ប្រជាជនវេណេហ្សូអេឡា កំពុងស្ថិតក្នុងស្ថានភាពអរផង ភ័យផង ដោយអ្នកខ្លះគិតថា អាមេរិក និងសម្ព័ន្ធមិត្តអាចនឹងធ្វើអន្តរាគមន៍យោងធា ដើម្បីបញ្ចប់របបលោក ម៉ាឌូរ៉ូ នៅវេណេហ្សូអេឡានាពេលឆាប់ៗនេះ។
សារព័ត៌មានបរទេសDaily Mail បានចុះផ្សាយថា ពួកមន្ត្រីខ្លះដែលកំពុងធ្វើទស្សនកិច្ចនៅតួកគី បានសម្រេចមិនវិលចូលប្រទេសវិញទេនៅពេលនេះ ហើយថា អ្នកមានប្រាក់ស្ដុកស្ដម្ភខ្លះបាននាំគ្រួសារទៅប្រទេសជិតខាង និងខ្លះទៀតទៅប្រទេសចិន។
សារព័ត៌មានរបស់គេហទំព័រ ahual news.com ចុះផ្សាយថា មន្ត្រីជាន់ខ្ពស់របស់ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដូចជារដ្ឋមន្ត្រីឧស្សាហកម្ម ដែលទៅទស្សនកិច្ចនៅតួកគី បានសម្រេចមិនវិញវិលនោះទេ។ លោក ជួនហ្គាយដូ មេដឹកនាំបក្សប្រឆាំង បានសរសេរនៅលើទំព័រFacebookថា ពួកគេបាននាំទាំងគ្រួសារទៅទៀតផង។
លោក ជួនហ្គាយដូ ដែលបានមកជួបប្រជុំជាមួយមេដឹកនាំនៃក្រុមសម្ព័ន្ធLima មានសមាជិក ១៤ ប្រទេស នឹងត្រឡប់ទៅ វេណេហ្សូអេឡាវិញនៅសប្ដាហ៍ក្រោយ។ ក្នុងប្រទេស កូឡំប៊ី លោក ជួនហ្គាយដូ កំពុងមានវត្តមានជាមួយនឹងអនុប្រធានាធិបតីអាមេរិក Mike Pence។ លោក Mike Pence បានអះអាងថា អាមេរិក បានគាំទ្រលោក ជួនហ្គាយដូ ១០០% ជាប្រធានាធិបតីបណ្ដោះអាសន្ន។ ទាំងលោក Mike Pence និងលោក ជួនហ្គាយដូ បានសន្យាដាក់សម្ពាធឱ្យកាន់តែខ្លាំងលើលោក ម៉ាឌូរ៉ូ ។
លោក Mike Pence បានប្រាប់ថា ជម្រើសកងទ័ពនឹងសម្រេចឆាប់ៗនេះហើយ៕