en     km
en     km

វៀតណាមស្ថាបនាស្ពាន Tân An សម្រួលគមនាគមន៍ពីខេត្តអានយ៉ានមកកម្ពុជា

Share

គេហទំព័រសារព័ត៌មានវៀតណាម បានចុះផ្សាយនូវព័ត៌មាននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឆ្ពោះមកព្រំដែនកម្ពុជា និង វៀតណាមគឺស្ដីពីការស្ថាបនាស្ពានឆ្លងទន្លេមេគង្គ ដែលមានឈ្មោះថា ស្ពាន តាន អាន ផ្សាភ្ជាប់ពីខេត្ត អានយ៉ាន មកកាន់កម្ពុជា ត្រូវបានសម្ពាធដោយរដ្ឋាភិបាលវៀតណាមនៅថ្ងៃពុធសប្ដាហ៍នេះ។

ស្ពាន តាន អាន មានប្រវែង ៦១២ម៉ែត្រ ទទឹង ១២ម៉ែត្រ​ដែលអាចទ្រទម្ងន់បាន ៣៣តោន។ ការស្ថាបនាស្ពាននៃគឺជាការវិនិយោគផ្ទាល់របស់ថវិកាជាតិនៃសង្កាត់តានអាន នៃ ទីរួមខេត្ត តាន ចោវ ក្នុងទំហំ ២៤លាន ៦សែនដុល្លារសហរដ្ឋអាមេរិក ដែលផ្សាភ្ជាប់មកកម្ពុជាតាមដីសណ្ដនៃទន្លេមេគង្គ។ តាមរយៈផ្លូវលេខ ៩៥២ ឆ្ពោះមកកាន់ច្រកទ្វារព្រំដែនកម្ពុជា វៀតណាម  សុង​ទៀន ដែលជាជាយដែនខេត្តកណ្ដាលកម្ពុជា។

ការស្ថាបនាស្ពាននេះ  ត្រូវបានឱ្យដឹងតាមរយៈប្រធានសមាគមគណៈកម្មការប្រជាជាតិ អានយ៉ាន លោក វួន ប៊ិញ ថាញ់ ថា ជាការជំនួសនូវការធ្វើចរាចរណ៍ដោយសាឡាងតាមផ្លូវទឹក និង​ពិពណ៌នាខ្លះៗថា ជាការជម្រុញឱ្យមានភាពប្រសើរក្នុងការធ្វើដំណើរ ចរាចរណ៍ផលិតផល ការដឹកជញ្ចូននានា ពីខេត្ត តានចោវ  មកកាន់រាជធានីភ្នំពេញរបស់កម្ពុជាបានយ៉ាងលឿនតាមព្រំដែនដដែលនោះ ឬ ហៅថា ជាឱកាសនៃការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងទូលំទូលាយ។

តាមភូមិសាស្រ្ដ ខេត្តអានយ៉ាង មានព្រំដែនជាប់នឹងខេត្តកណ្ដាល និងមានច្រកទ្វារព្រំដែន ឈ្មោះថា សុង ទៀន ជាភាសាវៀតណាម និង កម្ពុជា ហៅថា​ទ្វារព្រំដែន ក្អមសំណ។ ប្រជាពលរដ្ឋនៅខេត្តអានយ៉ាង ទាញបានសក្ដានុពលជាខ្លាំងលើវិស័យកសិកម្ម តាមដីសណ្ដទន្លេមេគង្គដ៏អំណោយផល និង អាជ្ញាធរទាំងពីរខេត្តនេះបានរួបរួមគ្នាអភិវឌ្ឍព្រំដែនបានយ៉ាងប្រសើរ និង តែងតែបន្តផ្សព្វផ្សា​​​​​​​​​​យជូនប្រ​​​​​​​​​ជាពលរដ្ឋ​​​​​​​​ខេត្តទាំង២មិ​​​​​​​​​នឲ្យមានសក​​​​​​​​​​ម្ម​ភាព​​ជួល​​​​​​​​​ដីនៅតំបន់​​​​​​​​​ជាព្រំដែ​​​​​​​​​​​នតទៅទៀត៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង