en     km
en     km

គីម ជុងអ៊ុន ជិះរថភ្លើងឆ្លងកាត់ចំងាយដី៤ពាន់គីឡូម៉ែត្រ មកជាន់កម្រាល​ព្រំក្រហម​នៅក្រុង​ហាណូយ

Share

ជំនួបកំពូលដូណាល់ត្រាំ -គីមជុងអ៊ុន ចាប់ផ្ដើមជាថ្មីម្ដងទៀតនៅ ថ្ងៃទី២៧-២៨កុម្ភៈនៅក្រុងហា​ណូយ ។ ជំនួបលើកទីពីរត្រូវបានកំណត់យកវៀតណាមជាម្ចាស់ផ្ទះនៃការរៀបចំសន្តិសុខច ការស្នាក់នៅ និងការទទួលទានបាយទាំងព្រឹកទាំងល្ងាច។ តែអ្វីជាការកត់សម្គាល់ គឺដំណើរមកដល់របស់លោកគីម ជុងអ៊ុន ដែលមកតាមរថភ្លើងដោយឆ្លងកាត់ចំងាយដី ៤ពាន់គីឡូម៉ែត្រ ដោយឆ្លងកាត់ប្រទេសចិន។

នៅពេលរថភ្លើងមកដល់ខេត្តដុងដាងជាប់ព្រំដែនចិន លោកគីមជុងអ៊ុន ត្រូវបានមន្ត្រីវៀតណាមកទទួល ដោយបុរសនេះ ដើរឆ្លងកាត់កម្រាលព្រំក្រហម ហើយឡើងរថយន្ត មកកាន់ក្រុងហាណូយជាទីដែល លោកគីមត្រូវជួបជាមួយប្រធា​នា​​ធិបតីអាមេរិក ដូណាល់ត្រាំជាលើកទី២។ មានការរំពឹងថា ការជួបកំពូលលើកនេះ គឺជារំលឹកឡើងវិញ អំពីកិច្ចព្រមព្រៀងធ្វើឡើងនៅក្នុងប្រជុំកាលពីលើកដំបូងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២មុថុនា ឆ្នាំ២០១៨។ បន្ថែមលើសពីនេះ ជំនួបនឹងលើកឡើងអំពីអ្វីជាឧបសគ្គមិនអោយមានការជឿនលឿននៃការការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

យ៉ាងណា មុនមកដល់ក្រុងហាណូយ​ លោកត្រាំបានសរសេរលើ បណ្តាញសង្គម ​Twitter​ ដែលលោកថា ជំនួបលើកទី២នេះមានសារៈសំខាន់ណាស់​ក្នុងការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។ បើមានការព្រមព្រៀងគ្នានោះ អាមេរិក​នឹងជួយឲ្យសេដ្ឋកិច្ចរបស់កូរ៉េខាងជើងរីកចម្រើនដើរតាមផ្លូវរបស់វៀតណាម។

សេដ្ឋកិច្ចរបស់វៀតណាមកំពុងមានសន្ទុះយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋសង្គមនិយមមួយនេះចាប់យក នយោបាយទីផ្សារ សេរី និងរក្សាមិត្តជាមួយលោកខាងលិចដែលមានអាមេរិកឈានមុខគេ។ រយៈពេលចុងក្រោយនេះ  ក្រុមហ៊ុនធំៗរបស់អាមេរិកបានចាប់ផ្តើមដំណើរការនៅវៀតណាមខណៈវៀតណាមនិងសហភាពអឺរ៉ុបចមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលមានន័យថានាំទំនិញចូលអឺរ៉ុប ឬទំនិញអឺរ៉ុបចូលវៀតណាម ដោយមិនជាប់របាំងពន្ធ។

ក្រៅពីនេះទៀត លោកគីមត្រូវជួបទ្វេភាគី ជាមួយមេដឹកនាំវៀតណាម មុនជំនួបកំពូលរបស់លោកចាប់ផ្ដើម។ គេរំពឹងថាប្រតិភូបក្សកុម្មុយនិស្តកូរ៉េខាងជើង ដឹកនាំដោយលោកគីមជុងអ៊ុន និង ស្វែងយល់ខ្លះអំពីចក្ខុវិស័យរបស់មេដឹកនាំវៀតណាមដែលជាប្រទេសកុម្មុយនិស្តដូចគ្នា តែគេអនុវត្តបានជោគជ័យនៃរបបសេដ្ឋកិច្ចទីផ្សារសេរី៕  

Share

ព័ត៌មានទាក់ទង

Image