en     km
en     km

វៀតណាមចង់ធ្វើជាម្ចាស់ផ្ទះនៃជំនួបកំពូលដូណាល់ត្រាំ-គីមជុងអ៊ុននៅដើមឆ្នាំ ២០១៩

Share

ប្រទេសវៀតណាមចាប់ផ្ដើមបង្ហាញអារម្មណ៍ចង់ធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំជំនួបកំពូលជាថ្មីម្ដងទៀត រវាងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងមេដឹកនាំគីមជុងអ៊ុន ដែលគេរំពឹងថា អាចនឹងធ្វើឡើង នៅរវាងខែមករា ឬខែកុម្ភៈឆ្នាំ ២០១៩។

បណ្ដាញផ្សាយព័ត៌មានអាមេរិក CNN បានចុះផ្សាយនៅសុក្រទី១៤ធ្នូនេះ គឺ បន្ទាប់ពីបានស្រង់ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងដែលបានជួបជាមួយមន្ត្រីជាន់ខ្ពស់វៀតណាមបានមកធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល។ តាមCNN លោក គីម ជុងអ៊ុន នឹងមកធ្វើទស្សនកិច្ចនៅក្រុងសេអ៊ូលឆាប់ៗនេះ។

លោក គីម ជុងអ៊ុន និងលោក ដូណាល់ត្រាំ បានជួបគ្នាម្ដងហើយនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១២មិថុនា ឆ្នាំ ២០១៨ ដែលនៅក្នុងជំនួប​នោះ ពួកគេ បានព្រមព្រៀងជាច្រើនឆ្ពោះទៅរកការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

មេដឹកនាំប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងដំណើរការស្ទាក់ស្ទើរនៃការប្រកាសថ្ងៃជួបគ្នា ដោយសារតែអាមេរិកមិនព្រមធ្វើតាមសំណើរបស់ក្រុងព្យុះយ៉ាងសុំឱ្យអាមេរិកដកទណ្ឌកម្ម។ ទីក្រុងព្យុះយ៉ាង និយាយថា ការដាក់ទណ្ឌកម្មនេះ គឺជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ការអនុវត្តកិច្ចព្រមព្រៀងនៅប្រទេសសិង្ហបុរី៕

Share

ព័ត៌មានទាក់ទង

Image