នកនយោបាយណាត្រូវបានលើកលែងទោសឡើយ។​អ្នកច្បាប់ម្នាក់ពន្យល់ថាបើពុំដោះលែងជនត្រូវចោទត្រូវតែជំនុំជម្រះក្ដីជាបន្ទាន់។

កញ្ញា ហេង នីទី រាយការណ៍៖

 

 

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ​ថា សម្ដេច​នឹង​មិន​លើក​លែង​ទោស​ដល់ជនណាឡើយ (​លោក កឹម សុខា) ខណៈ​​មេដឹកនាំ​បក្សប្រឆាំង​​រូប​នេះ ត្រូវ​បាន​ចាប់​ដាក់​ឃុំ​ទាំង​នៅ​ពន្ធនាគារ និង​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល ១៨​ខែ​គត់។

សម្ដេចហ៊ុន សែន ពុំ​បាន​លើក​ចំឈ្មោះ​អ្នក នយោបាយ​រូប​ណា​នោះ​ឡើយ ប៉ុន្តែ លោក​ថ្លែង​បែប​នេះគឺ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​ការឃុំខ្លួនមេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បានដល់១៨ខែគត់ គិតត្រឹមម៉ោង១២យប់ថ្ងៃម្សិលមិញទី៣មីនា។

សម្ដេចហ៊ុន សែន បាន​ប្រកាស​បែប​នេះ​ក្នុងកម្មវីធី ​ បើក​ការដ្ឋាន​សាង​សង់​សំណង់​​ការពារ​ទឹក​ជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ-លូ នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​នេះ។

អ្នកច្បាប់ម្នាក់ គឺលោកមេធាវីហុងគឹមសួន បានពន្យល់ថា ការឃុំខ្លួនបណ្ដោះអាន្ន​អាចប្រ​ព្រឹត្តទៅ៦ខែដំបូង ហើយបន្ត ៦ម្ដង និង៦ខែម្ដងទៀត ជាដំណាក់ទី៣។ តែលោកថា ចៅក្រមស៊ើបសួរត្រូវ បញ្ចប់នីតិឃុំខ្លួន ជនត្រូវចោទជាបន្ទាន់ បើឈានដល់ថ្ងៃចុងក្រោយ រយៈពេល១៨ខែនៃការឃុំខ្លួនបណ្ដោះ​អាសន្ន ។ មួយវិញទៀតត្រូវស្វែងរកនីតិវីធីថ្មីទៅកាន់ចៅក្រមជំរុំជម្រះដើម្បីបើកសំណុំរឿងកាត់ក្ដីតែម្ដងបើពុំនោះទេ ត្រូវដោះលែងជនត្រូវចោទនេះ។ លោកថានេះបើយោងតាមច្បាប់ព្រហ្មទណ្ឌ​។

សូមស្ដាប់ការពន្យល់របស់លោកមេធាវី ហុង គឹមសួន៖

 

នៅពេលសួរអំពី ករណីលោកកឹមសុខា  លោកមេធាវី និយាយថាលោកបកស្រាយរឿងនេះទេ។ កាលពីថ្ងៃម្សលមិញ អតីតគណ បក្សសង្រ្គោះជាតិបានចេញសេចក្ដីថ្លែងការណ៍ មួយជាបន្ទាន់ដោយទទូចឱ្យរដ្ឋាភិបាល និងតុលាការដោះលែងលោកកឹមសុខាជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ ដោយបក្សនេះចាត់ទុកថាជារឿងនយោបាយ ហើយការឃុំខ្លួននេះបានដល់ថ្ងៃចុងកក្រោយហើយនៃរយៈពេល១៨ខែ ដែលតាមច្បាប់អស់ឱកាសឃុំខ្លួនជនត្រូវចោទនេះហើយ ។

យ៉ាងណាងក៏ដោយ លោកស្រីមេងសុធារី មេធាវីការពារក្ដីលោកកឹមសុខា បានបដិសេធ នឹងការសុំសួរថាតើក្រុមមេធាវីមានបានទទួលដីកាអ្វីទៀតទេ ទាក់ទិនលោកកឹមសុខា។

លោកកឹមសុខាត្រូវបានចាប់ខ្លួនទាំងកណ្ដាលយបថ្ងៃទី៤ កញ្ញា ឆ្នាំ២០១៧ ក្រោមបទក្បត់ជាតិ ដែលបក្សកាន់អំណាចចោទថាលោកចង់ផ្ដួលរំលំរដ្ឋាភិបាល ដែលបរទេស(អាមេរិក)នៅពីក្រោយ។ ករណីនេះ មន្ត្រីទូតអាមេរិកថាខ្លួនមានសិទិ្ធចូលពាក់ព័ន្ធព្រោះខ្លួនជាសមាជិកមួយនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣តុលា១៩៩១៕

Share

ព័ត៌មានទាក់ទង

Image