ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃពុធទី៩មករាឆ្នាំ២០១៩បានផ្ដន្ទាទោសបុរសម្នាក់ អោយមានទោស ៣ឆ្នាំ ករណីប្រមាថព្រះមហាក្សត្រ លើបណ្ដាញសង្គម។ ការកាត់ទោស បុរសនេះបាននាំអោយមនុស្ស២នាក់ហើយ ត្រូវបានដាក់ពន្ធនាគារករណីដូចគ្នានេះ។
បុរសដែលត្រូវតុលាការបានផ្ដន្ទាទោស មានឈ្មោះ អៀង ជលសារ។ ក្រៅពីមានទោសដូចនេះ តុលាការក៏បានបង្គាប់អោយ បុរសនេះ បង់ប្រាក់៥លានរៀលជាប្រាក់ពិន័យ។នេះបើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញដែលស្រង់សម្ដីមកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន New York Post ។
តាមអ្នកនាំពាក្យរូបនេះ គេបានចាប់កំហុសបុរសនេះ ដែលបង្ហោះសារប្រមាថព្រះមហាក្សត្រគាំតាំងពីខែមិថុនា ឆ្នាំ២០១៨។ ច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្រ ត្រូវបានតាក់តែងឡើង កាលពីខែកុម្ភៈឆ្នាំ២០១៨ បន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយដោយអំណាចតុលាការកំពូលដែលក្រុមសិទិ្ធមនុស្ស សម្ដែងការព្រួយបារម្ភអំពីការរឹតបន្តឹងសេរីភាពបញ្ចេញមតិនៅកម្ពុជា។
កាលពីខែតុលាការ ឆ្នាំទៅមិញ តុលាការខេត្តសៀមរាប បានកាត់ទោស សមាជិកបក្សសង្រ្គោះជាតិម្នាក់ ករណីប្រមាថព្រះមហាក្សត្រ៕