en     km
en     km

ពួក​អាយ​ស៊ី​ស​ (ISIS)​ ថា​៖​ «​នារី​ដែល​ត្រូវ​បាន​បុរស​ISIS​ ចាប់រំលោភ​ចំនួន​១០​ នាក់​ នឹង​ក្លាយ​ទៅ​ជនជាតិ​មូ​ស្លី​ម​»

Share

Cover-isis
អ៊ី​រ៉ា​ក់​៖​ អង្គុយ​នៅ​លើ​សា​ឡុ​ង​ពណ៌​បៃតង​ដ៏​រយាក​មួយ​ ក្នុង​ទីក្រុង​ម៉ូ​ស៊ុ​ល​ ប្រទេស​អ៊ី​រ៉ា​ក់​ ដែល​គ្រប់គ្រង​ដោយ​ពួក​អាយ​ស៊ី​ស​
(​រដ្ឋ​អ៊ី​ស្លា​ម​នៃ​ប្រទេស​អ៊ី​រ៉ា​ក់​និង​ស៊ី​រី​=ISIS)​ ពួក​ទាហានៗ​ នាំ​គ្នា​ សើច​ដូច​ជា​ពួក​គេ​កំពុង​មើល​រឿង​កំប្លែង​ដ៏​អស់សំណើច​
អ​ញ្ចឹ​ង​។​

​បុរស​មាន​មាឌ​ស្គម​និង​សម្បុរ​ខ្មៅ​ លោក​ ខ្លា​ត​ ជី​ហា​ឌី​ ដែល​កំពុង​បញ្ចេញ​កាយវិការ​ពន្យល់​នៅ​មុខ​កាមេរ៉ា​ថា​៖​ «​ថ្ងៃនេះ​គឺជា​ទិវា​ទីផ្សារ​ទាសករ​ផ្លូវភេទ​នារី​ ដែល​ត្រូវ​បាន​គេ​អនុម័ត​»​។​

​ការ​សន្យា​របស់​អ្នក​ប្រយុទ្ធ​ ISIS​ ម្នាក់​ផ្សេង​ទៀត​៖​ «​ដោយ​មានការ​អនុញ្ញាត​របស់​ព្រះ​អា​ឡា​ហ៍​ ម្នាក់ៗ​នឹង​ទទួល​បាន​នូវ​បាន​ចំណែក​»​។​ រីឯ​បុរស​ម្នាក់​ទៀត​ មាន​ពុកមាត់​ស្រមូម​ និង​កំពុង​ញញឹម​ បាន​ផ្តើមនិយាយ​ថា​៖​ «​តើ​ក្មេង​ស្រី​ យ៉ា​ហ្ស៊ី​ឌី​ (Yazidi)​ របស់ខ្ញុំ​នៅឯណា​»?​

​យ៉ា​ហ្ស៊ី​ឌី​ ជា​មនុស្ស​បុរាណ​ គោរព​តាម​សាសនា​ដែល​មាន​តែ​មួយ​គត់​ ដែល​លាយ​បញ្ចូល​គ្នា​ពី​សាសនា​អ៊ី​ស្លា​ម​ និង​ សាសនា​គ្រី​ស្ទ​សាសនា​។​ ពួក​គេ​មាន​ជំនឿ​ចំពោះ​ព្រះ​ជា​ម្ចាស់​តែ​ មួយ​គត់​ដែល​បាន​បង្កើត​ផែនដី​ និង​ទុក​ឱ្យ​ទេពអប្សរ​ក្ងោក​ Malak​ Ta’us​ ជា​អ្នក​មើលថែ​រក្សា​។​ ប៉ុន្តែ​ជំនឿ​នេះ​ ត្រូវ​បាន​បង្ខូច​តម្លៃ​ដោយ​ពួក​អាយ​ស៊ី​ស​ ថា​ជា​ «​ការ​គោរព​បូជា​ចំពោះ​បិសាច​»​ ដែល​ត្រូវ​បាន​ប្រើ​ដោយ​ពួក​ជ្រុលនិយម​អ៊ី​ស្លា​ម​ក្នុង​ការ​និយាយ​ដោះសារ​ពី​បញ្ហា​ឃាតកម្ម​ ការ​ធ្វើ​ជា​ទាសករ​ និង​ការ​ចាប់រំលោភ​។​

