en     km
en     km

ចិនលេងល្បែងសងសឹងប្រឆាំងនឹងកាណាដា

Share

គេហទំព័រព័ត៌មាន Business insider  បញ្ចេញព័ត៌មានសំខាន់ៗទាក់ទងទៅនឹង ជម្លោះ ដ៏រ៉ាំរ៉ៃនៃករណីចិនកាត់ទោសជនជាតិកាណាដាពាក់ព័ន្ធគ្រឿងញៀនដោយទោសប្រហារជីវិតដែលនាំអោយ​មានការចោទសួរ ថាតើចិនសងសឹងកាដាណា ចាប់ខ្លួន ស្ត្រីចិន។

ដោយសារករណីនេះ បានធ្វើឱ្យចិនមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះសុវត្ថិភាពជាតិសាសន៍ខ្លួន គឺក្រសួងការបរទេសចិនបានចេញសេចក្តីណែនាំអំពីការធ្វើដំណើរទៅកាន់ប្រទេសកាណាដាដោយព្រមានប្រជាជនចិនឱ្យ “វាយតម្លៃហានិភ័យខ្ពស់” មុនពេលធ្វើដំណើរ។

ការព្រមាននេះគឺបន្ទាប់ពីព្រឹត្តិការណ៍ចុងក្រោយបំផុតនៅក្នុងជម្លោះដែលបានចាប់ផ្តើមឡើងដោយការចាប់ខ្លួនអគ្គនាយ កហិរញ្ញវត្ថុក្រុមហ៊ុនហ៊ូវ៉េ Huawei លោកស្រី​ ម៉េង វ៉ាន់ជូ នៅក្នុងប្រទេសកាណាដាកាលពីដើមខែធ្នូតាមសំណើរបស់សហរដ្ឋ អាមេរិកពីបទចារកម្ម។​ ទោះបីអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនហ៊ូវ៉េ នេះបាននៅក្រៅឃុំបណ្ដោះអាសន្នក៏ដោយ តែខណៈនេះកាណាដាកំពុងធ្វើបត្យាប័នបញ្ចូនទៅកាត់ទោសនៅសហរដ្ឋអាមេរិក។

គេសង្កេតឃើញថាប្រៀបដូចជាការសងសឹកមួយព្រោះដំបូងឡើយ បន្ទាប់ពី លោកស្រី អគ្គនាយកហិរញ្ញវត្ថុរូបនេះបានចាប់ខ្លួនមក ចិនបានឃុំខ្លួនបុរសជនជាតិកាណាដាភ្លាមៗដែរ។ ក្រោយមកក្រសួងការបរទេសសហរដ្ឋអាមេរិក ចេញប្រឹក្សាយោបល់ទេសចរណ៍នៅចិន ដោយ​ក្រើនរំលឹកពលរដ្ឋខ្លួនថា ដំណើរទៅកាន់ចិនប្រហែលនឹងមិនអាចត្រឡប់មកមាតុប្រទេសបានទេព្រោះច្បាប់ជាតិរបស់ប្រទេសនោះអាចហាមឃាត់អ្នកដំណើរមិនអោយចេញពីប្រទេស នឹងត្រូវយកទៅសួរចម្លើយ ឬឃុំឃាំង។

ម្សិលមិញនេះដែរ ប្រទេសចិនបានបើកសំណុំរឿង បុរសកាណាដាដែលត្រូវបានកាត់ទោសជាប់ពន្ធនាគារ ១៥ឆ្នាំ យកមកាត់ទោសសារជាថ្មី ដែលទោសក្រោយនេះ មានស្ថានទម្ងន់ទោសធ្ងន់ជាងមុន គឺ ការប្រហារជីវិត ក្រោយពីរូបលោក Lloyd Schellenberg នោះបានចាប់ខ្លួនតាំងពី២០១៤ ហើយជំនុំជម្រះរួរាល់តាំងពីខែវិច្ឆិកាឆ្នាំនោះម្ល៉េះ។ 

ការណ៍នេះ លោកនាយករដ្ឋមន្រ្ដីកាណាដា ចេស្ទីន ទ្រូដូ ថា ចិនកំពុងអនុវត្តច្បាប់តាមទំនើងចិត្ត និង​ឃោរឃៅជាទីបំផុត។

ទន្ទឹមនឹងនេះ ខាងកាណាដា បានចេញក្រើនរំលឹកផងដែរសម្រាប់ប្រជាជនខ្លួនក្នុងប្រទេសចិន និង ទៅកាន់ប្រទេសចិន ឱ្យប្រុងប្រយ័ត្នសុវត្ថិភាពបំផុតដូចគ្នា៕

Share

ព័ត៌មានទាក់ទង

Image