en     km
en     km

កោះតៃវ៉ាន់ធ្វើសមយុទ្ធយោធាឆ្លើយតបនឹងការគំរាមពីសំណាក់ប្រទេសមហាយក្សចិន

Share

អាជ្ញាធរកោះតៃវ៉ាន់បានចាប់ផ្ដើមធ្វើសមយុទ្ធយោធានៅឈូងសមុទ្រភាគខាងកើតប្រទេសនៅថ្ងៃព្រហស្បត្តិ៍នេះ គឺជាការឆ្លើយតបការគម្រាមកំហែងពីសំណាក់ប្រទេសចិនដែលចង់យកកោះនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន

AFP សមយុទ្ធនេះ ប្រើប្រាស់ដោយកាំភ្លើងធំ ឧទ្ធម្ភាគចក្រ និង យន្ដហោះប្រដេញទំនើបៗ ផលិតនៅបារាំង សហរដ្ឋអាមេរិក ចូលរួមផងដែរ។​

សមយុទ្ធនេះ គឺជាលើកដំបូង ចាប់តាំងពីប្រធានាធិបតីចិន ស៊ីជីងភីង កាលពីថ្ងៃ២មករាបានថ្លែងព្រមានប្រើប្រាស់កម្លាំងយោធាដើម្បីរឹបអូសយកកោះតៃវ៉ាន់ត្រឡប់មកវិញ បើមិនទទួលយកគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ។

សមយុទ្ធនេះ ធ្វើឡើងបន្ទាប់ពី សហរដ្ឋអាមេរិក បានបញ្ចូននាវាចម្បាំង បើកទៅឆ្លងកាត់ សមុទ្រចិនខាងត្បូង ដែលនៅទីនោះ ទាំងកោះតៃវ៉ាន់ និង ទីក្រុងប៉េកាំង កំពុងដណ្ដើមកាន់កាប់កោះមួយចំនួន។

ការធ្វើសមយុទ្ធយោធារបស់កោះតៃវ៉ាន់ នៅថ្ងៃនេះផ្ដើមឱ្យមានការចោទសួរថា តើ ចិនអាចឆ្លើយតបដោយវិធីណាដោយរបៀបណា។

ប្រធានាធិបតីកោះតៃវ៉ាន់ សាយអឹមវ៉េង ដែលត្រូវបានចាត់ទុកថា ជាអ្នកនិយមឯករាជ្យ បានច្រានចោល គោលនយោបាយរបស់ប្រទេសចិន ដែលចង់ឱ្យតៃវ៉ាន់ អនុវត្តប្រទេសមួយប្រព័ន្ធពីរដូចទីក្រុងហុងកុង។ លោកស្រីបាននិយាយថា កោះតៃវ៉ាន់ ដែលមានប្រជាជនជាង២៣លាននាក់ មិនអាចទទួលយកបានទេចំពោះ ការគម្រាមកំហែងណាមួយពីសំណាក់ ប្រទេសចិន។

កោះតៃវ៉ាន់បានបំបែកខ្លួនចេញពីទីក្រុងប៉េកាំងតាមរយៈសង្គ្រាមស៊ីវិលឆ្នាំ ១៩៤៩។ តៃវ៉ាន់ និង សហរដ្ឋអាមេរិក គឺជា សម្ព័ន្ធមិត្ត ជាប្រវត្តិសាស្រ្ដនឹងគ្នាដែលទីក្រុងប៉េកាំង ពិបាក នឹង ចូលលុកលុយកោះតៃវ៉ាន់យ៉ាងខ្លាំង៕

 

Share

ព័ត៌មានទាក់ទង

Image