loader

នាយករដ្ឋមន្ត្រីប៊ែលហ្សិក​ថ្វាយសុំព្រះមហាក្សត្ររាជានុញ្ញតឱ្យខ្លួនលាលែងពីតំណែង

នាយករដ្ឋមន្ត្រីនៃប្រទេសប៊ែលហ្សិក លោក Charles Michel បានដាក់លិខិតលាលែងពីតំណែងថ្វាយទៅព្រះមហាក្សត្រ បន្ទាប់ពីលោកមិនសប្បាយចិត្តការដែលក្រុមប្រឆាំងទាមទារឱ្យសភាបោះឆ្នោតសម្ដែងការទុកចិត្តលើរូបលោកជាថ្មីទៀត ករណីនាំអោយមានការខ្វែងគំនិតគ្នារឿងអន្តោប្រវេសន៍។

តាមទីភ្នាក់ងារសារព័ត៌មានReuters  ការដែលលោកសម្រេចចិត្តដូចនេះ ដោយសារលោកបាត់បង់ការគាំទ្រជាខ្លាំងនៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោក បន្ទាប់ពីមានករណីផ្ទុះការតវ៉ាប្រឆាំងសន្ធិសញ្ញាអន្តោប្រវេសន៍ចូលមកទ្វីបអឺរ៉ុប។

លោក Charles Michel បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ ២០១៤។

មកដល់ពេលនេះ ព្រះមហាក្សត្រ Philippe នៅមិនទាន់ចេញព្រះរាជសារឆ្លើយតបនៅឡើយទេ ។ តែអ្នកសង្កេតការណ៍មើលឃើញថា ព្រះមហាក្សត្រអាចស្នើឱ្យលោក Charles Michel នៅបន្តជានាយករដ្ឋមន្ត្រីចាំផ្ទះ។

តាមរដ្ឋធម្មនុញ្ញប្រទេសប៊ែលហ្សិកនឹងមានការបោះឆ្នោតសភាឡើងវិញ នៅរយៈពេល ៤០ថ្ងៃយ៉ាងយូរ បន្ទាប់ពីសភាត្រូវបានរំលាយ ខណៈប្រទេសគ្មាននាយករដ្ឋមន្ត្រីចេញពីការបោះឆ្នោត៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x