en     km
en     km

រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជាផលិតស្បៀងលើសពីតម្រូវការក្នុងស្រុក

Share

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ប្រាប់ទៅនាយកអង្គការ GrowAsia ថា លទ្ធភាពផលិតស្បៀងរបស់កម្ពុជាលើសពីតម្រូវការនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងកសិកម្ម។

តាមការចុះផ្សាយនេះបញ្ជាក់ថា ការលើកឡើងនេះធ្វើឡើងក្នុងជំនួបមួយរវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Grahame Dixie នាយកអង្គការ GrowAsia ដើម្បីពិភាក្សាទាក់ទងនឹងភាពជាដៃគូជាមួយគ្នាសម្រាប់និរន្តរភាពលើវិស័យកសិកម្ម។ ជំនួបនេះ ធ្វើឡើងនៅទីស្ដីការក្រសួងកសិកម្ម កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨។

នាឱកាសនោះ លោក វេង សាខុន មានប្រសាសន៍ថា វិស័យកសិកម្មនៅកម្ពុជា បាននិងកំពុង រីកចម្រើនយ៉ាងខ្លាំង ដែលធ្វើឱ្យលើសនូវសេចក្ដីត្រូវការក្នុងស្រុក។​​

បែបនេះក្ដី លោក វេង សាខុន បន្ថែមថា ក្រសួងនៅតែជម្រុញដល់សហគមន៍ កសិករខ្នាតតូច និងមធ្យម សហការធ្វើការដាំដុះជាមួយវិស័យឯកជនតាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យាដើម្បីធានាបាននូវបរិមាណផ្គត់ផ្គង់ទីផ្សារ និងស្ថេរភាពតម្លៃ។

លោក Grahame Dixie មានប្រសាសន៍ថា ការអភិវឌ្ឍន៍វិស័យកសិកម្ម ចាំបាច់ត្រូវការប្រើប្រាស់យន្តការនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឌីជថលកសិកម្មទំនើប ទាន់សម័យសមស្របតាមតម្រូវការចាំបាច់របស់អ្នកផលិត ស្របតាមលក្ខណៈភូមិសាស្រ្ត និងបរិបទនៃការប្រែប្រួលអាកាសធាតុ ជាពិសេសសមស្របតាមតម្រូវការទីផ្សារ។

កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសមានការថយចុះ។ ជាក់ស្ដែងកម្ពុជានាំចេញអង្ករបាន ៤៩៧,២៤០តោន ធ្លាក់ចុះប្រមាណ ១៣.១ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ ២០១៧ ដែលមានចំនួន ៥៦២.២៣៧តោន៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង