en     km
en     km

សាលា​រាជធានី​ភ្នំពេញ​ស្នើ​រថយន្ដឈ្នួល​កុំ​ដំឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​

Share

taxi-pchum-ben
​សា​សា​រាជធានី​ភ្នំពេញ​ស្នើរ​ឲ្យ​រថយន្ដឈ្នួល​ដឹក​អ្នកដំណើរ​ទាំងអស់​ កុំ​ឲ្យ​តម្លៃ​ង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​។​

​យោង​តាម​សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ ចុះ​នៅ​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៥​ បាន​ឲ្យ​ដឹង​ថា​ ជា​រៀង​រាល់​ឆ្នាំ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ បងប្អូន​ប្រជាពលរដ្ឋ​ កម្មករ​ កម្មការិនី​មួយ​ចំនួន​ តែងតែ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ ដោយ​ជិះ​រថយន្ដឈ្នួល​ និង​ រថយន្តក្រុង​។​ ជាមួយ​នេះ​មាន​ប្រជាពលរដ្ឋ​តែងតែ​ត្អូញត្អែរ​ ថ្នាំងថ្នាក់​ ចំពោះ​ការ​ដំឡើង​ ថ្លៃ​ឈ្នួល​ រថយន្ដ​ ថ្លៃ​ហួសហេតុ​ ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​សុខចិត្ត​ជិះ​ប្រជ្រៀត​គ្នា​លើស​ចំណុះ​ ឬ​ ជិះ​លើដំបូល​រថយន្ដ​ ដែល​ងាយ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ តាម​ផ្លូវ​ធ្វើ​ដំណើរ​ជាដើម​។​

​អាស្រ័យ​ដូច​ការ​កត់សម្គាល់​ខាងលើ​នេះ​ និង​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ និង​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បណ្ដាល​មក​ពី​ការ​ផ្ទុក​លើស​ចំណុះ​នោះ​ សាលា​ រាជធានី​ភ្នំពេញ​បាន​ អំពាវ​នា​ឱ្យ​ ម្ចាស់​រថយន្ដ​ដែល​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​ ចុះឡើង​ ពី​ភ្នំពេញ​ ទៅ​តាម​បណ្ដា​ខេត្ត​នានា​ទាំងអស់​ កុំ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ដ​នៅ​ក្នុង​ឱកាស​ បុណ្យប្រពៃណី​ជាតិ​នេះ​ ។​

សូម​រម្លឹក​ដែរ​ថា​ ថ្មីៗ​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​សែន​ក៏​បាន​ស្នើ​ដល់​ម្ចាស់​រថយន្ដឈ្នួល​ ដឹក​អ្នក​ ដំណើរ​ទាំងអស់​ កុំ​ឲ្យ​ដំឡើង​ថ្លៃ​ និង​រក្សា​តម្លៃ​ដូច​ថ្ងៃ​ធម្មតា​ដែរ​ ប៉ុន្ដែ​ មក​ទល់​នឹង​ពេល​នេះ​ រថយន្ដឈ្នួល​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​ទទួលយក​សំណើ​មួយ​នេះ​ដដែល​៕

Share

Image
Image
Image