en     km
en     km

អាមេរិកនឹងចំណាយថវិកាពាន់លានដុល្លារជួយពលរដ្ឋម៉ិចស៊ីកូមានមុខរបរក្នុងប្រទេស

Share

សហរដ្ឋអាមេរិកកំពុងតែពិនិត្យការប្ដេជ្ញារបស់ខ្លួនក្នុងការចំណាយថវិកាជាច្រើនពាន់លានដុល្លារ ដើម្បីជួយពលរដ្ឋប្រទេសម៉ិចស៊ីកូ និងប្រទេសច្រើនទៀតនៃអាមេរិកកណ្ដាលឱ្យមានការងារធ្វើ តាមរយៈការជួយអភិវឌ្ឍន៍ប្រទេសទាំងនេះ។ នេះបើតាមប្រភពរបស់រដ្ឋាភិបាលអាមេរិក និងម៉ិចស៊ីកូ ដែលត្រូវបានស្រង់មកចុះផ្សាយកាលពីថ្ងៃអង្គារ ទី ១៨ធ្នូ ដោយទីភ្នាក់ងារសារព័ត៌មា​ន Reuters ។

ប្រធានាធិបតីម៉ិចស៊ីកូ លោក Manuel Lopez Obrador បានកំពុងបញ្ចុះបញ្ជូលអាមេរិក គឺប្រធានាធិបតីដូណាល់ត្រាំថា ប្រទេស Honduras, El Salvador និង Guatemala  គួរទទួលបានការជួយអភិវឌ្ឍន៍ដើម្បីឱ្យពលរដ្ឋប្រទេសទាំងនោះ កុំធ្វើចំណាកស្រុកគឺដូចអាមេរិកកំពុងសិក្សាជួយប្រទេសម៉ិចស៊ីកូ។

រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ លោក Marcelo Ebrard និយាយថា សហរដ្ឋអាមេរិកបានសន្យាជួយការអភិវឌ្ឍដោយការចំណាយថវិកាវិនិយោគ ៥ពាន់ ៨រយលានដុល្លារអាមេរិកដល់ប្រទេសទាំងនេះ។ លោកបន្តថា សម្រាប់ម៉ិចស៊ីកូ អាមេរិកសន្យាជួយវិនិយោគនូវថវិកា ៤ពាន់ ៨រយលានដុល្លារអាមេរិក។

ក្រសួងការបរទេសអាមេរិក និយាយថា សរដ្ឋអាមេរិក និងម៉ិចស៊ីកូ រួមគ្នានឹងរៀបចំវេទិកាធុរកិច្ចនៅដើមឆ្នាំ២០១៩ ដែលជាការបង្កើតឱកាសវិនិយោគដោយផ្ដោតទៅលើប្រទេសម៉ិចស៊ីកូ និងប្រទេស Honduras El Salvador និង Guatemala  ៕

Share

Image
Image
Image