en     km
en     km

វិភាគ៖ស្រីលង្កាបញ្ចប់វិបត្តិនយោបាយនៅពេលបេក្ខជននាយករដ្ឋមន្ត្រីលំអៀងចិនយល់ព្រមចុះចាញ់សមរភូមិនយោបាយ

Share

នៅទីបំផុតសមរភូមិនយោបាយនៃប្រទេសស្រីលង្កាការបានរកឃើញអ្នកឈ្នះ ក្នុងការប្រកួតដណ្ដើមតំណែងនាយករដ្ឋមន្ត្រី ដោយជ័យជំម្នះបានទៅលើនាយករដ្ឋមន្ត្រី Ranil Wickremesinghe ជាមនុស្សរបស់ឥណ្ឌា ដែលប្រធានាធិបតីប្រទេសនេះ បានបណ្ដេញលោកពីតំណែងកាលពីចុងខែតុលាដោយសម្រេចចាត់តាំងលោក Mahinda Rajapaksa ជាមនុស្សរបស់ក្រុងប៉េកាំងជំនួស។

តែអ្វីដែលសំខាន់គឺរដ្ឋាភិបាលឥណ្ឌាសាទរជាខ្លាំង ខណៈចិនស្ថិតស្ថានភាពស្ងប់ស្ងាត់។

លោក នួន បូរិន ជូនសេចក្ដីប្រែសម្រួល !

ការសម្រេចបញ្ចប់ភាពមានះរបស់លោក Rajapaksa ដែលចិននៅពីក្រោយនេះ ដោយព្រមចុះចាញ់លោក Wickremesinghe មនុស្សរបស់ឥណ្ឌា បាននាំឱ្យវិបត្តិនយោបាយប្រទេសជាប់បំណុលចិនជាង៦ពាន់ដុល្លារនេះ ហាក់ធូរស្រាលឡើងវិញភ្លាមបន្ទាប់ពីលោក Wickremesinghe ទទួលបានការយល់ព្រមភ្លាមពីសមាជិករដ្ឋសភា ហើយបានស្បថចូលកាន់តំណែងម្ដងទៀតកាលពីថ្ងៃអាទិត្យ ទី ១៦តុលា។

ការទទួលភាពបរាជ័យរបស់ លោក Rajapaksa បាននាំអោយរលកនយោបាយ ប្រទេសស្រី​លង្កាចុះកម្ដៅវិញភ្លាមៗ ហើយនាំអោយ សហគមន៍អន្តរជាតិចាប់អារម្មណ៍នឹងសាទរ ជាពិសេស ប្រទេសឥណ្ឌា ដែលនៅពីក្រោយនាយករដ្ឋមន្ត្រីបន្តអាណត្តិWickremesinghe ។​

ក្នុងបរិយាកាសនេះ រដ្ឋាភិបាលក្រុងញូដែលី បានប្រកាសសាទរលោក Wickremesinghe ដោយចាត់ទុកថា ការទទួលអាណត្តិវិញរបស់បុរសនេះ អាចនាំឱ្យស្រីលង្កាបញ្ចប់វិបត្តិនយោបាយដែលបានកើតឡើងជិត២ខែមកនេះ។

អ្នកនាំពាក្យ នាយករដ្ឋមន្ត្រីឥណ្ឌា Raveesh Kumar បាននិយាយក្នុងសាររបស់លោក ក្នុងនាមលោកណារិនឌ្រាមូឌី ថា «ក្នុងឋានៈជាមិត្តជិតខាង  ជាមិត្តស្មោះត្រង់ ឥណ្ឌាសូមស្វាគមន៍ដំណោះស្រាយនយោបាយនៅស្រីលង្កា ដែលបានរកឃើញដំណោះស្រាយនេះ។ ឥណ្ឌាសង្ឃឹម ថា ស្រីលង្កានឹងធ្វើដំណើរទៅរកផ្លូវប្រជាធិបតេយ្យ សេរីពហុបក្សវិញ។

ជាមួយគ្នានេះ ឥណ្ឌាសន្យា បន្តជួយគាំទ្រគំរោងអភិវឌ្ឍន៍មួយ​ចំនួនដែលជារបស់ក្រុមហ៊ុនឥណ្ឌា និងជំនួយឥតសំណងរបស់ឥណ្ឌា។ ឥណ្ឌាមានការជឿជាក់ថា ទំនាក់ទំនងស្រីលង្កានឹងឥណ្ឌាកាន់តែរឹងមាំថែមទៀត។ 

