en     km
en     km

អន្ដរជាតិសន្យារៃអង្គាសប្រាក់៦០ពាន់លានដុល្លារដើម្បីជួយវេណេហ្សូអេឡាឡើងវិញក្រោយពីបញ្ចប់របបម៉ាឌូរ៉ូ

Share

ប្រទេសក្រុមសម្ព័ន្ធភាពLima រួមនឹងសហភាពអឺរ៉ុបបានប្រកាសក្នុងសេចក្ដីថ្លែងការណ៍រួម ដោយសន្យា ស្វែងរក ជំនួយហិរញ្ញវត្ថុនូវទឹកប្រាក់៦០ពាន់លានដុល្លារដើម្បីជួយស្ដារសេដ្ឋកិច្ចរបស់ប្រទេសវេណេហ្សូអេឡាឡើងវិញគឺក្រោយពីបញ្ចប់របបនីកូឡាសម៉ាឌូរ៉ូដែលប្រជាជនភាគច្រើនរបស់ប្រទេសនេះកំពុងរុញឱ្យចុះចេញពីតំណែង។

តាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន Stratfor.com បញ្ជាក់ថា កិច្ចប្រជុំរបស់ប្រទេសទាំងនេះធ្វើឡើងនៅក្នុងប្រទេសកាណាដាគឺកាលពីថ្ងៃទី៣ កុម្ភៈ។ រដ្ឋមន្រ្ដីហិរញ្ញវត្ថុ ប្រទេសកូឡុំប៊ី បានប៉ាន់ប្រមាណថា វេណេហ្សូអេឡាត្រូវការហិរញ្ញវត្ថុច្រើនសម្បើបបែបនេះ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះរស់ឡើងវិញហើយ ដើម្បីយកមកទប់ទល់ស្ថានភាពបំណុលបរទេសរបស់ប្រទេសនេះទៀតផង។ អ្នកជំនាញនៅឯកិច្ចប្រជុំនោះបានបញ្ជាក់ថា ជំនួយទាំងនោះមិនត្រឹមតែផ្ដោតទៅលើសេដ្ឋកិច្ចមួយមុខប៉ុណ្ណោះទេ គឺផ្ដោតទៅលើការស្ដារឡើងវិញស្ថាប័នប្រជាធិបតេយ្យ ប្រព័ន្ធសុខុមាលភាពរបស់មន្ទីរពេទ្យរដ្ឋ និង ការធ្វើឱ្យមានតម្លាភាពនៃស្ថាប័នមួយចំនួនដែលគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋ។ សេចក្ដីសម្រេចនៃកិច្ចប្រជុំរបស់ក្រុមLima ដែលមាន១៤ប្រទេសនោះក៏បានទទួលការយល់ព្រមពីធនាគារពិភពលោក និង​មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF ដើម្បីគាំទ្រកម្លាំងសេដ្ឋកិច្ចរបស់ប្រទេសវេណេហ្សូអេឡា។ តំណាងសហរដ្ឋអាមេរិកម្នាក់បានថ្លែងនៅឯកិច្ច​ប្រជុំនោះថា សហគមន៍អន្ដរជាតិបានមូលកម្លាំងគ្នាហើយនៅពេលនេះដើម្បីទទួលស្គាល់មេបក្សប្រឆាំងម្នាក់គឺលោកជួនហ្គៃដូ ជាប្រធានាធិបតីបណ្ដោះអាសន្ន។

សូមជម្រាបថា សេដ្ឋកិច្ច វេណេហ្សូអេឡា ដែលជាប្រទេសផលិតប្រេងដ៏ធំរបស់ពិភពលោក កំពុងតែឈានដល់ការរលំរលាយក្នុងពេលឆាប់ៗនេះ។ អ្នកជំនាញខាងសេដ្ឋកិច្ចព្រមានថា បើអាមេរិក ដែលជាប្រទេសធំទី១ទិញប្រេង ពីប្រទេសនេះ ផ្អាកការនាំប្រេងចូលនោះ គឺផលិតផលប្រេងរបស់ប្រទេសនេះ ជួបគ្រោះថ្នាក់ហើយនាំ​ឱ្យសេដ្ឋកិច្ចប្រទេសគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត៕

Share

ព័ត៌មានទាក់ទង

Image