គណៈកម្មការបោះឆ្នោតនៃសាធារណរដ្ឋកុងហ្គោ កាលពីថ្ងៃព្រហស្បតិ៍ទី៩មករា បានប្រកាសថា បេក្ខជនមកពីគណបក្សប្រឆាំង គឺលោក Felix Tshisekedi បានឈ្នះឆ្នោតនៅក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីខែមុន តែបេក្ខជន Joseph Kabilaមកពីបក្សកាន់អំណាច បានទាត់ចោលលទ្ធផលបោះឆ្នោត ដោយចាត់ទុកថាជារដ្ឋប្រហារ បោះឆ្នោត។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានកត់សម្គាល់ថា នេះជា លើកដំបូងហើយដែល ក្រុមប្រឆាំង បានឈ្នះក្នុងការបោះឆ្នោត ក្នុងស្ថានភាពតានតឹងសង្គមចលាចល ខាងនយោបាយបណ្ដាលឱ្យមនុស្ស យ៉ាងតិចស្លាប់បួននាក់ ។
ប្រភពបញ្ជាក់ថាបេក្ខជនបានសន្លឹកឆ្នោត លំដាប់ទី២ ក៏បានទៅលើមេដឹកនាំបក្សប្រឆាំងម្នាក់ទៀតគឺលោក Martin Fayulu ។
តាមលទ្ធផល បញ្ជាក់ថា លោក Felix Tshisekedi បាន សំឡេងឆ្នោត ៥៧ភាគរយ នៃចំនួនប្រជាជនដែលចេញទៅបោះឆ្នោត ១៨លាននាក់។
ប្រធានគណៈកម្មការបោះឆ្នោត Corneille Nangaa, បានថ្លែងទៅកានអ្នកសារព័ត៌មានថា លោក Felix Tshisekedi បានឈ្នះក្នុងការបោះឆ្នោតនេះហើយ។
ប្រជាជន គាំទ្រ បក្សប្រឆាំងបាន សម្ដែងការសាទរភ្លាមៗ ដោយពួកគេបានរាំច្រៀងនៅតាមដងផ្លូវនានា នៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ។ ជ័យជម្នះរបស់លោក Felix Tshisekedi ត្រូវបានកត់សម្គាល់ថាជាលើកដំបូងហើ់យ ដែល សាធារណរដ្ឋកុងហ្គោមានមេដឹកនាំកើតចេញពីសន្លឹកឆ្នោតនៃឆន្ទៈរបស់ប្រជាជនគឺចាប់តាំងពីឆ្នាំ១៩៦០ ដែលប្រទេសនេះបានឯករាជ្យពីប្រទេសប៊ែលហ្សិក៕