en     km
en     km

ចោរក្រីក្រលួចប្រាក់អតីតមេដឹកនាំផ្ដាច់ការពុករលួយហ្សិមបាវ៉េយកទិញគោក្របី​ត្រូវឡើង​តុលាការ

Share

ជនសង្ស័យ ៣ នាក់ មកពីគ្រួសារក្រីក្ររស់នៅជនបទនៃប្រទេសហ្សីមបាវ៉េ ត្រូវបានចោទពីបទ​ចោរកម្ម ករណីចូលលួចប្រាក់ របស់អតីតជនផ្ដាច់ការនៃប្រទេសហ្សិមបាវ៉េ លោក Robert Mugabe

តាមសារព័ត៌មាន ZWnews.com  ក្រុមចោរទាំង ៣ នាក់នោះ បានលួចវ៉ាលីរបស់លោក Mugabe  ហើយបានឃើញលុយក្នុងវ៉ាលីនោះ ១ សែន ៥ ម៉ឺនដុល្លារ។ ពួកគេបានលួចវ៉ាលីនោះ​នៅពេលពួកគេចូលទៅសំអាតផ្ទះរបស់លោក Mugabe មួយនៅជនបទ។ ជនសង្ស័យ​ទាំងនោះ ត្រូវបាននាំខ្លួនឡើងតុលាការកាលពីថ្ងៃទី ១០ មករា មិ្សលមិញនេះ។ ក្នុងចំណោមជនសង្ស័យទាំងនោះ ក៏មានសាច់ញាតិម្នាក់របស់លោក Mugabe ផងដែរ។

លោក Mugabe បច្ចុប្បន្នវ័យ ៩៤ ឆ្នាំ។ លោកបានកាន់អំណាចជាប្រធានាធិបតីនៃប្រទេសហ្សិម​បាវេ រយៈពេល ៣៧ ឆ្នាំ។ លោកត្រូវបានបណ្ដេញពីអំណាចដោយកងទ័ពនៅចុងឆ្នាំ ២០១៧។

ក្នុងរយៈពេលកាន់អំណាចនេះ  លោកនិងគ្រួសាររបស់លោក​ ត្រូវបានរកឃើញថា បានលួចកឹបកេងទ្រព្យសម្បត្តិរដ្ឋ នូវទឹកប្រាក់ប្រហែល ១ពាន់ ៥រយលានដុលា្លរអាមេរិក។ គ្រួសារនេះ បានក្លាយ​ជាអ្នក​មាន​ប្រាក់ពាន់លានដុល្លារ ខណៈស្ថានភាពក្រីក្ររបស់ប្រជាជន នៅលើបន្ទាត់ភាពក្រីក្រជាង ​៥០ ​ភាគរយ។ រដ្ឋអាជ្ញាប្រទេសនេះ មិនអាចចោទប្រកាន់អតីតមេដឹកនាំនេះបានទេ ដោយសារបក្ស Zanu-PF របស់លោកនៅតែជាបក្សកាន់អំណាច។ គណបក្សប្រឆាំង នៃប្រទេសនេះ គឺចលនាប្រជាធិបតេយ្យដើម្បីផ្លាស់ប្ដូរ បានគំរាមរឹបអូសទ្រព្យសម្បតិ្តរបស់គ្រួសារលោក Mugabe  បើពួកគេមានឱកាសកាន់អំណាច៕

Share

ព័ត៌មានទាក់ទង

Image