ដំណើរនៃវដ្តរដូវ គឺផ្នែកមួយនៃជីវិតរបស់ស្ត្រីគ្រប់រូប។ បុរសៗប្រហែលមិនទាន់យល់ដឹងច្បាស់ប្រាកដថា ការមានវដ្តរដូវអាចធ្វើឲ្យអារម្មណ៍ប្រែប្រួល និងមានការឈឺចាប់កំរិតណាទេ ហើយបុរសៗក៏មិនដែលស្មានដឹងថាត្រូវធ្វើដូចម្តេចដើម្បីចែករំលែកការឈឺចាប់នោះដែរ។
មនុស្សប្រុសមិនដែលមានរវដ្តរដូវមែន ក៏ប៉ុន្តែក៏មិនមែនមានន័យថាបុរសមិនត្រូវយល់ដឹងពីមនុស្សស្ត្រីដែលខ្លួនស្រលាញ់នោះទេ ពេលនាងមករដូវ។ ផ្ទុយទៅវិញ បុរសៗគួរកាន់តែយកចិត្តទុកដាក់នឹងមនុស្សស្រី ពេលនាងមករដូវ ពីព្រោះថានៅពេលដែលបុរសអាចយល់ និងព្យាយាមស្វែងយល់ពីនាងនូវរឿងមួយនេះ វាជួយដល់ចំនងស្នេហា និងការរស់នៅជាមួយគ្នាឲ្យចុះសម្រុងទាំងផ្នែកស្មារតីនិងផ្លូវភេទ។
បុរសភាគច្រើនតែងតែភ្លេចត្រង់ថា ហេតុអ្វីបានជាស្រី្តមានការឈឺចាប់ពេលមករដូវ និងមានអារម្មណ៍មួរម៉ៅច្រើន។ តើបុរសៗគួរជួយលួងលោម និងប្រព្រឹត្តិឥរិយាបទអ្វីខ្លះចំពោះនារីៗ អំឡុងពេលនាងមករដូវ?
ចាប់ផ្តើមពីការនិយាយលើកទឹកចិត្ត និងបង្ហាញសេចក្តីស្រលាញ់ចំពោះនាង។ បុរស គួរធ្វើការកត់សម្គាល់ សរសេរចំនាំទុកក្នុងប្រតិទិន ឫចងចាំថ្ងៃមករដូវ ឫក៏ចំណាំពេលណានាងមានអារម្មណ៍មួរម៉ៅលើសពីធម្មតា។ កំលុងពេលនេះ បុរសក៏មិនគួរនិយាយអ្វីដែលអាចឲ្យស្ត្រីអាក់អន់ស្រពន់ចិត្ត ដោយចៀសវាងប្រើសំដីឬប្រយោគមួយចំនួន២៤ ដូចខាងក្រោម៖
១) សួរនាងថា «តើអូនកំពុងមករដូវមែន?»។
២) «បងគិតថា អូនមើលទៅមិនអីផង»។
៣) «ហេតុអ្វីកព្ចាប់សំឡីអនាម័យហ្នឹងធំអញ្ចឹង?» (នាងអាចគិតថា អ្នកចង់សួរថា នាងមានរដូវច្រើន ឬសំដៅលើអាវៈយវៈភេទរបស់នាង)។
៤) «យើងញំាអីបន្តិចបន្ទួចបានហើយល្ងាចហ្នឹង»។
៥) «អូ៎…!ព្រះជាម្ចាស់ ម៉េចបានជាមុខអូន ស្លេកស្លាំងម្ល៉េះ? ហេតុអីបានជាស្អំទឹកកកលើពោះ? » (នាងអាចគិតថា អ្នកមិនយល់និងចងចាំពីថ្ងៃមករដូវរបស់នាង)។
៦) «តើអ្វីទៅជាវដ្តរដូវ?»
៧) «ដូច្នេះសប្តាហ៍នេះ យើងមិនអាចធ្វើស្អីៗបានទេ មែនអត់?»
៨) ជជែកសួរនាំនាងអំពីឈាមរដូវ
៩) «តើអូនពិតជាអាចញំាបានទាំងអស់មែនអត់?» (ជាទូទៅស្ត្រីមានចំនង់ញំាអាហារលើសពីថ្ងៃធម្មតា)។
១០) «អូ៎..! ម្ចាស់ថ្លៃ អូនឈឺពោះទៀតហើយ»។
១១) «ប្រយ័ត្នប្រយែងពេលដែលអូនស្លៀកខោខ្លី វាហាក់បីដូចឃើញស្អីៗម៉េចមិនដឹងទេ»។
១២)សួរសំណួរដែលខ្មាសអៀន ទាក់ទងនឹងប្រដាប់ភេទនិងការហូរឈាមរដូវរបស់នាង។
១៣)«ពន្យល់ប្រាប់ពីហេតុការណ៍ប៉ុន្មានថ្ងៃមុនដែលនាងមានរដូវ» (នាងដឹងថា អ្នកកំពុងរអ៊ូ)
១៤) អូននៅមានវាទៀតឬ? ស្បូនប្រាកដជាធ្វើការច្រើនហើយ។
១៥) «តើមានវាឈឺចាប់ពេលមានមករដូវម្តងៗ?»
១៦) «និយាយអញ្ចឹង កំរាលពូកនេះថ្មី! ប្រសិនជាអាចរកអីមកក្រាលកុំឲ្យស្រឡាក់»។ (នាងគិតថា អ្នកចាត់ទុកនាងដូចជាកូនក្មេងមិនដឹងអ្វី)។
១៧)« បើគិតពីរឿងល្អវិញ វាបញ្ជាក់ថាអូនអត់មានផ្ទៃពោះ»។
១៨) «បងនឹងមិនឲ្យអូនទំនេរពេកទេ ពេលអូនកំពុងមានរដូវ»។
១៩) បងជួយរំលឹកអូន៖ «កុំបោះសំដីអនាម័យរបស់អូនចូលក្នុងចានបង្គន់»។
២០) «យើងទៅហែលទឹកឬទៅឆ្នេរសមុទ្រលំហែលកាយ?» (អាចមានន័យថា អ្នកកំពុងឌឺដងឲ្យនាង)
២១) « ថ្នាំបំបាត់ឈឺចុកចាប់មាន ប្រសិនបើចង់លេបទៅយកនៅជិតទូរទឹកកកទៅ»។
២២) «ហ្អា..! បងនិយាយលេងទេ អូនឯងពិតជាគិតថាបងរៀបចំថ្នាំទុកឲ្យមែន»។
២៣)«យើងគួរតែទៅដើរហាត់ប្រាណខ្លះៗ»។
២៤) «អូនកំពុងមករដូវឬ?»
ប្រែសម្រួលដោយ៖ ហេង រតនា/ប្រភព៖ Elitedaily