en     km
en     km

កិច្ច​គាំពារ​សង្គម​ និង​កសិកម្ម​ ដើម្បី​កាត់​ផ្ដាច់​វដ្ដ​នៃ​ភាព​ក្រីក្រ​នៅ​ជនបទ​ ជា​ប្រធានបទ​របស់​ទិវា​ស្បៀងអាហារ​ពិភពលោក​នៅ​ឆ្នាំ​២០១៥​នេះ

Share

largecambodianfields2​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ រួម​ជាមួយ​អង្គការ​សិកម្ម​ និង​ស្បៀងអាហារ​ (FAO)​ ព្រមទាំង​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP)​ និង​អង្គការ​ដៃគូ​ផ្សេងៗ​ទៀត​ នៅ​ថ្ងៃ​ សុក្រ​នេះ​ បាន​ប្រារ​ព្វ​ទិវា​ស្បៀងអាហារ​ពិភពលោក​ក្រោម​ប្រធានបទ​ «​កិច្ច​គាំពារ​សង្គម​ និង​កសិកម្ម​ ដើម្បី​កាត់​ផ្ដាច់​វដ្ដ​នៃ​ភាព​ក្រីក្រ​នៅ​ជនបទ​»​ ។​

​កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ឃុំ​ក្រាំង​យ៉ូ​វ​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ នា​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ ក្នុង​ទិវា​ស្បៀងអាហារ​ពិភពលោក​ ។​

យោងសេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ និង​អង្គការ​កសិកម្ម​ និង​ចំណីអាហារ​ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ឲ្យ​ដឹង​ថា​ គោលបំណង​នៃ​ការ​រៀបចំ​កម្មវិធី​នេះ​ឡើង​ គឺ​ដើម្បី​ទាញ​ការ​យកចិត្តទុកដាក់​ជា​សាកល​ លើ​តួនាទី​ក្នុង​ការ​គាំពារ​សង្គម​ ដើម្បី​លុប​បំបាត់​ភាព​អត់ឃ្លាន​ និង​ភាព​ក្រីក្រ​ ខណៈ​ដែល​វា​ត្រូវ​បាន​កំណត់​អាទិភាព​ ក្នុង​របៀបវារៈ​អភិវឌ្ឍន៍​ជាតិ​។​

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​បន្ត​ថា​ ភស្តុ​តាង​បាន​បង្ហាញ​ថា​ កម្មវិធី​គាំពារ​សង្គម​នេះ​ អាច​ជួយ​សហគមន៍​ក្រីក្រ​ ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ការ​គ្រប់គ្រង​ហានិភ័យ​ ដែល​ជា​ធម្មតា​ តែងតែ​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​ក្រីក្រ​ទាំងនោះ​ បាក់ទឹកចិត្ត​ ដោយសារ​ពួក​គាត់​ចង់បាន​ប្រាក់​ចំណេញ​ខ្ពស់​ ៕

Share

Image
Image
Image