សាសារាជធានីភ្នំពេញស្នើរឲ្យរថយន្ដឈ្នួលដឹកអ្នកដំណើរទាំងអស់ កុំឲ្យតម្លៃងថ្លៃក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីមួយចំនួន តែងតែធ្វើដំណើរទៅស្រុកកំណើត ដោយជិះរថយន្ដឈ្នួល និង រថយន្តក្រុង។ ជាមួយនេះមានប្រជាពលរដ្ឋតែងតែត្អូញត្អែរ ថ្នាំងថ្នាក់ ចំពោះការដំឡើង ថ្លៃឈ្នួល រថយន្ដ ថ្លៃហួសហេតុ ធ្វើឱ្យពលរដ្ឋមួយចំនួនសុខចិត្តជិះប្រជ្រៀតគ្នាលើសចំណុះ ឬ ជិះលើដំបូលរថយន្ដ ដែលងាយបង្កឱ្យមានគ្រោះថ្នាក់ តាមផ្លូវធ្វើដំណើរជាដើម។
អាស្រ័យដូចការកត់សម្គាល់ខាងលើនេះ និងដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការផ្ទុកលើសចំណុះនោះ សាលា រាជធានីភ្នំពេញបាន អំពាវនាឱ្យ ម្ចាស់រថយន្ដដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ចុះឡើង ពីភ្នំពេញ ទៅតាមបណ្ដាខេត្តនានាទាំងអស់ កុំដំឡើងថ្លៃឈ្នួលរថយន្ដនៅក្នុងឱកាស បុណ្យប្រពៃណីជាតិនេះ ។
សូមរម្លឹកដែរថា ថ្មីៗលោកនាយករដ្ឋមន្ដ្រីហ៊ុនសែនក៏បានស្នើដល់ម្ចាស់រថយន្ដឈ្នួល ដឹកអ្នក ដំណើរទាំងអស់ កុំឲ្យដំឡើងថ្លៃ និងរក្សាតម្លៃដូចថ្ងៃធម្មតាដែរ ប៉ុន្ដែ មកទល់នឹងពេលនេះ រថយន្ដឈ្នួលមួយចំនួននៅតែមិនទាន់ទទួលយកសំណើមួយនេះដដែល៕