en     km
en     km

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការបិទចរាចរនូវកំណាត់មហាវិថីឈ្នះឈ្នះ

Share

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ អាជ្ញាធររាជធានីភ្នំពេញនឹងធ្វើការពង្វាងចរាចរឆ្លងកាត់នូវកំណាត់មហាវិថីឈ្នះឈ្នះពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦។ នេះបើតាមសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរក្នុងអំឡុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ដែលចុះនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ។

តាមសេចក្ដីជូនដំណឹងដដែលនេះ បញ្ជាក់ថា ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្ដដឹកទំនិញគ្រប់ប្រភេទរថយន្ដឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្ដោងរ៉ុឺម៉កគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅរហូតដល់់ផ្លូវជាតិលេខ៦ ត្រូវពង្វាងផ្លូវឆ្លងកាត់ទៅតាមស្ពានព្រែកក្ដាមវិញ ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។

តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ រយៈពេល ៥ថ្ងៃ នៃការបិទចរាចរណ៍ខាងលើនេះ គឺដើម្បីឱ្យកម្មវិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្ដិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ពិសេសដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរ៕

 

 

Share

Image
Image
Image