Baba​ Sheikh​ ជា​មេដឹកនាំ​ខាង​ផ្លូវចិត្ត​របស់​ក្រុម​យ៉ា​ហ្ស៊ី​ឌី​ បាន​ឲ្យ​ដឹង​ថា​៖​ «​ពួក​ISIS​ យក​ក្មេង​ស្រីៗ​ និង​ ផ្ទះសម្បែង​ ព្រមទាំង​គ្រួសារ​របស់​ពួក​យើង​»​។​

area-isis
អតីត​ទាសករ​របស់​ក្រុម​ចោរ​ ISIS​ និយាយ​ថា​ ពួក​គេ​បោក​បញ្ឆោត​នាង​
Noor​ (​ឈ្មោះ​ប្រឌិត​)​ ជានា​រី​យ៉ា​ហ្ស៊ី​ឌី​វ័យ​ ២២​ ឆ្នាំ​ ត្រូវ​បាន​លក់​ជា​ទាសករ​ និង​ត្រូវ​បាន​ទាហាន​ចាប់រំលោភ​ បន្ទាប់​ពី​ពួក​អាយ​ស៊ី​សបាន​កាន់កាប់​ភូមិ​របស់​នាង​ក្នុង​ខេត្ត​ Sinjar​ ប្រទេស​អ៊ី​រ៉ា​ក់​។​

Noor​ បាន​រៀបរាប់​ប្រាប​ថា​៖​ «​បុរស​ម្នាក់​បាន​បង្ហាញ​ខ្ញុំ​នូវ​ក្រដាស​មួយ​ ហើយ​និយាយ​ថា​ ក្រដាស​នេះ​កត់ចំណាំ​ថា​ នារី​ដែល​ត្រូវ​បាន​បុរស​ISIS​  ចាប់រំលោភ​ចំនួន​១០​ នាក់​ នឹង​ក្លាយ​ទៅ​ជនជាតិ​មូ​ស្លី​ម​។​ នៅ​ទីនោះ​ មាន​ទង់ជាតិ​មួយ​របស់​ពួក​អាយ​ស៊ី​ស​ និង​រូបភាព​មួយ​ សន្លឹក​របស់​ Abu​ Bakr​ Al​ Baghdadi»​។​ បន្ទាប់​ពី​រំលោភ​នាង​ហើយ​ បុរស​ម្នាក់​នោះ​ បាន​រុញ​នាងឱ្យ​ទៅ​មិត្ត​ភក្តិ​១១​ នាក់​ទៀត​ ហើយ​ពួក​គេ​ទាំងអស់​បាន​ចាប់រំលោភ​នាង​។​

វីដេអូស្ដីពីសម្ភាសន៍ស្រ្តីយ៉ាហ្ស៊ីឌីស្ដីពីការលក់ ធ្វើទារុណកម្ម និងចាប់រំលោភ ពីពួកសកម្មប្រយុទ្ធ ISIS


នារីៗ​យ៉ា​ហ្ស៊ី​ឌី​ ត្រូវ​បាន​លក់​ និង​ចាប់រំលោភ​ ព្រមទាំង​ធ្វើ​ជា​ទាសករ​ដោយ​ពួក​អាយ​ស៊ី​ស​

