en     km
en     km

តើសេដ្ឋកិច្ចប្រឹងរៀងខ្លួនរបស់សមាជិកអាស៊ាន នាំសមាគមនេះឈានទៅ​​រកភាពរីកចម្រើនបានដល់កម្រិតណា?

Share

សមាគមអាស៊ានឬសមាគមប្រជាជាតិអាស៊ីគ្នេយ៍បានបង្កើតសហគមន៍មួយជាផ្លូវការដែលគេហៅ​​ថាសហគមន៍សេដ្ឋកិច្ចអាស៊ានចាប់ពីថ្ងៃ១មករាឆ្នាំ២០១៦មកម្ល៉េះ ។ ការបង្កើតសហគមន៍ថ្មីនេះ សង្ឃឹមថាសេដ្ឋកិច្ចប្រទេសតំបន់នឹងមានសន្ទុះខ្លាំងព្រមៗគ្នា ។ តែ៣ឆ្នាំមកហើយនៃការរួបរួមសេដ្ឋកិច្ចគ្នានេះ គេឃើញថាប្រទេសនីមួយៗនៃសមាជិកទាំង១០ មានការរីកចម្រើនឡើង ខុសគ្នាៗ ហើយប្រទេសខ្លះកំពុងស្ថិតក្នុងរបត់សេដ្ឋកិច្ចទៅការរីចរិលទៅវិញ។

តាមចក្ខុវិស័យ របស់សហគមន៍នេះ គឺឆ្នាំ២០២០ សន្យាថានឹងក្លាយជាតំបន់សេដ្ឋធំទី៤នៃពិភពលោក។ តើអាចទៅរួចឬទេ?

កញ្ញា ឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល!

 

​សមាគមអាស៊ានមានសមាជិក១០ ប្រទេស ដែលប្រជាជនសរុប ប្រមាណជាង៦៣៥លាននាក់ គឺជា តំបន់ សេដ្ឋកិច្ចធំទី៣នៅអាស៊ី ហើយ ទី ៧ នៅលើ ពិភពលោក ។

សហគមន៍សេដ្ឋកិច្ចអាស៊ាននេះមានសរសរស្ដម្ភបួន រួមមាន ការបង្កើតឲ្យបានទីផ្សាររួមនិងមូលដ្ឋានផលិតផលរួម,បង្កើនការប្រកួតប្រជែង,ជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចដោយសមភាពនិង សមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែ ប្រទេសក្នុងតំបន់ទាំង ១០នេះ មានគោលការណ៍ កែទម្រង់ប្រទេសខុសគ្នា ។ប្រទេសសមាគមអាស៊ាន មានកម្លាំងសេដ្ឋកិច្ចនិងពលកម្មខុសគ្នា និងប្រាក់​ឈ្នួល​ពលកម្ម​ខុសគ្នា។ ប្រទេសខ្លះ មានប្រាក់ខែសមរម្យ ​ខ្លះ លើសលុប ប្រទេសខ្លះ មានកម្រិតនៅឡើយ។ ប្រទេសកម្ពុជាមានប្រាក់ឈ្នួល កម្មករ ១៨២ដុល្លារ ក្នុងមួយខែ  ប្រទេស វៀតណាម ជិត ១៨០ដុល្លារ ក្នុង​មួយខែ  ប្រទេសថៃ ២៧៦ ដុល្លារក្នុងមួយខែ ប្រទេសភូមា ជិត ១០០ដុល្លារ និង ប្រទេសឡាវ ១៣០ ដុល្លារក្នុងមួយខែ។ ប្រទេស សេដ្ឋកិច្ចទន់ខ្សោយ នឹងមានវិបត្តិ បើ តំបន់នោះជួបវិបត្តិ អ្វីមួយជាយថាហេតុ។

បច្ចុប្បន្នដៃគូររបស់អាស៊ានមានចំនួនដប់គឺអូស្ដ្រាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន​ ញូហ្សេឡែន កូរ៉េខាងត្បូង រុស្ស៊ី និង សហរដ្ឋអាមេរិក។

