en     km
en     km

​គ​.​ជ​.​ប​ ប្រកាស​ជ្រើសរើស​គ្រូបង្ហាត់​ និង​ក្រុម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​

Share

គ.ជ.ប-01​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​ប្រកាស​ជ្រើសរើស​គ្រូបង្ហាត់​ ចំនួន​២៥​នាក់​ និង​ក្រុម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​ចំនួន​៥០​នាក់​ ជាម​ន្ដ្រី​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី​ ដើម្បី​បម្រើ​ការងារ​នៅ​លេខាធិការដ្ឋាន​រាជធានី​ ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​ និង​នៅ​តាម​ឃុំ​ សង្កាត់​ ចំនួន​២៥​ នៃ​រាជធានី​ខេត្ត​ សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​ ឆ្នាំ​២០១៥​។​

​យោងសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ គ​.​ជ​.​ប​ ចុះ​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​ បេក្ខជន​មាន​បំណង​ធ្វើ​ជា​គ្រូបង្ហាត់​ ត្រូវ​ទៅ​មើល​សេចក្ដីជូនដំណឹង​ស្ដី​ពី​លក្ខខណ្ឌ​ជ្រើសរើស​ និង​ការ​ដាក់​ពាក្យ​ ទទួល​ពាក្យ​ ដែល​នឹង​បិទ​ផ្សាយ​ចាប់​ ពី​ថ្ងៃ​ទី​១៤​ខែតុលា​ឆ្នាំ​២០១៥​  នៅ​តាម​លេខាធិការដ្ឋាន​ រាជធានី​ ខេត្ដ​រៀបចំ​ការ​បោះ​ឆ្នោត​ ហើយ​បេក្ខជន​ដែល​ចង់​ធ្វើ​ជា​ក្រុម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​  ត្រូវ​ទៅ​មើល​សេចក្ដីជូនដំណឹង​ស្ដី​ពី​លក្ខខណ្ឌ​ជ្រើសរើស​ និង​ការ​ដាក់​ពាក្យ​ ទទួល​ពាក្យ​ ដែល​នឹង​បិទ​នៅ​តាម​សាលាឃុំ​ សង្កាត់​ និង​ទីកន្លែង​ សាធារណៈ​ក្នុង​ឃុំ​ សង្កាត់​តាម​ការ​កំណត់​របស់​ គ​.​ជ​.​ប​។​

​គ​.​ជ​.​ប​ ឲ្យ​ដឹង​ដែរ​ថា​ ពាក្យសុំ​ចូល​បម្រើ​ការងារ​នឹង​ចែក​ជូន​ដោយ​ ឥត​គិតថ្លៃ​ ដោយ​ចាប់ផ្តើម​ទទួល​ពាក្យ​ ពី​ថ្ងៃ​ទី​ ១៤​ ខែតុលា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៧​ព្រឹក​ ហើយ​ឈប់​ទទួល​ពាក្យ​ ថ្ងៃ​ទី​ ១៨​ ខែតុលា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​ ៥​ និង​៣០​ នាទី​ល្ងាច​៕

Share

Image
Image
Image