en     km
en     km

បក្សប្រឆាំងនៅហ្ស៊ិមបាវ៉េប្ដេជ្ញាថា នៅឆ្នាំ២០១៩ធ្វើឱ្យបក្សកាន់អំណាចកែទម្រង់ប្រព័ន្ធដឹកនាំ

Share

មេដឹកនាំគណបក្សប្រឆាំង និងបក្សកាន់អំណាច នៅហ្សិមបាវ៉េផ្ញើសារជូនពលរដ្ឋសម្រាប់ឆ្នាំថ្មី និងឱកាសបុណ្យ Christmas ដោយអត្ថន័យខុសៗគ្នា។ បក្សប្រឆាំងប្ដេជ្ញាដាក់សម្ពាធ លើបក្សកាន់អំណាច ឱ្យ កែទម្រង់ការដឹកនាំនិងធ្វើឱ្យសេដ្ឋកិច្ចជាតិជឿនលឿន ។ តែសម្រាប់សារបក្សកាន់ធំណាចបានទទូចឱ្យពលរដ្ឋស្ថិតក្នុងភាពយោគយល់និងអត់ឱ្យជាមួយគ្នា។

កញ្ញា ឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល ៖ 

សម្ព័ន្ធគណបក្សប្រឆាំងនៅហ្ស៊ិមបាវ៉េនៃចលនាប្រជាធិបតេយ្យដើម្បីផ្លាស់ប្ដូរ MDCដឹកនាំដោយ លោក និល ​សុនឆាមិហ្សា បានប្ដេជ្ញាថា​ឆ្នាំ ២០១៨នេះ​​គឺត្រូវធ្វើឱ្យប្រធានាធិបតី ម៉ាណាន់កាវ៉ា ទទួលយកសម្ពាធរបស់បក្សប្រឆាំងដើម្បីកែទម្រង់ប្រព័ន្ធដឹកនាំប្រទេស។

លោក ឆាមីហ្សា បានបញ្ជាក់ដូចនេះ នៅក្នុងបទសម្ភាសជាមួយសារព័តមាន the standard កាលពីថ្ងៃ អាទិត្យ ទី ២៣ ធ្នូ ឆ្នាំ២០១៨។ ក្នុងបទ សម្ភាសនេះ លោកបានបញ្ជាក់ថា លោកមិនមែនសងសឹកនយោបាយអ្វីទេ ទៅលើកលោក ម៉ាណាន់កាវ៉ា ទេ ប៉ុន្ដែបើបក្សប្រឆាំងមិនបានគាប សង្កត់បក្សកាន់អំណាចទេ គឺបក្សកាន់អំណាចមិនបានកែទម្រង់ការដឹកនាំប្រទេសល្អប្រសើរឡើយ គឺដូចការគ្រប់គ្រងរបស់អតីតប្រធានាធិបតី រ៉ូបឺតមូហ្កាបេ។ លោកបន្ដទៀតថា សម្រាប់រូបលោក គឺមកពីក្រុមគណបក្ស ដែលស្រលាញ់យុត្តិធម៌ សន្ដិភាព ដោយផ្អែកលើគោលការណ៍ប្រជាធិប តេយ្យពិតៗ។

លោក និល សុនឆាមីហ្សា គឺជាបេក្ខជនប្រធានាធិបតីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៣០កក្កដា ឆ្នាំ ២០១៨។ លោកបានទទួលសម្លេងឆ្នោតក្រោមលោក ម៉ា ណាន់កាវ៉ា តែ ៣ភាគរយប៉ុណ្ណោះ។ ដោយសារលទ្ធផលប្រហាក់ប្រហែលគ្នានេះ លោក និល សុនឆាមិហ្សា បានទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញដោយបានដឹកនាំឱ្យមានការតវ៉ាទូទាំងប្រទេស។

តែយ៉ាងណាក៏ដោយតុលាការធម្មនុញ្ញរបស់ប្រទេសនេះ បានប្រកាសថា លោក បាណាកាវ៉ា មកពីគណបក្ស Zanu PFជាអ្នកឈ្នះឆ្នោត។ ក្នុងការតវ៉ានេះគណបក្សចលនាប្រជាធិបតេយ្យដើម្បីផ្លាស់ប្ដូរ MDC ដឹកនាំដោយលោកឆាមិហ្សា ប្រកាសមិនទទួលស្គាល់សាលដីការបស់តុលាការធម្មនុញ្ញប្រទេសនេះទេ។ ប៉ុន្ដែគណបក្សនេះ បានសន្យាថា នឹងគាបសង្កត់លោកម៉ាណាន់កាវ៉ា ឱ្យលាលែងពីតំណែងបើដឹកនាំប្រទេសនៅបន្ដ ក្រោមការ គូសវាសនៃរូបភាពអតីតប្រធានាធិបតី រ៉ូបឺតមូហ្កាបេ។ ដោយឡែកក្នុងព្រឹត្តិការណ៍មួយទៀត លោក ម៉ាណាន់កាវ៉ា ក្នុងនាមជាប្រធានាធិបតីបានផ្ញើសារទៅកាន់ជនរួមជាតិដោយអំពាវនាវឱ្យស្ថិតក្នុងភាពសាមគ្គីគ្នាបង្រួបបង្រួមជាតិសម្រាប់ឆ្នាំថ្មីឆ្នាំ ២០១៩។

លោកប្រធានាធិបតីបានបញ្ជាក់ថា ឆ្នាំ ២០១៩ គឺជាឆ្នាំដែលអត់ឱន និងយោគយល់។ ខណៈនេះ លោកទទួលស្គាល់ថា​ ឆ្នាំ ២០១៨ គឺជាការចាប់ផ្ដើមជាប្រវត្តិសាស្រ្ដនៃការគ្រប់គ្រងរបស់លោកស្រោចស្រង់ស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចឡើងវិញ។ លោកសង្ឃឹមថា ឱកាសនៃពិធីអបអរសាទរ បុណ្យគ្រឹស្ដស្មាសប្រជាជនហ្ស៊ិមបាវ៉េ គ្រប់និន្នាការនយោបាយ គឺឈរលើគោលការណ៍យោគយល់គ្នាបំផុត។

លោក ម៉ា ណាន់កាវ៉ា ជាប្រធានាធិបតីលើកបន្ដុបដោយពួកយោធាបន្ទាប់ពីការដកហូតអំណាចរ៉ូប៊ឺតមូហ្កាបេ ដោយការធ្វើរដ្ឋប្រហារពួកយោធា នៅថ្ងៃ ១៧វិច្ឆិកាឆ្នាំ២០១៧។ បុរសរូបនេះ ត្រូវបានក្រុមគណបក្សប្រឆាំងចោទថា នៅតែមាននិន្នាការទៅរកគោលនយោបាយរបស់លោកម៉ូហ្កាបេ ដែលមិនចាត់ទុក បញ្ហាសិទ្ធិមនុស្សជាបញ្ហាសំខាន់របស់ជាតិសាសន៍ ហើយជាមេដឹកនាំនិន្នាការនយោបាយការបរទេសទៅរកប្រទេសចិន។ តែទោះយ៉ាងនេះក្ដី លោកឆាមិហ្សា មេដឹកនាំគណបក្សប្រឆាំងឆ្នាំ ២០១៩ ត្រូវតែមានការសន្ទនានយោបាយរវាងគណបក្សរបស់លោក និងគណបក្សកាន់អំណាច Zanu PF សំដៅកែទម្រង់ប្រព័ន្ធដឹកនាំ និងសេដ្ឋកិច្ចប្រទេស៕

 

Share

Image
Image
Image