សហគមន៍នេះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូទាំងនេះឬគេហៅម្យ៉ាងទៀតថាអាស៊ានបូកបី គឺជប៉ុន កូរ៉េខាងត្បូង និងចិន និងអាស៊ានបូកអាមេរិកនិ​ង​​​អា​ស៊ាន​​បូក​ ៦ មានជប៉ុន កូរ៉េខាង្បួង​ ចិន ឥណ្ឌា អូស្រ្តាលី និងញូហ្សេ​ឡែន។

                                                                ប្រមុខដឹកនាំនៃបណ្តាលប្រទេសអាស៊ាន។

 

មិនតែប៉ុណ្ណោះសហគមន៍នេះមានគោលដៅចាប់យកប្រទេសនៅឯតំបន់សេដ្ឋកិច្ចធំៗនៅលើពិភពលោកជាដៃគូសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចដែលធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចតំបន់អាស៊ានក្លាយជាសេដ្ឋកិច្ចធំទី៤របស់ពិភពលោកនៅឆ្នាំ២០២០ ដែលដាក់ទិសដៅថា សហគមន៍នេះឆ្ពោះទៅរកប្រទេសដៃគូក្នុងតំបន់ធំៗចំនួនពីរគឺប្រទេសចិននិងឥណ្ឌាដែលប្រទេសទាំងពីរនេះមានប្រជាជនសរុបជាង២៧០០លាននាក់។

តើអ្នកជំនាញសេដ្ឋកិច្ចនិងសង្គម មានទស្សនៈដូចម្ដេច?

លោក បណ្ឌិត គីសេរីវឌ្ឍ បាន និយាយថា ប្រទេសទាំងនោះ មានលក្ខខណ្ឌអនុគ្រោះផ្សេងៗគ្នាសម្រាប់អាស៊ាន តែអាចផ្ដល់អត្ថប្រយោជន៍សមធម៌ដល់អាស៊ាន។

ដោយឡែក លោក យ៉ង់គីមអេង ប្រធាន មជ្ឈ​មណ្ឌល ប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ។លោកមាន ប្រសាសន៍ថា ដៃគូ ជា​មួយ​អាមេរិក និង​សហភាព អឺរ៉ុប នាំមកនូវការគោរសិទ្ធិមនុស្ស ហើយថា បម្រែបម្រួលនយោបាយនាំមកនូវបម្រែបម្រួលសេដ្ឋកិច្ច។

សន្ទុះសេដ្ឋកិច្ចក្នុងតំបន់មានភាពផ្សេងគ្នា

ស្ថានភាពបច្ចុប្បន្នត្រូវបានគេមើលឃើញថា គ្រប់ប្រទេសទាំងអស់នៅក្នុងអាស៊ាន មានចលនាប្រឹងប្រែងដុតកម្ដៅសេដ្ឋកិច្ចប្រទេសខ្លួនរៀងខ្លួនៗ។ សម្រាប់វៀតណាម បានក្លាយជាទីចាប់អារម្មណ៍ជាខ្លាំងរបស់វិនិយោគបរទេស ហើយមិនថា ចិន មិនថា​បស្ចឹមលោក ជាមួយនឹងតម្លៃពលកម្មទាបនិងសង្វាក់ផលិតកម្មមានភាពលឿនរសហ័ស។

ទោះបីជាប្រទេសថៃ ក្នុងរយៈពេលជិត១០ឆ្នាំមកនេះ មានវិបត្តិនយោបាយកើតឡើងក៏ពិតមែន តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទេ​។ ថៃថែមទាំងបានថ្លែងអំណរគុណដល់ពលករក្រៅប្រទេសដែលមកពីប្រទេសជិតខាងបានជួយសេដ្ឋកិច្ចខ្លួនឱ្យមានការរីកចម្រើនក្នុងរង្វង់ ៤,៦ភាគរយ។ តែថា មីយ៉ាន់ម៉ា កម្ពុជា និង ឡាវ ដែលមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៦. ៦​% ទៅ ៧% នៅតែត្រូវបានអន្ដរជាតិវាយតម្លៃថា កម្លាំងពលកម្ម និង​សិទ្ធិការងាររបស់ប្រទេសទាំងនេះ មានការគម្រាមកំហែងដដែល មិនតែប៉ុណ្ណោះប្រទេសបីនេះ បច្ចុប្បន្នបានក្លាយជាប្រទេសដែលបញ្ចេញកម្លាំងពលកម្មទៅក្រៅប្រទេសច្រើនជាងគេក្នុងអាស៊ាន។

