en     km
en     km

អាមេរិកបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនប្រេងវេណេហ្សូអេឡា​នៃរបបម៉ាឌូរ៉ូ ៧ ពាន់លាន​$​ឱ្យបក្សប្រឆាំង

Share

ភាពតានតឹងផ្នែកនយោបាយរវាងក្រុមបក្សប្រឆាំងដឹកនាំដោយលោកជួនហ្គាយដូនិងក្រុមលោកប្រធានាធិបតីនីកូឡាស់ ម៉ាឌូរ៉ូ បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើអោយសហគមន៍​អន្តរ​ជាតិ​​កាន់​តែចង់​លូក​ដៃជួយ​​ស្រោចស្រង់ស្ថានភាពប្រទេសនេះឡើងវិញ។ សហរដ្ឋអា​មេរិក​ឈានមុខគេ មានផែនការផ្ដូលរំលំលោកម៉ាឌូរ៉ូ ហើយលើកបន្តុប ក្រុមប្រឆាំង។ ក្រោម កាដាក់ទណ្ឌកម្ម របស់ខ្លួន គឺអាមេរិកបានបង្អាក់សង្វាក់ផលិតកម្មប្រេងក្រុមហ៊ុន​មួយចំនួន​របស់អាមេរិក  ដែលមានភាគីហ៊ុនជាមួយ ក្រុមហ៊ុនប្រេងរបស់រដ្ឋនៃប្រទេសវេណេហ្សូអេឡា PDVSA គឺ២៣ក្រុមហ៊ុន។

បើតាមសេចក្ដីរាយការណ៍របស់ សារព័ត៌មានរុស្ស៊ី Sputnik  គឺកាលពីខែមករា ឆ្នាំ២០១៩នេះ ក្រសួងរតនាគារអាមេរិក បានបង្កកទ្រព្យសម្បត្តិមួយចំនួនរបស់ក្រុមហ៊ុន  PDVSA ដែល​មានក្នុងទឹកដីអាមេរិក នូវទឹកប្រាក់ ៧ពាន់លានដុល្លារ។ ប្រភពដដដែល បញ្ជាក់ថា ទ្រព្យ​សម្បត្តិ​ទាំងនោះ ត្រូវប្រគល់អោយក្រុមប្រឆាំង ជាអ្នកកាន់កាប់និងគ្រប់គ្រង។

លោកប្រធានាធិបតីម៉ាឌូរ៉ូបានចោទ សហរដ្ឋអាមេរិកថាជាចោរប្លន់ទ្រព្យសម្បត្តិរបស់ប្រជាជន​វេណេហ្សូអេឡាហើយចោទលោកជួនហ្គាយដូថាជាជនក្បត់ជាតិ។

យ៉ាងណានេះក្ដី សេតវិមាន បានចេញសម្រេចថា នឹងបិទការនាំប្រេងចូលសហរដ្ឋអាមេរិក ទាំង​ស្រុងពីប្រទេសវេណេហ្សូអេឡា នៅថ្ងៃទី២៨មេសា ដែលធ្វើអោយអ្នកសេដ្ឋកិច្ចព្រមានថា សេដ្ឋកិច្ចនៅក្រោមរបបលោកម៉ាឌូរ៉ូនឹងដួលរំលំហើយ បើអាមេរិកសម្រេចដូចនេះព្រោះ​អាមេរិក​ជា​ប្រភពនាំប្រេងធំទីមួយរបស់វេណេហ្សូអេឡា ដែលមួយថ្ងៃ៥សែនធុង៕

 

Share

ព័ត៌មានទាក់ទង

Image