en     km
en     km

ចិនគំរាមសងសឹកអាមេរិក​ដោយចង់ដាក់ទណ្ឌកម្មលើអ៊ីស្រាអ៊ែលសម្ព័ន្ធមិត្តរបស់អាមេរិក

Share

ចិនបានធ្វើការទិតៀនយ៉ាងខ្លាំង​ទៅលើសហរដ្ឋអាមេរិ​កដោយភ្ជាប់ការព្រមានអ៊ីស្រាអែល លើបញ្ហាវិនិយោគទុនពីក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនគឺក្រុមហ៊ុន Huawei និង​ZTE Corp តែគេថាទង្វើរនេះ«គួរឲ្យអស់សំណើច»។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានធ្វើការពន្យល់ កាលថ្ងៃចន្ទនៅក្នុងទីក្រុង Beijingនៅពេលលោកស្រីថ្លែងក្នុងសនិ្នសីទសារព័ត៌មានម។លោកស្រីថាសហរដ្ឋអាមេរិកបានកំពុងរំលោភលើគោលការណ៍សន្តិសុខជាតិ ដោយបង្ខូច ទៅលើសកម្មភាពធ្វើពាណិជ្ជកម្មរបស់សហគ្រាសជនជាតិចិន។ លោកស្រីថាសហរដ្ឋអាមេរិកបានច្រានចោលនូវការពិតហើយមើលទៅដូចជា មានបញ្ហាសតិអារម្មណ៍។

ករណីនេះបាននាំអោយសហរដ្ឋអាមេរិកបានបញ្ចេញក្ដីព្រួយបារម្ភយ៉ាងខ្លាំងអំពីការធ្វើវិនិយោគទុនបរទេសនៅក្នុងប្រទេសអ៊ីស្រាអែលជាពិសេសនោះគឺពីប្រទេសចិនតែម្ដង គឺចំពេលសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗពីរនេះ។ ជាការពិតទៅកង្វល់នោះទាក់ទងជាពិសេសជុំវិញក្រុមហ៊ុន Huawei ហើយនឹង​ ZTE កំពុងធ្វើវិនិយោគ នៅក្នុងដែនដីកំពង់ផែនៃ Haifa​ធ្លាប់ជាមូលដ្ឋានកងនាវាទីប្រាំមួយរបស់សហរដ្ឋអាមេរិក។

ដោយឡែកសហរដ្ឋអាមេរិកបានស្នើឲ្យមានការចាប់បញ្ជូនខ្លួនអគ្គនាយកហិរញ្ញវត្ថុនៃក្រុមហ៊ុនទូរសព្ទ័ Huawei គឺលោកស្រី Meng Wanzhou ដែលការចាប់ខ្លួននេះបានធ្វើឲ្យមានកង្វល់​ និងជម្លោះជាខ្លាំងខាងផ្លូវទូតរវាងប្រទេសចិន និងប្រទេសកាណាដាព្រោះការដាណាបានខ្លួនស្រ្តីរូបនេះតាមការស្នើរបស់អាមេរិក។

បន្ទាប់ពីមានការចាប់ខ្លួនលោកស្រីម៉េងមក ចិនចាប់ខ្លួនជនជាតិកាណាដាពីរនាក់ដោយគ្មានភស្តុតាងច្បាស់លាស់លើបញ្ហាគំរាមសន្តិសុខជាតិ ហើយបានកាត់ទោសពិរុទ្ធជនម្នាក់ទៀតជាថ្មីទាក់ទងនឹង ការជួញដូរគ្រឿងញៀនខុសច្បាស់ហើយឈានដល់ការផ្ដន្ទាទោសប្រហារជីវិត។​

ប្រសិនបើមេដឹកនាំកាណាដាមានទំនួលខុសត្រូវចំពោះប្រជាជន និងសាច់ញ្ញាតិជាមួយប្រទេសចិន គឺគួរតែ​​​​​​បញ្ឍប់ ប៉ុន្ដែផ្ទុយទៅវិញគួរតែពិនិត្យទៅលើចំនុចសំខាន់ៗនៃរឿងដែលកើតមាន និងធ្វើសកម្មភាពជាក់ស្ដែងដើម្បីស្វែងរកដំណោះស្រាយដ៏សមហេតុផលមួយជាមួយនឹងប្រទេសចិន។ នេះបើតាមប្រសាសន៍របស់អ្នកស្រី Hua  អ្នកនាំពាក្យសក្រួសួងការបរទេសចិន។

ការចាប់ខ្លួនជនជាតិកាណាដា បានធ្វើឲ្យមានជម្លោះកាន់តែខ្លាំងឡើង ហើយធ្វើអោយភ័យខ្លាចក្នុង​មុខជំនួញ។សម្រាប់លោក ស្rIHua  ប្រទេសជាច្រើនធ្វើដំណើរមានការប្រុងប្រយត្ន័ជាងមុន ជាពិសេសជុំរុញឲ្យប្រជាជនកាណាដាមានការប្រុងប្រយត្ន័ខ្ពស់នៅក្នុងពេលមកកាន់អាស៊ី។ តែលោកស្រីថា ប្រទេសចិនសូមស្វាគមន៍ជនបរទេសទាំងអស់ឲ្យមកធ្វើវិនិយោគពោលគឺរាល់សកម្មភាពនៅក្នុងប្រទេសគឺមានដំណើរការជាធម្មតា។

ពួកមន្ត្រីកាណាដាជាផ្លូវការកាលពីសប្ដាហ៍មុនបានបង្កើនការព្រមានអំពីវិធានការរបស់ប្រទេសចិន។

រដ្ឋមន្រ្ដីក្រសួងការបរទេស Chrystia Freeland បាននិយាយថាកាណាដាកំពុងតែមានជម្លោះជាមួយចិនដែលវាជាសញ្ញាមួយគឺ «ជាការគំរាមកំហែងទៅកាន់ប្រទេសទាំងអស់»។

ឯកអគ្គរាជទូតកាណាដាប្រចាំនៅ ចិន គឺលោកJohn McCallum និយាយថាជម្លោះបានធ្វើឲ្យមានការអន្ដរាយ មានកេរិ៍ឈ្មោះរបស់ក្រុងប៉េកាំង និងមានហានិភ័យទៅលើសហគមន័ជំនួញពិភពលោក​នៅក្នុងប្រទេសចិន៕

 

 

Share

Image
Image
Image