en     km
en     km

សម្ដេច​ហ៊ុន​សែន​៖​ ច្បាប់​ថ្មី​តម្រូវ​ឱ្យ​១១៨​រូប​ស្នើ​មក​សម្ដេច​ទើប​លុប​បំរាម​បាន​តែ​អ្នកវិភាគ​ថា​ដើរ​ចូល​គន្លង​របស់​លោក​សមរ​ង្ស៊ី​ហើយ​

Share

ភ្នំពេញ​៖​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ បណ្ដាជន​ទាំងឡាយ​ណា​ ដែល​ត្រូវ​តុលាការ​ហាមឃាត់​ ធ្វើ​សកម្មភាព​នយោបាយ​ ហើយ​មាន​បំណង​ចង់​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ន​យោ​យ​បាយ​វិញ​ ត្រូវធ្វើ​សំណើ​ទៅ​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ពិនិត្យ​មើល​ អំពី​លទ្ធភាព​ដើម្បី​ស្ដា​នីតិសម្បទា​ឡើង​វិញ​។​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា​ បើ​បុគ្គល​នោះ​មាន​លក្ខណៈ​គ្រប់គ្រាន់​ ពោល​គឺ​អនុវត្ត​សាលក្រម​ ឬ​សាលដីការ​បាន​ល្អ​ សម្ដេច​នឹង​ទូល​ស្នើ​ ទៅ​ព្រះមហាក្សត្រ​ ឲ្យ​លើកលែង​បម្រាម​នោះ​។​ អ្នកវិភាគ​ ចាត់​ទុក​ថា​ជា​ល្បែង​មួយ​ថ្មី​ទៀត​ ដែល​បក្ស​កាន់​អំណាច​បន្ត​រត់​ពីក្រោយ​លោក​សមរ​ង្ស៊ី​។​

​លោក​សោម​លាភ​ រាយការណ៍​៖​

​សេចក្ដីព្រាងច្បាប់​វិសោធនកម្ម​ មាត្រា​ ៤៥​ថ្មី​ (​ស្ទួន​)​ នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ នឹង​ត្រូវ​បាន​រដ្ឋសភា​បើក​សម័យប្រជុំ​ពេញអង្គ​ ដើម្បី​ពិភាក្សា​ និង​អនុម័ត​នៅ​ថ្ងៃ​ទី​ ១៣​ ធ្នូ​ស្អែក​នេះ​។​

​មុន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​សម្ដេច​ហ៊ុន​សែន​ បាន​បង្ហើប​ពី​ការ​ដោះស្រាយ​របស់​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ១១៨​រូប​ ដែល​ត្រូវ​បាន​តុល​ការ​កំពូល​ ហាម​ធ្វើ​នយោបាយ​។​

​នៅ​ចំពោះ​កម្មករ​-​កម្មការិនី​នៅ​ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​១២​ធ្នូ​នេះ​ សម្ដេច​ហ៊ុន​សែន​ បាន​ថ្លែង​ទាក់ទង​នឹង​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ គឺ​តម្រូវ​ឱ្យ​អ្នក​ដែល​ហាមឃាត់​សិទ្ធិ​នយោបាយ​ចង់បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ ត្រូវ​ស្នើ​សុំ​សម្ដេច​ផ្ទាល់​ ហើយ​សម្ដេច​នឹង​ពិនិត្យ​។​

​សម្ដេច​ ហ៊ុន​ សែន​ បន្ថែម​ថា​ ប្រសិនបើ​សម្ដេច​ ពិនិត្យ​ឃើញ​ថា​ បុគ្គល​នោះ​មិន​បាន​ប្រឆាំង​នឹង​សាលដីកា​តុលា​កំពូល​នោះ​ទេ​ សម្ដេច​នឹង​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ចុះ​ព្រះ​ហ​ស្ថ​លេខា​ ដក​បម្រាម​ធ្វើ​នយោបាយ​។​
​យ៉ាងណាមិញ​ សម្ដេច​ ហ៊ុន​ សែន​ បញ្ជាក់​ថា​ ការ​ធ្វើ​វិសោធនកម្ម​នេះ​ មិនមែន​សម្រាប់​គណបក្ស​ណាមួយ​ទេ​ ពោល​គឺ​សម្រាប់​គណបក្ស​ទាំងអស់​នៅ​កម្ពុជា​។​

​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​ មាត្រា​៤៥​ ថ្មី​(​ស្ទួន​)​ ត្រូវ​បាន​អ្នកតំណាង​រាស្ត្រ​ ចំនួន​៨៧​រូប​ក្នុង​រដ្ឋសភា​ ស្នើ​ធ្វើ​វិសោធនកម្ម​ ដែល​បាន​សេចក្ដី​ដូច​តទៅ​៖​ បុគ្គល​ត្រូវ​តុលាការ​សម្រេច​ ហាមឃាត់​ការ​ធ្វើ​សកម្មភាព​ នយោបាយ​ មិន​អាច​បង្កើត​ គណបក្ស​នយោបាយ​ ឬ​ចូលរួម​ក្នុង​គណបក្ស​ នយោបាយ​ណាមួយ​ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ​ ឬ​ប្រឆាំង​ គណបក្ស​ណាមួយ​បាន​ឡើយ​។​

​បុគ្គល​ដែល​បាន​តុលាការ​ សម្រេច​ហាមឃាត់​ ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​ នឹង​អាច​ទទួល​បាន​វិញ​ នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ ដោយ​ពេញ​ច្បាប់​ បន្ទាប់​ពី​ផុត​រយៈពេល​ នៃ​ការ​ហាមឃាត់​កំណត់​ ដោយ​សាលដីការ​របស់​តុលាការ​កំពូល​ ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ ដោយ​ព្រះ មហា ក្សត្រ​ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី​ តាម​សេចក្តី​ស្នើ​សុំ​ របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​អ្នក​ច្បាប់​ម្នាក់​នៃ​សាលាក្ដី​ខ្មែរក្រហម​ គឺ​លោក​មេធាវី​ គង់​ សំ​អុ​ន​ បាន​ពន្យល់​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ កាលណា​ សភា​តាក់តែង​ច្បាប់​គឹ​ជា​ច្បាប់​របស់​ជាតិ​។​ តែបើ​ការ​តាំង​តែង​ច្បាប់​ មិន​មាន​វិសាលភាព​ សាកល​ គឺ​មិន​មាន​អត្ថប្រយោជន៍​វែង​ឆ្ងាយ​ទេ​ គឺ​ធ្វើ​ឡើង​ ដើម្បី​តម្រូវ​តាម​ស្ថានការណ៍​ប៉ុណ្ណោះ​។​ លោក​គួរ​តាក់​តែ​ច្បាប់​ដើម្បី​ប្រយោជន៍​ទូ​ទាំង​និង​យូរអង្វែង​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ លោក​សមរ​ង្ស៊ី​ ដែល​ឋានៈ​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជូន​សារ​ទៅ​ ប្រាប់​សម្ដេច​ហ៊ុន​សែន​ ដោយ​ស្នើ​ឱ្យ​ដោះ​លែង​លោក​កឹ​ម​សុខា​ ជា​មុន​ ហើយ​ថា​ គេ​មិន​ចាំបាច់​ ធ្វើ​ច្បាប់​តម្រូវ​ ទៅ​តាម​ស្ថាន​ការ​ សម្រាប់​អ្នក​ ១១៨​រូប​នោះ​ទេ​។​ លោក​ថា​ អ្នក​ទាំង​១១៨​នេះ​នឹង​មិន​ត្រូវការ​ ស្នើ​សុំ​ការ​លើកលែង​ ពួក​គេ​ទេ​គឺ​មិន​ត្រូវការ​ដូចនេះ​ទេ​។​ ជាមួយ​គ្នា​នេះ​ លោក​សមរ​ង្ស៊ី​ ក៏​បាន​អំពាវនាវ​ដល់​អ្នក​ទាំង​១១៨​រូប​នេះ​ កុំ​ទទួលយក​សេចក្ដី​កែ​ច្បាប់​នេះ​ ហើយ​កុំ​បោះបង់​ចោលការ​តស៊ូ​របស់​ខ្លួន​ ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក​ឯម​សុ​វ​ណ្ណា​រ៉ា​ អ្នកវិភាគ​បញ្ញា​សង្គម​និង​និ​យោ​បាយ​ យល់​ថា​ បើ​មាន​ចែង​ដូច​សម្ដេច​ នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ គឺ​ហាក់ដូចជា​ ល្បែង​នយោបាយ​ថ្មី​មួយទៀត​ដែល​គណបក្សកាន់អំណាច​កំពុង​លេង​បាន​ទាំង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​សហគមន៍​អន្តរជាតិ​។​ តែ​លោក​ ថាបើ​ដូច្នេះ​មែន​ អន្តរជាតិ​កាន់តែ​មើលឃើញ​ពី​ច​រិ​ក​នយោបាយ​ របស់​បក្ស​កាន់​អំណាច​ហើយ​ធ្វើ​អោយ​ការ​ទំលាក់​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធ​EBA​ កាន់តែ​លឿន​។​

​លោក​ មើលឃើញ​ថា​ វិសោធនកម្ម​នេះ​ មើលទៅ​ដូច​ជា​ចូល​របត់​របស់​លោក​សមរ​ង្ស៊ី​ ដែល​ កំពុង​ផ្ដល់​ឱវាទ​ទៅ​មន្ត្រី​១១៨​នោះ​។​

​យ៉ាងណា​ លោក​កឹ​ម​សុខា​ ដែល​ត្រូវ​បាន​ក្រួ​ង​មហាផ្ទៃ​ប្ដឹង​ថា​ជា​ជន​ក្បត់ជាតិ​ ហើយ​នាំ​អោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​មានឈ្មោះ​ក្នុង​ចំ​ណោ​មេះ​អ្នក​១១៨​នោះ​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image