en     km
en     km

កម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលស្តីពី សន្តិសុខប្រព័ន្ធបច្ចេកវិទ្យា

Share

ភ្នំពេញ៖ កម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលស្តីពីសន្តិសុខប្រព័ន្ធបច្ចេកវិទ្យា ដោយមានការសហការពីស្នងការដ្ឋានសន្តិសុខសាធារណៈទីក្រុងប៉េកាំង តាមរយៈស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅកម្ពុជា។

ការបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលនេះ នៃការបើកវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី ១៧ ធ្នូ ២០១៨ម្សិលមិញនេះ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានប្រសាសន៍ថា ការរៀបចំពីធីបើកវគ្គបណ្ដុះបណ្ដាលនេះឡើង ដើម្បីបានបង្ហាញឲ្យឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈប្រជាមានិតចិន ស្របពេលដែលកម្ពុជាកំពុងតែខ្វះខាតធនធានមនុស្ស។

សូមជម្រាបដែរថា វគ្គបណ្តុះបណ្តាលស្តីពី សន្តិសុខប្រព័ន្ធបច្ចេកវិទ្យា មានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយមានមន្រ្តីនគរបាលជាសិក្ខាកាមចំនួន ៣០រូប មកពីនាយកដ្ឋានកណ្តាលសន្តិសុខ ០១រូប នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ០៣រូប នាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស ០៦រូប និងមកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ២០រូប ៕

 

 

Share

Image
Image
Image