en     km
en     km

មេធាវីរបស់ក្រុមហ៊ុន Huawei ចោទអាមេរិកថាចាប់កូនក្ដីខ្លួនជាចំណាប់ខ្មាំង

Share

ប្រភពព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានReuters បានឱ្យដឹងថា កាលពីថ្ងៃអង្គារទី២៨មករា មេធាវី លោកស្រី ម៉េង វ៉េងជូអគ្គនាយកក្រុមហ៊ុន Huawei គឺមេធាវី Reid Weingartenបានប្រតិកម្មជាខ្លាំងដែលតុលាការសហរដ្ឋអាមេរិកសម្រេចចោទប្រកាន់ព្រហ្មទណ្ឌទៅលើកូនក្ដីខ្លួន ដោយវាយបកថា អាមេរិកមានចេតនាយកនាងធ្វើជាចំណាប់ខ្មាំង​មុនពេលកិច្ចសន្ទនាពាណិជ្ជកម្មអាមេរិកចិនមកដល់។

មេធាវីរូបនោះបាន​លើកឡើងថា កូនក្ដីរបស់យើងគឺ លោកស្រី ម៉េង វ៉េងមិនគួរក្លាយជាកូនអាវឬចំណាប់ខ្មាំងនៅក្នុងទំនាក់ទំនងដ៏ស្មុគស្មាញរវាង ចិន និង អាមេរិកទេ ​ព្រោះគាត់គឺជាអ្នកជំនួញប្រកបដោយសីលធម៌និងកិត្តិយសមិនដែលចំណាយពេលមួយវិនាទីក្នុងជីវិតរបស់គាត់ទៅបំពានច្បាប់របស់សហរដ្ឋអាមេរិករួមទាំងការពាក់ព័ន្ធអ្វីនោះទេនឹងការដាក់ទណ្ឌកម្មអ៊ីរ៉ង់។

ក្រសួងយុត្តិធម៌អាមេរិក បង្ហើបព័ត៌មានថាអាមេរិក សម្រេចចោទប្រកាន់ក្រុមហ៊ុន Huawei Technologies Co Ltd និងមន្រ្តីហិរញ្ញវត្ថុរបស់ខ្លួនម្នាក់នេះពីបទសមគំនិតរំលោភលើការដាក់ទណ្ឌកម្មរបស់អាមេរិកលើអ៊ីរ៉ង់តាមរយៈការធ្វើជំនួញលួចលាក់។

ទន្ទឹមគ្នានេះដែរ ក៏លេចចេញនូវករណីមួយទៀត ដែលអាមេរិករកឃើញថាក្រុមហ៊ុនឧបករណ៍ទូរគមនាគមន៍នេះបានដើរតាមគន្លងរោងចក្រពាណិជ្ជកម្មចិនដទៃទៀត ក្នុងការលួចបច្ចេកវិទ្យារ៉ូបូតពីក្រុមហ៊ុនT-Mobile US Inc តែយ៉ាងណា ហ៊ូវ៉ៃ អះអាងថារឿងនេះបានដោះស្រាយរួចរាល់ហើយតាំងពីឆ្នាំ២០១៧។

អគ្គនាយកក្រុមហ៊ុន ហ៊ូវៃ លោកស្រី ម៉េង វ៉េងជូ ជាកូនស្រីនាយកប្រតិបត្តិក្រុមហ៊ុននេះ ត្រូវបានសមត្ថកិច្ចកាណាដាចាប់ខ្លួននៅថ្ងៃ១ ខែធ្នូ ហើយបន្ទាប់មកគេឃើញចិនបានចាប់ខ្លួនជនជាតិកាណាដាពីរនាក់ភ្លាមៗដែរ ។ មកដល់ពេលនេះលោកស្រីម៉េងមានសេរីភាពក្នុងការឃ្លាំមើលនៅឡើយ តាមរយៈការតម្កល់ប្រាក់សុំនៅក្រៅឃុំ និង រង់ចាំមើលនីតិវិធីបត្យាប័នទៅសហរដ្ឋអាមេរិក។

ប្រទេសចិនបានលើករឿងរ៉ាវរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានសក្ដានុពលនេះទៅកាន់អាជ្ញាធរជាតិសហរដ្ឋអាមេរិក។ ដូចគ្នានេះដែរ កាលពីសប្ដាហ៍មុន ក្រសួងការបរទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកទម្លាក់ដីកាចាប់ខ្លួននិងបញ្ចប់ “ការបង្ក្រាបមិនសមហេតុផល” ទៅលើក្រុមហ៊ុនចិន។ តែសល់ពេលតែ៣០ថ្ងៃទៀតទេ សវនាការតុលាការកំពូល របស់កាណាដា នឹងចាត់ការលើរឿងនេះ។

យ៉ាងណា មជ្ឍដ្ឋានអន្ដរជាតិមើលឃើញថា សប្ដាហ៍ក្រោយនេះដែរក៏ជាលើកទី២ដែលចិន និង អាមេរិកជជែកទាក់ទងនឹងភាពតានតឹងពាណិជ្ជកម្ម ដែលលោកត្រាំធ្លាប់បានអះអាងកាលពីខែធ្នូថា លោកអាច អន្ដរាគមន៍ករណីលោកស្រីម៉េងបានបើសិនណាវាបង្កើតប្រយោជន៍ដល់សន្ដិសុខជាតិបានច្រើន និង បិទដំណោះស្រាយពាណិជ្ជកម្មអាមេរិក និង​ចិន។ ទោះបែបនេះក្ដី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអាមេរិក Wilbur Ross ជម្រាបថារឿងនេះជារឿងពីរដាច់ដោយឡែកគ្នា មិនទាក់ទងនឹងវិវាទជំនួញអាមេរិក ចិននោះឡើយ៕

Share

ព័ត៌មានទាក់ទង

Image