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញប្រទេសនៃសមាគមអាស៊ាន​មានការប្រកួតប្រជែងខ្លាំងការនាំអង្ករទៅកាន់ទីផ្សារ ខាងក្រៅតំបន់។  តាមទិន្នន័យរបស់ សារព័ត៌មាន Nikkei Asia Review បានអោយដឹងថា នៅរយៈពេលមួយឆ្នាំនេះ ប្រទេសថៃបន្តនាំអង្ករទៅកាន់ទីផ្សារ​ខាងក្រៅ មានការថយចុះធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ២០១៧ គឺរវាង១១,៦លានតោន និង ១១តោន ។តែបែបនេះក្ដី ថៃនៅតែជាប់លេខមួយក្នុងតំបន់ ហើយវៀតណាម លេខ២ ដោយ​បាននាំចេញ អង្ករបាន៦,១៥លានតោនគឺកើន៦ភាគរយបើធៀបនឹងឆ្នាំ២០១៧។ ដោយ​ឡែកឥណ្ឌា ដែលជាគោលដៅសម្រាប់ទីផ្សារនៃសហគមន៍អាស៊ាន លើទំនិញផ្សេងៗទៀត គឺប្រទេសនេះជាប់លេខមួយលើពិភពលោក ក្នុងនាំអង្ករទៅកាន់ទីផ្សារខាងក្រៅ ដោយ​មាន​តួលេខ១២,៥លានតោន ហើយថៃលេខពីរ និងវៀតណាមលេខបី។

តើសហគមន៍សេដ្ឋកិច្ចអាស៊ានអាចសម្រេចចក្ខុវិស័យបានទេថាខ្លួននឹងជាទីផ្សារធំទី៤របស់ពិភពលោក ?

                                                                                   ​​កិច្ចប្រជុំអាស៊ាននាពេលកន្លងទៅ។

 

ក្នុងរយៈពេលចុងក្រោយនេះ ប្រទេសកម្ពុជានិងភូមា បានកំពុងប្រឈមនឹងការដកហូត ប្រព័ន្ធ អនុគ្រោះពន្ធEBA ដោយសហភាពអឺរ៉ុប។ ប្រព័ន្ធអនុគ្រោះពន្ធនេះ គឺបើកច្រកអោយ​ប្រទេស​ពីរ​​នេះនាំទំនិញចូលទីផ្សារអឺរ៉ុបដោយមិនចាប់បាច់បង់ពន្ធហើយមួយឆ្នាំៗ ផលចំណេញពី​ប្រព័ន្ធនេះជិត៧០០លានដុល្លារសម្រាប់កម្ពុជានិងភូមាក៏រាប់រយលានដុលា្លរដែរ។ បើស្ថាន​ភាព​នេះ មកដល់ក្នុងឆ្នាំ២០១៩ អាចជាឧបសគ្គមួយចំពោះសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងផែនការចក្ខុវិស័យ ឆ្នាំ២០២០ចង់ប្រែក្លាយ ជាតំបន់ធំទី៤នៃទីផ្សារពិភពលោក។

ជាការកត់សំគាល់ ប្រទេសនិមួយៗនៃសមាគមអាស៊ាន ត្រូវបានមើលឃើញថា ហាក់ទាញផលប្រយោជន៍រឿងៗខ្លួន ហើយ​សូម្បីប្រទេសខ្លះប្រឈមនឹងការដកហូតពន្ធអនុគ្រោះពីអាមេរិកនិងសហភាពអឺរ៉ុបក្ដីក៏សមាគម​នេះ មិនសូវខ្វល់ដែរ។ ផលប្រយោជន៍ពីគំរោងការ​ដកហូត​ពន្ធEBA ពីកម្ពុជានិងភូមា បាន ធ្វើឱ្យសហភាពអឺរ៉ុប ទៅបង្កើតកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មសេរី​ជាមួយវៀតណាមដែលគេហៅថា លំហការនាំចូលទ្វេភាគីគ្មានជាប់កាតព្វកិច្ចពន្ធឡើយ។

សម្រាប់សេដ្ឋកិច្ចវៀតណាម ត្រូវគេរំពឹងថា នឹងបន្តហក់ឡើងកាន់តែខ្ពស់ថែមទៀត៕

 

 

Share

Image
Image
Image