ប្រធានាធិបតីឈីលី Sebastian Pinera បានអះអាងថានៅប៉ុន្មានថ្ងៃទៀតនេះ ពិភពលោក នឹងអបអរសាទរ ជាមួយប្រជាជន វេណេស៊ុយអេឡា ដែលបានបណ្ដេញ លោក នីឡូកាស់ ម៉ាឌូរ៉ូ អោយចាកចេញពីអំណាច។
លោក Sebastian Pinera បានបង្ហោះសារនៅលើបណ្តាញសង្គម Twitterរបស់លោក ជាភាសា Chile ហើយត្រូវបកប្រែថា ៖«ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ របបដឹកនាំផ្តាច់ការរបស់ លោក ម៉ាឌូរ៉ូ នឹងត្រូវបានកំចាត់ហើយប្រជាជនវេណេស៊ុយអេឡា នឹងបើកទ្វារទទួលសេរីភាពនិងប្រជាធិបតេយ្យ ។ ជាមួយគ្នា ពិភពលោក ក៏ចូលអបអរសាទរដែរ»។
ស្របពេលនេះ សារព័ត៌មានជាច្រើនដូច ជាFox News បានចុះផ្សាយថា លោករដ្ឋការបរទេសរុស្ស៊ី និងសមភាគីអាមេរិក បានសន្ទនាគា្នតាមទូរស័ព្ទដើម្បី រកដំណោះស្រាយមួយអោយលោក ម៉ាឌូរ៉ូចាកចេញពីអំណាច។
សូមរំលឹកថា វិបត្តិនយោបាយនៅវេណេស៊ុយអេឡា បានផ្ទុះឡើងតាំងពីចុងឆ្នាំ២០១៦ ហើយមានស្ថានភាព កាន់តែធ្ងន់ធ្ងរចាប់តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅពេលមេបក្សប្រឆាំងវ័យក្មេង គឺលោក ជូអាន ហ្គៃដូ ជាប្រធាន រដ្ឋសភា បានប្រកាសលើកខ្លួនឯងជាប្រធានាធិបតីស្តីទី ដោយមានការគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប ដែលមានមកដល់ពេលមានប្រទេសជិត៦០បានគាំទ្រលោក។
សហរដ្ឋអាមេរិក ត្រូវរាយការណ៍ថា មានផែនការអន្តរាគមន៍ដោយកងទ័ពដើម្បីបញ្ជប់របបលោកម៉ាឌូរ៉ូឆាប់ៗនេះ៕