loader

ស្ត្រីនាយករដ្ឋមន្ត្រីបង់ក្លាដេសសន្យាបង្កើនបា្រក់ចំណូលជាតិខ្ពស់ថែមទៀតបើឈ្នះការបោះឆ្នោតជាថ្មីទៀត

លោកស្រី Sheikh Hasina ប្រធានគណបក្សសម្ព័ន្ធអាវ៉ាមី បាននិយាយថា គោលនយោបាយរបស់គណបក្សកាន់អំណាច សម្រាប់យកទៅប្រកួតការបោះឆ្នោត គឺសំដៅកាត់បន្ថយភាពក្រីក្រ តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចប្រសិនលោកស្រីឈ្នះឆ្នោតជាថ្មីទៀត សម្រាប់អាណត្តិទី៣ ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា គោលនយោបាយរបស់គណបក្ស អាវ៉ាមី មានកម្រាស់ ៨៨ទំព័រ ដែលត្រូវបានផ្សព្វផ្សាយដោយ លោកស្រី Sheikh Hasina ដោយសន្យាបង្កើនផលទុនសរុប កើនពី៧,៨ភាគរយទៅ ៩ភារយ នៅរយៈពេលពីរឆ្នាំទៀត។

ប្រទេសស្រីលង្កានឹងធ្វើការបោះឆ្នោតសភា នៅថ្ងៃទី ៣០ធ្នូ ឆ្នាំ ២០១៨ ដែលគេរំពឹងថា គណបក្សប្រឆាំងធំជាងគេគឺរណសិរ្យឯកភាពជាតិដែលជាកម្លាំងប្រមូលផ្ដុំនៃក្រុមគណបក្សតូចៗ ជាច្រើន គឺជាការកម្លាំងនយោបាយតែមួយគត់អាចធ្វើឱ្យបក្សកាន់អំណាច ប្រឈមជាខ្លាំង។ ក្រុមនេះ គឺជាចលនា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅបង់ក្លាដេស។

ក្រុមសិទ្ធិមនុស្សបានរិះគន់ច្រើនទៅលើបក្សកាន់អំណាចរបស់លោកស្រី Sheikh Hasina ដែលបានបង្ក្រាបក្រុមប្រឆាំង។

ប្រទេសស្រីលង្កាជាប្រភពនៃការផលិតវាយនភណ្ឌដើម្បីនាំចេញទៅអឺរ៉ុប អាមេរិក ដែលសេដ្ឋកិច្ចប្រទេសនេះពឹងផ្អែកដល់ទៅ ៨០ភាគរយ។ ជាមួយគ្នានេះ ក្រុមគណបក្សប្រឆាំងបានបញ្ចេញរបាយការណ៍របស់ខ្លួនជាច្រើនទំព័រ ដោយវាយប្រហារធ្ងន់ៗទៅលើបក្សកាន់អំណាចករណីបង្រ្កាបសិទ្ធិសេរីភាពរបស់ពលរដ្ឋ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x