មួយសប្ដាហ៍បន្ទាប់ពី ប្រធានាធិបតីវេណេហ្សូអេឡា នីកូឡាស់ម៉ាឌូរ៉ូ ស្បថចូលកាន់តំណែងជាលើកទីពីរ សហរដ្ឋអាមេរិក ដែលចាត់ទុក ថាជាមេដឹកនាំខុសច្បាប់ ត្រូវបានរាយការណ៍ថា ប្រធានាធិបតីដូណាល់ត្រាំ កំពុងចាត់វិធានការលើការហ៊ុមព័ន្ធទាំងសុ្រងនៃជំនួញប្រេងជាមួយរបបនៅវេណេហ្សូអេឡា។ នេះបើយោងតាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មានCNN បានរាយការណ៍នៅថ្ងៃនេះ។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម រយៈពេលប៉ុន្មានថ្ងៃមកនេះ តែទៅលើក្រុមហ៊ុន និងមន្ត្រីជាន់ខ្ពស់របស់លោកម៉ាឌូរ៉ូ ជាង២០ក្រុមហ៊ុននិងជិត៥០នាក់ ដោយបង្កកទ្រព្យសម្បតិ្តច្រើនរយលានដុល្លារ។
មន្ត្រី សន្តិសុខជាតិអាមេរិក ប្រចាំសេតវិមាន បានបញ្ជាក់ថា លោកត្រាំនិងរដ្ឋការរបស់លោកនឹង កំពុងតែរកវិធានការ ទាំងផ្នែកការទូត ទាំងសេដ្ឋកិច្ច សំដៅបិទទាំងស្រុងការនាំប្រេងចូលពីវេណេហ្សូអេឡា។
ជាមួយគ្នានេះ រដ្ឋការរបស់លោកត្រាំ ក៏នឹងប្រកាសជាផ្លូវការទទួលស្គាល់ លោក Juan Guaido, ជាប្រមុខរដ្ឋស្ដីទីស្របច្បាប់របស់ប្រជាជន វេណេហ្សូអេឡា ។
សេដ្ឋកិច្ចរបស់ វេណេហ្សូអេឡា ដែលរងការដាក់ទណ្ឌកម្មដំណាក់កាលដំបូង ពីសំណាក់សហរដ្ឋអាមេរិកនិង សហភាពអឺរ៉ុប កំពុងតែទៅរកការរលំរលាយ ៕