en     km
en     km

​អ្នកកាសែត​ថា​ ការ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ប្រើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បកស្រាយ​នយោបាយ​ ជា​កា​រវិ​វ​ឌ្ឍ​ដ៏​ល្អ​

Share

Hun-Sen-FB-Pageថ្មីៗ​នេះ​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ទូទៅ​ដឹង​ ពី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ជាមួយ​គ្នា​ចាប់ពី​ពេល​នោះ​មក​ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ បកស្រាយ​បញ្ហា​នយោបាយ​ផង​ដែរ​ ដោយ​បាន​ប្រតិកម្ម​នឹង​អ្នក​រិះគន់​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​។​ ករណី​នេះ​ អ្នក​សារព័ត៌មាន​ជើង​ចាស់​យល់​ថា​ ជា​ការ​ល្អ​ប្រសើរ​មួយ​សម្រាប់​សម័យ​បច្ចេកវិទ្យា​នេះ​។​

 

​អ្នក​សារព័ត៌មាន​ជើង​ចាស់​កត់​សម្គាល់ថា​ ការ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដើម្បី​បកស្រាយ​បញ្ហា​នយោបាយ​ គឺជា​ដំណើរកា​រវិ​វ​ឌ្ឍ​ដ៏​ប្រសើរ​មួយ​សម្រាប់​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​។​

​អគ្គលេខាធិការ​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ លោក​ពុ​យ​ គា​ មាន​ប្រសាសន៍​ថា​ ការ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ឆ្លើយ​ជាមួយ​អ្នក​សារព័ត៌មាន​ គឺជា​កា​រវិ​វ​ឌ្ឍ​ល្អ​មួយ​។​ លោក​ថា​ ចាប់ពី​ពេល​នេះ​ទៅ​ ប្រជាពលរដ្ឋ​ទូទៅ​ក៏​អាច​ក្លាយជា​អ្នក​សារព័ត៌​មានបាន​ដែរ​ តាម​រយៈ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​បង្ហោះ​ព័ត៌មាន​របស់​ខ្លួន​ ហើយ​អ្នកនយោបាយ​ទាញ​យក​ព័ត៌មាន​ពី​បណ្ដាញ​សង្គម​ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។​  «​នេះ​ក៏​ជា​គំរូ​មួយ​ សម្រាប់​ថ្នាក់ដឹកនាំ​ដទៃ​ ដែល​លោក​ត្រូវ​ចេះ​ប្រើប្រាស់​ ដើម្បី​ងាយស្រួល​នៅ​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​សារព័ត៌មាន​ ជា​ពិសេស​គឺ​អ្នកដឹកនាំ​ហ្នឹង​តែ​ម្ដង​។​ បើសិនជា​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន​ទាំងអស់​ លោក​មិន​ប្រើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ្នឹង​ទេ​ ធ្វើ​ឲ្យ​លោក​ពិបាក​នៅ​ក្នុង​ការ​ទំនាក់ទំនង​ ។​ ពិបាក​ហ្នឹង​យ៉ាងម៉េច​?​ ដោយសារ​ថា​ អ្នក​សារព័ត៌មាន​ត្រូវការ​ទូរ​សព្ទ​ ដើម្បី​រក​ព័ត៌មាន​ធ្វើការ​បញ្ជាក់​ ឬ​ក៏​ការ​បំភ្លឺ​នានា​។​ ហេតុ​ដូច្នេះ​ បើសិនជា​លោក​ចាំតែ​ទទួល​ទូរ​សព្ទ​ក្នុង​មួយ​ថ្ងៃ​ម្ភៃ​សាមសិប​នាក់​ សារព័ត៌មាន​ អ៊ីចឹង​លោក​មានការ​លំបាក​ ហើយ​មិនដឹង​ជា​មាន​ពេលវេលា​គ្រប់គ្រាន់​ឬ​អត់​។​ អានេះ​គឺជា​បញ្ហា​»​។​

​លោក​ពុ​យ​ គា​ ក៏​បន្ថែម​ដែរ​ថា​ ការ​បកស្រាយ​បញ្ហា​នយោបាយ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ក៏​អាច​ជួយ​អ្នកនយោបាយ​កាត់​បន្ថយ​នូវ​ការ​រំខាន​ពី​អ្នក​សារព័ត៌មាន​ផង​ដែរ​ បើ​ការ​បកស្រាយ​នោះ​មាន​លក្ខណៈ​ពេញលេញ​ និង​ច្បាស់លាស់​ ហើយ​គេ​មិន​ត្រូវការ​សាកសួរ​ព័ត៌មាន​បន្ថែម​។​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន

​លោក​ពុ​យ​ គា​ បន្ត​ថា​ ការ​ដែល​អ្នកនយោបាយ​ រួម​ទាំង​ថ្នាក់ដឹកនាំ​ចេះ​ប្រើប្រាស់​បណ្ដាញ​សង្គម​ គឺ​ធ្វើ​ឲ្យ​ពួក​គាត់​ទទួល​បាន​ព័ត៌មាន​ចម្រុះ​ ដើម្បី​កែ​លម្អ​ការ​ដឹកនាំ​របស់​ខ្លួន​ ហើយ​អ្នក​នៅ​ថ្នាក់​ក្រោម​ក៏​មិន​អាច​លាក់បាំង​ព័ត៌មាន​បាន​ដែរ​។​

​ចំណែក​សមាជិក​គណៈនាយក​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ លោក​ឆាយ​ សុផល​វិញ​មាន​ប្រសាសន៍​ថា​ សេរីភាព​នៃ​ការ​ទទួល​ព័ត៌មាន​ ជា​ចរន្ត​មួយ​កំពុង​កើត​មាន​ពេញ​ពិភពលោក​ មិនមែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ​។​ លោក​ថា​ មេដឹកនាំ​នៅ​លើ​ពិភពលោក​ មាន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ ដើម្បី​ទទួល​បាន​នូវ​មតិយោបល់​ទាំង​អ្នកគាំទ្រ​ ទាំង​អ្នកប្រឆាំង​ ដើម្បី​ធ្វើការ​វិភាគ​។​ «​កន្លង​មក​ ជួនកាល​វា​អាច​មាន​របាយការណ៍​មួយ​ចំនួន​ពី​មន្ត្រី​របស់​គាត់​ តាំងពី​អាជ្ញាធរ​ វា​អាច​មានការ​បិទ​បាំង​ ការ​លាក់លៀម​មួយ​ចំនួន​។​ ក៏​ប៉ុន្តែ​ការ​បើកចំហ​ទទួលយក​គំនិត​របស់​ប្រជាពលរដ្ឋ​ ទាំង​អ្នកគាំទ្រ​ ឬ​ក៏​អ្នក​មិន​គាំទ្រ​ គឺ​នោះ​វា​ជា​ចំណុច​ល្អ​ សម្រាប់​ថ្នាក់ដឹកនាំ​ ដែល​គាត់​នឹង​បាន​ទទួល​នូវ​រាល់​ព័ត៌មាន​គ្រប់ជំពូក​ សម្បូរ​បែប​ ថា​តើ​ព័ត៌មាន​នោះ​ពិត​ ឬ​ក៏​មិន​ពិត​ ។​ អ៊ីចឹង​ខ្ញុំ​គិត​ថា​ នេះ​គឺជា​ការ​ជួយ​ជំរុញ​សេរីភាព​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​»​។​

សូម​ជម្រាប​ថា​ ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ Samdech​ Hun​ Sen,​ Cambodian​ Prime​ Minister​។​ មក​ដល់​បច្ចុប្បន្ន​នេះ​ ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ មាន​អ្នក​Like​ ចំនួន​ជាង​ ១​លាន​ ៦​ម៉ឺន​នាក់​។​

​ចាប់តាំងពី​មានការ​ប្រកាស​ជា​ផ្លូវការ​នូវ​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយក​រដ្ឋមន្ត្រី​មក​ ហ្វេ​ស​ប៊ុ​ក​នោះ​បាន​បង្ហោះ​ផ្សាយ​នូវ​ព័ត៌មាន​ជា​ច្រើន​ទាក់ទង​នឹង​ព្រឹត្តិការណ៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ ដូច​ជា​សកម្មភាព​របស់​លោក​ពេល​ចូលរួម​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ​ជាដើម​ ហើយ​ថ្មីៗ​នេះ​ លោក​បាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​នោះ​ ដើម្បី​ឆ្លើយ​តប​នឹង​អ្នក​រិះគន់​ពី​គុណភាព​អប់រំ​នៅ​កម្ពុជា​ផង​ដែរ​៕

Share

Image
Image
Image