en     km
en     km

ឥណ្ឌាផ្ដល់ប្រាក់កម្ចី១,៤ពាន់លានដុល្លារទៅកោះម៉ាល់ឌៀវដើម្បីដោះបំណុលចិន

Share

រដ្ឋាភិបាលឥណ្ឌា តាមរយៈនាយករដ្ឋមន្ត្រីណារិនឌ្រាមូឌី បានសន្យាផ្ដល់ប្រាក់កម្ចី១,៤ពាន់លានដុលា្លរអាមេរិក ទៅកោះម៉ាល់ឌៀវ ដើម្បីអោយរដ្ឋាភិបាលដីកោះតូចមួយនេះ យកទៅទូទាត់សងបំណុលចិន។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters  ការសន្យានេះបានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងនាយករដ្ឋមន្រ្ដី រីណារិន ឌ្រាមូឌី នៅថ្ងៃច័ន្ទ ទី ១៧ធ្នូនេះ នៅក្រុងញ៉ូដេលី។

លោក មូឌី បាននិយាយថា ការអភិវឌ្ឍសេដ្ឋកិច្ច របស់កោះម៉ាល់ឌីវ ដែលឥណ្ឌាបានផ្ដល់ជំនួយហិរញ្ញវត្ថុនេះ គឺដើម្បីជួយទ្រទ្រង់ ថវិកា របស់ប្រទេសនេះ សំដៅធ្វើឱ្យសេដ្ឋកិច្ចមានលំនឹង។ លោកប្រធានាធិបតីថ្មីកោះម៉ាលឌៀវ លោក Mohammed Ibrahim Solih ដែលឈ្នះឆ្នោតកាលពីខែកញ្ញា បានព្យាយាមទាញឱ្យមានការប្រែប្រួលភូមិសាស្ត្រនយោបាយឡើងវិញ ជាមួយ ឥណ្ឌា បានសាទរការផ្ដល់ប្រាក់កម្ចីនេះ។

នៅក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីកោះម៉ាលឌៀវ លោក Mohammed Ibrahim Solih គេសង្កេតឃើញនាយករដ្ឋន្ត្រីឥណ្ឌា ណារិនឌ្រាមូឌី មានវត្តមានដ៏សំខាន់ជាងគេ។ លោកបានសាទរជាខ្លាំងជ័យជម្នះរបស់លោក Ibrahim Solih ហើយសន្យាថា ឥណ្ឌានឹងពង្រឹងការទាក់ទងជាមួយ កោះម៉ាល់ឌៀវកាត់តែរឹងមាំថែមទៀត។

កោះម៉ាឌៀវ មានប្រជាជនជាង ៤៣ម៉ឺននាក់ ។ ប្រទេសដីកោះនេះ បានជាប់បំណុលចិន ១៥០០លានដុល្លារអាមេរិក ដែលបំណុលនេះ ដោយខ្ចីដោយ អតីតប្រធានាធិបតីចាញ់ឆ្នោតលោក Abdulla Yameen ត្រូវបានចាត់ទុកថា ជាមេដឹកនាំក្រោមឥទ្ធិពលចិន។កាលពីម្សិលមិញនេះ លោក Abdulla Yameen ត្រូវបានតុលាការរបស់ប្រទេសនេះ បង្គាប់អោយរឹបអូសប្រាក់ពុករលួយ ៦លាន ៥សែនដុល្លារ ករណីពុករលួយ៕

Share

Image
Image
Image