កាលពីថ្ងៃទី២៦តុលា ប្រធានាធិបតី Maithripala Sirisena បានចាត់តាំងលោក Rajapaksa ជានាយករដ្ឋមន្ត្រីដោយបណ្ដេញ Wickremesinghe ពីតំណែង។ ភ្លាមៗបន្ទាប់ពីដឹងថា មនុស្សរបស់ខ្លួន ទទួលបានការចាត់តាំងពីប្រធានាធិបតី  រដ្ឋភិបាលក្រុងប៉េកាំង បានប្រកាសសាទរលោក Rajapaksa ហើយបានពោលពាក្យថា ចិននិងស្រីលង្កាត្រូវបានផ្សាភ្ជាប់ថែមទៀតនូវទំនាក់ទំនងការទូតនិងកិច្ចសហប្រប្រតិបត្តិការទ្វេភាគី។

ជាការពិតលោក Rajapaksa គឺជាមនុស្សរបស់ចិនតាំងពីជាងមួយទសវត្សមកនេះ ដែលកាលនោះបុរសខ្លាំងនេះ ជាប្រធានាធិបតី ។តែគាត់បានចាញ់ឆ្នោតលោក Sirisena នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៣។

តែជាអកុសល្យ លោក Rajapaksa ត្រូវបានសភាទាត់ចោលបេក្ខភាពរបស់លោក គឺសភាបានទាត់ចោលដល់ទៅពីរដងដោយមិនឱ្យបុរសនេះ ធ្វើជានាយករដ្ឋមន្រ្តីឡើយ។

ការចាត់តាំងលោកRajapaksa  បាននាំអោយប្រជាជនស្រីលង្កាស្មោះត្រង់នឹង នាយករដ្ឋមន្រី Rajapaksa ផ្ទុះការតវ៉ារហូតតុលាការកំពូល បង្គាប់ឱ្យប្រធានាធិបតី ដកចេញវិញនូវការចាត់តាំងលោក Rajapaksa ក្នុងតំណែងនាយករដ្ឋមន្ត្រី។

លោក Wickremesinghe បានស្បថចូលកាន់តំណែង ជាថ្មីម្ដងទៀតក្នុងវ័យ៦៩ឆ្នាំ ។លោកជា មនុស្ស និយមប្រជាធិបតេយ្យជឿនលឿន បែបប្រទេសឥណ្ឌា។ នៅពេលនេះ សហគមន៍អន្តរជាតិ មានដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសជប៉ុន ដែលថ្មីៗនេះ បានចេញសេចក្ដីថ្លែងការណ៍ អោយមានដំណោះស្រាយនយោបាយ ក៏បានសាទរការបញ្ចប់វិបត្តិនយោបាយ នៅប្រទេសស្រីលង្កានេះដែរដោយពួកគេ សង្ឃឺមថា ស្ថិរភាពនយោបាយ នឹងបន្តល្អប្រសើរទៅមុខទៀត។  

ជម្លោះរវាង លោក Sirisena  និងWickremesinghe ​កើតឡើងដោយសារការខ្វែងគំនិតគ្នា អំពីការកំណត់ថាតើនរណាជាម្ចាស់ពិតប្រាកដនៃកំពង់ផែសមុទ្រក្រុងកូឡំបូ ដែលជាសណង់របស់ភាគហ៊ុន និងប្រាក់កម្ចីពីប្រទេសចិន ព្រោះប្រាក់កម្ចីពុំមានតម្លាភាពធ្វើឡើងដោយអតីតប្រធានាធិបតី Rajapaksa ។

ការខ្វែងគំនិតគ្នា ដែលមិនរកច្រកចេញរួចនេះ នាំឱ្យលោក Sirisena  បណ្ដេញ  Wickremesinghe ​ពីតំណែងហើយចាត់តាំងលោក Rajapaksa ដែលប្រជាជនស្រីលង្កាភាគច្រើនលែងគាំទ្រហើយនោះ។

អ្នកសង្កេតការណ៍បានហៅការចូលកាន់តំណងវិញរបស់លោក Wickremesinghe គឺជាការបញ្ចប់ភាពមានះរបស់ Sirisena  ហើយក៏ធ្វើឱ្យលោកប្រធានាធិបតី ស្គាល់ភាពបរាជ័យក្នុងជីវិតនយោបាយរបស់លោកដែលគាំទ្របុរសម្នាក់និយមក្រុងប៉េកាំងធ្វើឱ្យស្រីលង្កាធ្លាក់ក្នុងបំណុលចិន ជាង៦ពាន់លានដុល្លារជាបំណុលពុំសូវមានតម្លាភាពនៃការគ្រប់គ្របនិងប្រើប្រាស់។

យ៉ាងណា ក៍ដោយអ្នកសង្កេតការណ៍ព្រមានថា វិបត្តិនយោបាយនៅបន្សល់ស្រមោលនៅឡើយ ​គឺរហូតដល់ប្រទេសនេះ ធ្វើការបោះឆ្នោតសភាជាថ្មី ថាតើលោក Rajapaksa ចូលរួមប្រកួតក្នុងឋានៈជាប្រធានគណបក្សនយោបាយបានឈ្នះក្នុងការបោះឆ្នោតកម្រិតណា៕
 

 

Share

Image
Image
Image