en     km
en     km

អ្នកគាំទ្រជាវិជា្ជ៖ ១៥ឆ្នាំហើយ ឃាតករពិតសម្លាប់ ជា វិជ្ជានៅឯណា?

Share

ភ្នំពេញ៖ ក្នុង​​ខួប​១៥​ឆ្នាំនៅ​ថ្ងៃ​នេះនៃ​ឃាតកម្ម​បាញ់​សម្លាប់​មេដឹកនាំសហជីពលោកជា វិជ្ជា ថ្នាក់​ដឹក​នាំ​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រម​ទាំង​មេដឹកនាំសហជីពផ្សេងៗក្រុម​គ្រួសារ សាច់​ញាតិ និង​មិត្តភក្តិ បាន​ជួប​ជុំ​គ្នាដា​ក់​កម្រង​ផ្កា ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក ជា វិជ្ជា។

ពិធី​នេះត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទីតាំង​តម្កល់​រូប​សំណាក​លោក ជា វិជ្ជា ស្ថិត​នៅ​លើ​សួន​ច្បារ​ក្បែ​វិមាន​ឯករាជ្យ​ក្នុង​ទីរាជធានី​ភ្នំពេញ​ខាងមុខវត្តល័ង្កា។

អ្នកចូលរួម នៅ​តែ​ទទូច​សុំ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា ស្វែង​រក​ឃាត​ករពិត​បាញ់​សម្លាប់​លោក ជា វិជ្ជា និង​អ្នក​នៅ​ពី​ក្រោយដើម្បី យក​មក​ផ្តន្ទា​ទោស​ ​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​នេះ សហជីព​សេរីកម្មករដែលលោកជាវិជ្ជាធ្លាប់ជាប្រធាន សហជីពនេះ ​បានហៅ ការ​វែក​មុខ​ឃាតករ​បាញ់​សម្លាប់​លោក ជា វិជ្ជា គឺ​ជា​ការ​ពង្រឹង​យុត្តិធម៌​សំដៅ លុប​បំបាត់​វប្បធម៌​និទណ្ឌ​ភាព​នៅ​កម្ពុជា​។

មរណភាពលោកជាវិជ្ជា

លោក ជា វិជ្ជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់ កាល​ពី​ថ្ងៃទី ២២ មករា ឆ្នាំ២០០៤ អំឡុង លោក​ ​អង្គុយ​អាន​កាសែត​នៅ​ក្នុង​តូប​លក់​កាសែត​មួយ​ជាប់​របង​វត្ត​ល័ង្កា ក្នុង​ធានី​ភ្នំពេញ​គឺបាញ់​សម្លាប់ទាំងកណ្ដាលថ្ងៃ​។

ដំបូងឡើយ អាជ្ញាធរ និងតុលាការរាជធានីភ្នំពេញនិងសាលាឧទ្ធរណ៍បាន​កាត់​ទោស​ ​ជន​សង្ស័យ​ពីរ​នាក់ ឈ្មោះ ប៊ន សំណាង និង សុខ សំអឿនដែលអ្នកសង្កេតការណ៍ ចាត់ទុកជា ឃាតករសិប្បនិម្មិត ហើយក្រោយមកតុលាការកំពូលបានសម្រេចអោយជនពីររូបនេះ​គ្មានទោស ដោយបានដោះលែងមានសេរីភាពវិញ។ គិតមកដល់ពេលនេះ គឺ១៥ឆ្នាំហើយ ដែល ឃាតករពិតមិនអាចវែកមុខឡើយ។

ក្នុងសំណុំរឿងនេះ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ តែងតែអះអាងថាសំណុំរឿងនេះ​នៅ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ​។ នៅពេលរកលនៃការរិះគន់ខ្លាំងក្លា រដ្ឋាភិបាល បានសម្រេចបង្កើត​គណៈ​កម្មការពិសេស មួយ ដើម្បីស្រាវជ្រាវ រកភស្តុតាង ឈានដល់ចាប់ជនសង្ស័យផ្សេង​ទៀត ក្រៅពីលោក ប៊ន សំណាងនិងសុខសំអឿន។ តែមកដល់ពេលនេះ ១៥ឆ្នាំ គត់ គឺមិនមានតម្រុយ​អ្វីឡើយ៕

Share

ព័ត៌មានទាក់ទង

Image