​នៅ​ក្នុង​ដែនដី​ពួក​អាយ​ស៊ី​ស​ ស្ត្រី​យ៉ា​ហ្ស៊ី​ឌី​អាច​ត្រូវ​បាន​ទិញ​និង​លក់​ដើម្បី​លុយ​ ឬ​ត្រូវ​បាន​ ប្ដូរ​ ជា​ទំនិញ​ដោះ​ដូរ​អាវុធ​ ឬ​ក៏​ជា​អំណោយ​ ប៉ុន្តែ​នេះ​មិនមែន​ជា​ការ​ដោះ​ដូរ​គ្នា​ខាង​ពាណិជ្ជកម្ម​ ធម្មតា​នោះ​ទេ​ ពីព្រោះ​ថា​ពួក​ ISIS​ បាន​ចាប់រំលោភ​ និង​ទុក​នារី​ទាំងនោះ​ជា​ទាសករ​ ហើយ​វា​រឿង​ដែល​ពួក​គេ​ចាត់​ទុក​ថា​ ទទួលស្គាល់​តាម​បែប​ជំនឿ​សាសនា​។​

​ក្រុម​ប្រយុទ្ធ​ ISIS​ បាន​ប្រាប់​យើង​ថា​៖​ «​នេះ​គឺជា​ច្បាប់​របស់​ Abu​ Bakr​ al-Baghdadi​ ហើយ​យើង​ត្រូវ​តែ​ធ្វើ​វា​»​។​ Noor​ ពន្យល់​ថា​៖​ «​អ្នក​ណា​ម្នាក់​ដែល​មិន​ផ្លាស់​ប្ដូរ​ទៅ​ជា​អ៊ី​ស្លា​ម​ទេ​ យើង​នឹង​សម្លាប់​ប្រុសៗ​ ហើយ​និង​រៀប​ការ​ជាមួយ​នារីៗ​។​ ពួក​គេ​ជា​ពិភព​នៃ​សង្គ្រាម​»​។​

នារីៗ​ទាំងនោះ​បញ្ជាក់​ថា​ ពួក​ ISIS​ បង្ខំ​ឱ្យ​ពន្លូតកូន
​ក្នុង​ទស្សនាវដ្តី​ Dabiq​ អន​ឡាញ​ជា​ភាសា​អង់គ្លេស​របស់​ពួក​គេ​ អាយ​ស៊ី​ស​បង្ហាញ​ការ​ដោះសារ​របស់​ខ្លួន​សម្រាប់​អំពើ​ឃោរឃៅ​ប្រឆាំង​នឹង​ពួក​យ៉ា​ហ្ស៊ី​ឌី​ទៅ​លើ​មូលដ្ឋាន​សាសនា​។​

«​ការ​យក​ស្ត្រី​ធ្វើ​ជា​ទាសករ​នៃ​គ្រួសារ​ kuffar​
(​អ្នក​មិន​ជឿ​)​ និង​ការ​យក​ស្ត្រី​ធ្វើ​ជា​សាហា​យ​ គឺជា​ទិដ្ឋភាព​ដែល​បង្កើត​នូវ​គ្រួសារ​មួយ​របស់​ Shariah​ (​ច្បាប់​អ៊ី​ស្លា​ម​)​ ថាបើ​នរណា​ម្នាក់​ត្រូវ​បាន​បដិសេធ​ឬ​សើម​ចំអក​ នោះ​បុរស​នឹង​បដិសេធ​ឬ​ចំអក​នូវ​ឲ្យ​គម្ពីរ​គូ​រ៉ា​ន់​ Qur’an​ និង​ ការ​ពិពណ៌នា​នៃ​ Prophet​។​

​ប៉ុន្តែ​អ្នក​សាសនា​វិទ្យា​ថា​ពិភពលោក​ចង្អុលបង្ហាញ​ថា​សកម្មភាព​របស់​ពួក​អាយ​ស៊ី​សគឺ​មិន​មាន​មូលដ្ឋាន​ក្នុង​សាសនា​អ៊ី​ស្លា​ម​ទេ​។​ Imam​ Ajmal​ Masroor​ ដែល​រស់នៅ​ក្រុង​ឡុ​ង​ដ៍​និយាយ​ថា​៖​ «​ប្រជាជន​ ISIS​ គឺ​មិន​តំណាង​ឱ្យ​អ៊ី​ស្លា​ម​ទាំង​អស់នោះ​ទេ​។​ ការ​ពិត​ បើ​មាន​ គឺ​ពួក​គេ​ប្រឆាំង​ នឹង​អ៊ី​ស្លា​ម​»​។​ «​ពួក​គេ​ប្លន់​យន្តហោះ​ បង្កាច់បង្ខូច​ និង​ប្រមាថ​ជនជាតិ​អ៊ី​ស្លា​ម​»​។​

