en     km
en     km

វៀតណាមសម្រេចទិញយន្តហោះអាមេរិករាប់សិបគ្រឿងក្នុងតម្លៃជាង២០ពាន់លានដុល្លារខណៈកម្រិតការទូតខ្ពស់បំផុត

Share

កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ពិសេសមួយបានធ្វើឡើង នៅចំពោះមុខវត្តមាន​ប្រធានាធិប​តី​អាមេរិកដូណាល់ត្រាំដែលជាការបើកផ្លូវអោយក្រុងហាណូយបង្ហាញសក្ដានុពលសេដ្ឋកិច្ចដ៏មហិមារបស់ខ្លួនតាមការសម្រេចទិញយន្តហោះអាមេរិកពីក្រុមហ៊ុន Boeing 737- នូវទឹក​ប្រាក់​ជាង២០ពាន់លានដុល្លារ។

តាមសារព័ត៌មានរបស់គេហទំព័រ Politico.com កិច្វព្រមព្រៀងនេះធ្វើនៅទីក្រុងហាណូយ​នៅ​ថ្ងៃពុធទី២៧កុម្ភៈនេះ ចំពេលលោក ដូណាល់ត្រាំ មកជួបមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន។ 

តាមប្រភពដដែល ក្រៅពីកិច្ចព្រមព្រៀងនេះ វៀតណាមនិងអាមេរិកមានកិច្ចព្រមព្រៀងជា​ច្រើន​ទៀត។

ក្នុងដំណើរទស្សនកិច្ចលើកទីពីររបស់លោកត្រាំនៅវៀតណាម ត្រូវបានមើលឃើញថា ទំនាក់​ទំនងទ្វេភាគីនៃអតីតស្រូវនៃសង្រ្គាមត្រជាក់បានប្រែក្លាយជាមិត្តដ៏រឹងមាំនិងទុកចិត្តបំផុត។

នៅក្នុងឱកាសនេះ លោកត្រាំបានជួបទាំងប្រធានាធិបតី ង្វៀនភូជុង និងនាយករដ្ឋមន្ត្រីង្វៀន ស៊ុនហ្វុក។

លោកនាយករដ្ឋន្ត្រី ង្វៀនស៊ុនហ្វុក បានបង្ហាញមោទនភាព ដែលវៀតណាម ជាម្ចាស់ផ្ទះ​នៃជំនួបកំពូលរវាងត្រាំនិងគីម ជុងអ៊ុន។ លោកបញ្ជាក់ថា វៀតណាមមិនភ្លេចទេ សង្រ្គាម​ជាមួយអាមេរិកតែ លោកថាគេត្រូវគិតពីអនាគតដ៏រុងរឿងនៃប្រទេសទាំងពីរ។ វៀតណាម និងអាមេរិកបាន បង្ហាញភាពស្និទ្ធស្នាលនឹងគ្នា ផ្នែកទំនាក់ទំនងទ្វេភាគីគឺចាប់តាំង​ពីវៀត​ណាម  ស្វែងរកជំនួយពីអាមេរិក ដើម្បីទប់ទល់សង្រ្គាមវាយលុកពីសំណាក់ប្រទេសចិនករណី ជំលោះសមុទ្រចិនខាងត្បូងនៃប្រជុំកោះស្ព្រាតលីនិងប៉ារ៉ាហ្សែល ដែលចិនបានចូលកាន់កាប់​មួយ​ផ្នែកហើយនោះ៕

Share

ព័ត៌មានទាក់ទង

Image