លោកនីកូឡាស់ម៉ាឌូរ៉ូនិង លោកជួនហ្គាយដូ នៅពេលនេះ គឺជាប្រធានាធិបតីដូចគ្នា នៃប្រទេសវេណេហ្សូអេឡា។លោកជួនហ្គាយដូក្នុងឋានៈជាប្រមុខរដ្ឋស្ដីទីបានចុះហត្ថលេខាលើកិ្រត្យមួយ ជាលើកដំបូង បញ្ជាឱ្យបើកព្រំដែនទទួលជំនួយពីសហគន៍អន្តរជាតិ ជាពិសេសជំនួយរបស់អាមេរិក ដែលកំពុងកកស្ទះនៅតាមព្រំដែនកូឡំប៊ី។ តែនៅពេលជាមួយគ្នានេះ លោកម៉ាឌូរ៉ូក៏ចេញបញ្ជាអោយបិទព្រំដែនជាប់នឹងប្រទេសកូឡំប៊ី។លោកម៉ាឌូរ៉ូថា វេណេហ្សូអេឡាមិនត្រូវការជំនួយដើម្បី បំផ្លាញសន្តិភាពនោះទេ។ យ៉ាងណាអាមេរិក បានត្រៀមបញ្ជូននាវាចម្បាំងមួយគ្រឿងទៅឈូងសមុទ្រវេណេហ្សូអេឡា ដើម្បីការពារជំនួយរបស់ខ្លួនហើយព្រមានលោកម៉ាឌូរ៉ូថានឹងគ្រោះថ្នាក់បើហ៊ានបំផ្លាញជំនួយរបស់អាមេរិក។
ជាបន្តសូមស្ដាប់ការបកស្រាយរបស់លោក នួន បូរិន តាមរយៈការចោទសួររបស់លោកកែវ សុខា ដូចតទៅ៖
Post Views: 279