torture-isis
កន្លែងធ្វើទារុណកម្មរបស់ពួកអាយស៊ីស

«​នៅ​ក្នុង​សាសនា​អ៊ី​ស្លា​ម​ ការ​យក​នរណា​ម្នាក់​ធ្វើ​ជា​ឈ្លើយសឹក​ ការ​ធ្វើបាប​ពួក​គេ​ជា​ទាសករ​ផ្លូវភេទ​ ការ​ធ្វើ​ទារុណកម្ម​និង​ការ​សម្លាប់​ពួក​គេ​ គឺ​ត្រូវ​បាន​ហាមឃាត់​ទាំងស្រុង​»​។​

​នេះ​ជា​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​និយាយ​នៅ​ក្នុង​គម្ពីរ​គូ​រ៉ា​ន់​ថា​៖​
«​ប្រជាជន​ទាំងនេះ​ បាត់បង់​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​ប្រើ​ខួរក្បាល​ និង​ទស្សនវិស័យ​ពួក​គេ​ក្នុង​ការ​ឃើញ​និង​ឮ​ ពី​ការ​ពិត​ថា​ពួក​គេ​គឺ​អាក្រក់​ជា​សត្វ​ធាតុ​ទៅ​ទៀត​»​។​

នារី​យ៉ា​ហ្ស៊ី​ឌី​រាប់រយ​នាក់​សម្លាប់​ខ្លួន​ក្នុង​ការ​ធ្វើ​ជា​ឈ្លើយសឹក​របស់​ពួក​ ISIS
​មុន​ពេល​ដែល​ក្រុម​ ISIS​ វាយប្រហារ​ខេត្ត​ Sinjar​ ការ​រៀប​ការ​ក្រៅ​ជំនឿ​សាសនា​យ៉ា​ហ្ស៊ី​ឌី​ត្រូវ​បាន​គេ​ផ្ដន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​។​ ទាំងនោះ​គឺជា​ការ​ចោទប្រកាន់​ពី​អំពើ​ផិតក្បត់​ និង​សូ​ម្បី​តែ​ជា​ជន​រង​គ្រោះ​ពី​ការ​ចាប់រំលោភ​ ក៏​អាច​ត្រូវ​បាន​គេ​សម្លាប់​ពី​បទ​មិន​ស្មោះត្រង់​ជាមួយ​គ្រួសារ​ផង​ដែរ​។​

Baba​ Sheikh​ បញ្ជាក់​ថា​៖​ «​អ្នក​ណា​ក៏​ដោយ​ក៏​អាច​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​មានការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បាន​ដែរ​»​។​ «​ពួក​គេ​គួរតែ​ចៀស​ឱ្យ​ឆ្ងាយ​ពី​បញ្ហា​ទាំងនោះ​។​ ពួក​គេ​មិន​មាន​កំហុស​អ្វី​ទេ​ ហើយ​ពួក​គេ​មិន​គួរ​ព្រួយបារម្ភ​អ្វី​ដែរ​»​។​

​សម្ដី​របស់​គាត់​ គឺជា​ការ​លួងលោម​ផ្លូវចិត្ត​ពី​ទារុណកម្ម​ ទោះជា​ក្រុម​ ISIS​ ប៉ុនប៉ង​បំផ្លាញ​ប្រជាជន​យ៉ា​ហ្ស៊ី​ឌី​ក្នុង​នាម​ជា​សាសនា​ក៏​ដោយ​ ក៏​ជន​រង​គ្រោះ​នៃ​ក្រុម​ភេរវ​ករ​នៅ​តែ​អាច​រក​ការ​ជួយ​នៅផ្ទះ​បាន​ផង​ដែរ​៕


ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​  /​ ប្រភព​៖​ CNN

Share

ព័ត៌មានទាក់ទង

Image