en     km
en     km

មេបក្សប្រឆាំងវេណេហ្សូអេឡាប្ដេជ្ញាវិលចូលប្រទេសវិញ ទោះបីប្រឈមនឹងការជាប់គុក៣០ឆ្នាំក៏ដោយ

Share

មេបក្សប្រឆាំងនៃប្រទេសវេណេហ្សូអេឡា លោកជួនហ្គៃដូ បានប្ដេជ្ញាចិត្តថានឹងវិលចូលប្រទេស វិញដើម្បីដឹកនាំការតវ៉ា ក្នុងការទម្លាក់លោកនីកូឡាស់ម៉ាឌូរ៉ូពីអំណាច ទោះជាលោកដឹងថា លោកនឹងប្រឈមនឹងការចាប់ខ្លួនហើយដាក់អោយជាប់ពន្ធនាគារ៣០ឆ្នាំក៏ដោយ។

ការប្ដេជ្ញារបស់មេបក្សប្រឆាំងវ័យក្មេងរូបនេះ ធ្វើឡើងខណៈលោកស្ថិតនៅក្នុងប្រទេសកូឡំប៊ី ទីដែលលោកបានជួបរដ្ឋមន្ត្រីការបរទេស នៃសម្ព័ន្ធLima 14ប្រទេស ហើយក្នុងនោះអនុប្រធា​នាធិបតី​អាមេរិក Mike Pence បានប្រកាសគាំទ្រលោកហ្គៃដូជា​ប្រធានាធិបតីបណ្ដោះ​អាស​​ន្នវេ​ណេហ្សូអេឡា ១០០ភាគរយ។

លោកហ្គៃដូបានតាំងចិត្តដូចនេះថា៖«នៅសប្ដាហ៍នេះ ខ្ញុំនឹងត្រឡប់ទៅវិញ។ តួនាទីនិងភារកិច្ច​របស់ខ្ញុំ គឺនៅក្នុងការ៉ាកាសទៅជា ប្រឈមនឹងគ្រោះថ្នាក់ក្ដី។​វត្តមានរបស់ខ្ញុំគឺដើម្បីគាបសង្កត់​លោក​ម៉ាឌូរ៉ូចុះចេញពីតំណែង»។

មេដឹកនាំ​គណបក្សប្រឆាំង លោក ហ្គៃដូ ដែលបាន​ប្រកាសតែងតាំងខ្លួនឯង​ជា ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា ត្រូវប្រឈមមុខ​ជាប់ពន្ធនាគារ​រយៈពេល ៣០ឆ្នាំ បើលោកហ៊ានចូលមកក្នុង​ប្រទេស វិញ ។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT។

អនុប្រធានតុលាការ​កំពូល​វេណេស៊ុយអេឡា លោក Juan Carlos Valdez បានចោទថា៖«​លោកហ្គៃដូបានរំលោភបំពាន​លើច្បាប់ ហើយអ្វីដែលកើត​ឡើង នោះគឺលោក​បានរត់ចេញ​ទៅក្រៅ​ប្រទេស ​ដោយគ្មានការអនុញ្ញាត​ពីអាជ្ញាធរ​វេណេស៊ុយអេឡា។ ករណីនេះអាជ្ញាធរ​ត្រូវតែចាប់ខ្លួន និងបញ្ជូន​លោកទៅកាន់​ពន្ធនាគារ ហើយប្រឈមមុខជាប់ពន្ធនាគារ ៣០ឆ្នាំ»

មេដឹកនាំ​គណបក្សប្រឆាំង លោក ហ្គៃដូ នៅពេលនេះ បានក្លាយជាប្រមុខរដ្ឋមួយដែលមា​ន​ប្រទេស​ជាង៦០បានទទួលស្គាល់លោកជា​មេដឹកនាំបណ្ដោះ​សអាន្ននៃប្រទេសវេណេ​ហ្សូ​អេឡា ។ បច្ចុប្បន្ន លោកជាប្រធានរដ្ឋសភា។ សហរដ្ឋអាមេរិក បានប្ដេជ្ញាថា នឹងការពារ​លោកហ្គៃដូ ហើយព្រមានរបបលោកម៉ាឌូរ៉ូបើហ៊ានចាប់ខ្លួន ឬធ្វើអោយបុរសនេះគ្រោះថ្នាក់។

មកដល់ពេលនេះ សហរដ្ឋអាមេរិកបានត្រៀមកងទ័ពរួចហើយដើម្បី ទម្លាក់លោកម៉ាឌូរ៉ូ​ពី​អំណាច៕

Share

ព័ត៌មានទាក់ទង

Image