en     km
en     km

រុស្ស៊ីដកយន្តហោះចម្បាំងពីវេណេហ្សូអេឡាវិញក្រោមសម្ពាធរបស់អាមេរិក

Share

សេតវិមានបានអះអាងថា យន្តហោះចម្បាំងចំនួនពីរគ្រឿងបានរដ្ឋាភិបាលរុស្ស៊ីបញ្ជាឱ្យដកត្រឡប់វិញ បន្ទាប់ពីមានជម្លោះការទូតជាមួយអាមេរិកពាក់ព័ន្ធរបបលោកម៉ាឌូរ៉ូ។

យន្តហោះរបស់រុស្ស៊ី Tupolev Tu-160  ចំនួនពីរគ្រឿងដែលជាប្រភេទយន្តហោះប្រតិកម្មបំពាក់ដោយកាំជ្រួចនុយក្លេអ៊ែរ ត្រូវបានក្រសួងការពារជាតិរុស្ស៊ីបញ្ជូនមកធ្វើសមយុទ្ធយោធាជាមួយកងទ័ពវេណេហ្សូអេឡា។ តែករណីនេះ សហរដ្ឋអាមេរិកប្រឆាំងយ៉ាងខ្លាំងដោយព្រមានថា ធ្វើឱ្យតានតឹងទំនាក់ទំនងការទូតជាមួយរុស្ស៊ី បើមិនព្រមបញ្ឈប់ផែនការនេះ។

 ក្រុងម៉ូស្គូ បានបញ្ជូនយន្តហោះនេះ គឺច​ង់ជួយពង្រឹងរបបរបស់លោកនីកូឡាស់ម៉ាឌូរ៉ូ ដែលអាមេរិកនិងសហភាពអឺរ៉ុប ចាត់ទុកជារបបមិនស្របច្បាប់ ដោយសារតែ ការបោះឆ្នោតប្រធានាធិបតី កាលពីខែឧសភា មិនមានបេក្ខជនគណបក្សប្រឆាំង។

អ្នកនាំពាក្យ សេតវិមាន Sarah Huckabee Sanders  បាននិយាយថា រុស្ស៊ីបាន យល់ព្រមដកយន្តហោះចម្បាំងរបស់ខ្លួនត្រឡប់ទៅវិញ បន្ទាប់ពីលោកប្រធានាធិបតីត្រាំ បានភ្ជាប់ទូរស័ព្ទទៅសមភាគីរុស្សីផ្លាឌីមៀពូទីន កាលពីថ្ងៃ ពុធ ទី ១២ធ្នូ៕ ប្រភព៖ Beritbart.com 

Share

Image
Image
Image