en     km
en     km

ទស្សនៈខុសគ្នារវាងសម្ដេច ហ៊ុន សែន និងអ្នកវិភាគចំពោះវិបត្តិនៅវេណេហ្សូអេឡា

Share

នៅព្រឹកមិញថ្ងៃទី២៥មករា នេះ សម្ដេច ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា បានហៅវិបត្តិធ្ងន់ធ្ងរនៅ​ដំណាក់ចុងក្រោយនៅវេណេហ្សូអេឡា ថា មកពីសហរដ្ឋអាមេរិកគាំទ្រមេបក្សប្រឆាំងម្នាក់​ជា​ប្រធានាធិបតីដែលមិនបានឆ្លងកាត់ការបោះឆ្នោត ។ តែសម្រាប់អ្នកវិភាគ យល់ថា លោក​ ម៉ាឌូរ៉ូ​ លែងសក្ដិសមជាមេដឹកនាំពលរដ្ឋវេណេហ្សូអេឡាទៀតហើយ ព្រោះពលរដ្ឋ​លែង​គាំទ្រ​ ។

លោក  សោម លាភ ជូនសេចក្ដីរាយការណ៍៖

 

 

ដើមហេតុដំបូង ដែលនាំអោយមានការបះបោរនយោបាយនៅវេណេហ្សូអេឡា គឺដោយសារតែ ប្រធានរដ្ឋសភា វ័យក្មេង របស់ប្រទេសនេះ មកពីបក្សប្រឆាំងគឺលោក ជួនហ្គៃដូ បានប្រកាស ខ្លួនឯង​ជាប្រមុខរដ្ឋស្ដីទីរបស់ប្រទេសហើយនាំអោយអាមេរិកនិងប្រទេសច្រើនទៀត ទទួលស្គាល់លោក ជា​មេដឹកនាំថ្មីវេណេហ្សូអេឡា ស្របច្បាប់និងស្របរដ្ឋធម្មនុញ្ញរបស់ប្រទេស ។  

ករណីនេះនាំអោយ លោក​ម៉ាឌូរ៉ូ ជាប្រធានាធិបតីចេញពីការបោះឆ្នោត ប៉ុន្តែមិនត្រូវបាន​ទទួលស្គាល់ពីសហគមន៍អន្តរជាតិ​មួយ​​ចំនួន ជាពិសេសអាមេរិក និងប្រទេសក្នុងសហភាពអឺរ៉ុប ថាជាមេដឹកនាំស្រប់ច្បាប់ឡើយ ព្រោះគាត់បានកំចាត់គូប្រកួតមិនអោយចូលរួមការបោះឆ្នោត ។

តែសម្រាប់ លោកជួន ហ្គៃដូ បានដឹកនាំបក្ស ឆន្ទៈ​ប្រជាប្រិយ៍បានបោះឆ្នោតសភាកាលពីឆ្នាំ៣០១៧ ហើយបានជាប់ឆ្នោត ។​ លោកបាន​ក្លាយ​ជាប្រធានរដ្ឋសភា ថ្មីកាលពីថ្ងៃទី៥មករា គឺមុនលោកម៉ាឌូរ៉ូស្បថចូលកាន់តំណែង ប្រធានាធិបតីកាលពីថ្ងៃទី១០មករា​ដែល​អាមេរិកថាមិនស្របច្បាប់ ។  

ឥឡូវនេះឃើញថា វេណេហ្សូអេឡា បានក្លាយជា ប្រទេសមួយ មានប្រធានាធិបតីដល់ទៅ២នាក់ ។ តែសម្រាប់ពេលនេះ បើនិយាយពីកេរ្តិ៍ឈ្មោះវិញ​គឺ​លោកម៉ាឌូរ៉ូ ល្បីខាងខូច និងក្រាញអំណាច ព្រោះជាប់ឆ្នោតដោយកំចាត់គូប្រកួតមិនអោយឡើង​លើសង្វៀន ។

យ៉ាងណា អ្នកវិភាគនយោបាយនៅកម្ពុជា គឺលោកឯមសុវណ្ណារ៉ា យល់ថា​លោក ម៉ាឌូរ៉ូ លែងសក្ដិសមជាមេដឹកនាំ វេណេហ្សូអេឡាហើយ ព្រោះពលរដ្ឋភាគច្រើនរបស់​ប្រទេស​នេះ មិនត្រូវការលោកទៀតទេ ។ លោកព្រមានថា ប្រទេសនេះនឹងធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល បើ​លោក ម៉ាឌូរ៉ូ មិនលាលែងពីតំណែង ទោះបីលោកមានការគាំទ្រពីប្រទេសចិន និងរស្ស៊ីក៏ដោយ ។

ស្ថានការណ៍នយោបាយ នៅវេណេហ្សូអេឡា ស្ថិតនៅក្រោមសភាពការណ៍គ្រោះថ្នាកើហើយ ព្រោះពលរដ្ឋនិង កងទ័ពមួយចំនួន ក៏លែងគាំទ្រលោក ម៉ាឌូរ៉ូ ដែរ ។ ពួកគាត់បានទៅគាំទ្រមេដឹកនាំ​បក្សប្រឆាំង ដែលជាប្រធានរដ្ឋសភា គឺលោក ជូនហ្គៃដូ ហើយម្យ៉ាងទៀតមេដឹកនាំ វ័យក្មេងអាយុ​៣៥ឆ្នាំរូប ជាអ្នកនយោបាយ គាំទ្រដោយអាមេរិក ។

សម្រាប់សម្ដេចហ៊ុនសែន បានហៅបុរសវ័យក្មេង​នេះ ថាមកដណ្ដើមអំណាចពីលោលម៉ាឌូរ៉ូ ដែលជាប្រធានាធិបតីជាប់ឆ្នោត ។ សម្ដេចព្រឹត្តិ​ការណ៍​នយោបាយ នៅវេណេហ្សូអេឡា ក៏មកពីសហរដ្ឋអាមេរិកដែរ ។ សម្ដេចថា សម្រាប់កម្ពុជាគឺមិន​អាចទៅ​រួចទេ ។

យ៉ាងណា វិបត្តិនយោបាយនៅវេណេហ្សូអេឡា កំពុងត្រូវអាមេរិក លើកទៅដាក់ចូលក្នុងរបៀប​វារៈនៃ​កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលអ្នកសង្កេតការណ៍ យល់ថា អាមេរិក នឹង អាចរុញឱ្យមានការដកហូតបុព្វសិទ្ធិរបស់លោក ម៉ាឌូរ៉ូ ពីប្រធានាធិបតី ដែលក្រុងវ៉ាស៊ីនតោនចោទថាជា​មេដឹកនាំខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ៕

Share

ព័ត៌មានទាក់ទង

Image