en     km
en     km

ម៉ាឡេស៊ី-ចិន បង្ហាញជំហរត្រូវគ្នាវិញទាក់ទងនឹងគម្រោងរថភ្លើងល្បឿនលឿន

Share

ម៉ាឡេស៊ីនៅថ្ងៃអង្គារ តាមរយៈរដ្ឋមន្រ្ដីក្រសួងការបរទេស លោក Saifuddin Abdullah.បានឱ្យដឹងថាម៉ាឡេស៊ីនិង ចិន កំពុងតែជជែកគ្នារកចំនុចទៅរួចនូវការសាងសង់រថភ្លើងល្បឿនលឿនដែលកន្លងមកនាយករដ្ឋមន្រ្ដីចាស់វស្សា លោក មហាធា មហាម៉ាត់បាននិយាយថា វាបានលុបចោលគំរោងនេះរួចទៅហើយ។

ចិន មានឆន្ទៈគ្រប់គ្រាន់ក្នុងការកាត់បន្ថយនូវតម្លៃស្ថាបនាក្រាលលើទឹកប្រាក់២០ពាន់លានដុល្លារសម្រាប់រថភ្លើងឆ្នេរនៅខាងកើត។​ ការសន្ទនាឡើងវិញនេះត្រូវបានលោករដ្ឋមន្រ្ដីរូបនោះសង្កត់ធ្ងន់ថា ជាចម្ងាយចុងក្រោយ និង សង្ឃឹមថា គម្រោងនោះមិនចាំបាច់មហិមាទេ ហើយតម្លៃក៏មិនខ្ពស់ដែរ។ ការលើកឡើងរបស់រដ្ឋមន្រ្ដីរូបនេះបានបង្ហាញនូវជំហរទន់ភ្លន់មកវិញខុសពីសម្ដីមហាធា ដែលថា នៅឡើយទេក្នុងការលុបចោល ហើយត្រូវរង់ចាំដរាបណាមានការយល់ព្រមលើតម្លៃ ហើយពីភាគីចិន គឺថា មានការយល់អំពីការចង់បានរប់ស់ម៉ាឡេស៊ី ហើយនឹងមានការព្រមព្រៀងក្នុងការបន្ថយនូវទំហំនៃគម្រោងនោះ ក៏ដូចជាតម្លៃសាងសង់ដែលនាំឱ្យការចរចានេះបានដល់ចម្ងាយចុងក្រោយហើយ។

កត់សម្គាល់បានថា តាំងពីឡើងកាន់តំណេងខែឧសភាមក លោកមហាធា បានសាកល្បងបន្ថយទំនាក់ទំនងម៉ាឡេស៊ី​និង ចិន។​ក្រៅតែពីបញ្ហារថភ្លើងនេះ លោក Abdullahថាគាត់បានលុបចោលសូម្បីគម្រោងបំពង់នាំប្រេងឧស្ម័នរបស់ចិន លោកក៏ជាអ្នករិះគន់មិនសំចៃលើម្ចាស់កម្មសិទ្ធករចិនក្នុងភាគហ៊ុនអចលនទ្រព្យ ការអភិវឌ្ឍលំនៅដ្ឋានរបស់ចិន ហើយតែងតែព្រមានប្រជាជាតិខ្លួនអំពីអាណានិគមនយោបាយបែបថ្មីនៃក្រុងប៉េកាំង។

ការណ៍នេះចិន ធ្លាប់លើកឡើងថា លោកមហាធា បានធ្វើឱ្យមានឥទ្ធិពលដល់ការវិនិយោគរបស់វិនិយោគិនចិននៅក្នុងប្រទេសហើយ។បែបនេះក្ដីគេឃើញថា មួយរយៈក្រោយនេះ ម៉ាឡេស៊ីមានសញ្ញាណធូរស្រាលជាមួយនឹងចិនវិញហើយ បន្ទាប់ពីលោកណាជីប រ៉ាសាក់ដែលគេសង្ស័យពីបទកិបកេងលុយរដ្ឋបានកំពុងស្ថិតនៅក្នុងនីតិវិធីស៊ើបអង្កេតយ៉ាងល្អិតល្អន់៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង