ភ្នំពេញ៖ នៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨នេះ រាជរដ្ឋាភិបាលសម្ពោធស្តូបវិមានឈ្នះ ឈ្នះ ដើម្បីប្រារព្ធគម្រប់ខួប ២០ ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃដោយគេរំពឹងថាមានមនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សង្គ្រាមស៊ីវិលបានបញ្ចប់នៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ ក្រោយពីអតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន និង នួន ជា ចុះចូលជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅគេហដ្ឋានរបស់លោក។
សម្តេច ហ៊ុន សែន ថ្លែងក្នុងកម្មវិធីសម្ពោធវិមានឈ្នះ ឈ្នះនៅថ្ងៃ សៅរ៍ នេះថា ស្តូបវិមានឈ្នះ ឈ្នះ ចំណាយថវិកាប្រមាណ ១២ លានដុល្លារ។
គេរំពឹងថាអ្នកចូលរួមរាប់ម៉ឺននាក់នឹងប្រមូលផ្តុំគ្នានៅចង្វាដោយបែងចែកទន្លេមេគង្គ និងទន្លេសាប ដើម្បីអបអរគម្រប់ខួបទី២០ នៃការទទួលបានសន្តិភាព។
ស្តូបវិមានឈ្នះ ឈ្នះ ចាប់ផ្តើមសាងសងកាលពីខែកុម្ភៈ ឆ្នាំ ២០១៦ ដោយសងលើផ្ទៃដី ៨ ហិចតា ស្ថិតនៅខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាអំណោយរបស់លោកឧញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាជនកម្ពុជា៕