en     km
en     km

សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលអនុវត្តជាក់ស្តែងលើការបន្ថូរបន្ថយស្ថានការណ៍នយោបាយ

Share

ភ្នំពេញ៖ មន្រ្តីអង្គការផ្នែកសិទ្ធិមនុស្សមួយរូប ចង់ឱ្យរដ្ឋាភិបាលអនុវត្តជាក់ស្តែងទៅលើអ្វីដែលកំពុងបើកភ្លើងខៀវបន្ថូរបន្ថយស្ថានការណ៍នយោបាយ បន្ទាប់ពីរដ្ឋាភិបាលមានចេតនាចង់ឱ្យមន្រ្តីបក្សប្រឆាំងអាចធ្វើសកម្មភាពវិញ ជាមួយការបើកឱ្យមានប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលមួយចំនួនអាចដំណើរការវិញបាន។ តែមន្រ្តីរបស់រដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សស្នើឱ្យមានការប្រើប្រាស់សិទ្ធិកុំបំពានលើច្បាប់។

 

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព ក្នុងពិធីប្រារព្វខួបលើកទី ៧០ នៃការប្រកាសជាសកលស្តីពីសិទិ្ធមនុស្សនៅ វិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជា។

 

ការធ្វើវិសោធន៍កម្មច្បាប់បើកផ្លូវឱ្យអ្នកនយោបាយបក្សប្រឆាំងអាចចូលឆាកនយោបាយវិញ ការបន្ថូរបន្ថយឱ្យសង្គមស៊ីវិលអាចធ្វើសកម្មភាពដោយសេរី និងចេតនាចង់ឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេសអាចដំណើរការវិញ នេះជាអ្វីដែលមន្រ្តីសិទ្ធិមនុស្សមួយរូបគឺលោកស្រី ចក់ សុភាព ថាពុំទាន់គ្រប់គ្រាន់ឡើយដោយចង់ឃើញរដ្ឋាភិបាលអនុវត្តជាក់ស្តែង ជាជាងការប្រកាសតែ លើ សេចក្តីថ្លែងការណ៍នោះ។

នាយិកា​ប្រតិបត្តិ​នៃមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោកស្រី ចក់ សុភាព និយាយក្នុងពិធីប្រារព្វខួបលើកទី ៧០ នៃការប្រកាសជាសកលស្តីពីសិទិ្ធមនុស្សនៅ វិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជាកាលពីរាត្រីថ្ងៃទី១០ ធ្នូម្សិលមិញថា លោកស្រីសាទរចំពោះការបន្ទន់ឥរិយាបថរបស់រដ្ឋាភិបាលក្នុងការបន្ថូរបន្ថយស្ថានការណ៍នានាពេលចុងក្រោយនេះ។ យ៉ាងណាលោកស្រីចង់ឃើញរដ្ឋាភិបាលអនុវត្តជាក់ស្តែងតាមរយៈការទម្លាក់ចោលបទចោទទាំងស្រុងលើអ្នកនយោបាយ សហជីប សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាដើម។ ក្នុងនាមជាមន្រ្តីសិទ្ធិមនុស្សលោកស្រី ចក់ សុភាព បន្ថែមថាលោកស្រីនឹងតាមឃ្លាំមើលសកម្ម ភាពរបស់រដ្ឋាភិបាល តើថាបានអនុវត្តដូចការប្រកាសលើសេចក្តីថ្លែងការណ៍ឬទេ។

លោកស្រី ចក់ សុភាព៖«»។

កាលពីដើមខែធ្នូលោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​​ថា អតីតមន្ត្រី​នៃ​អតីតបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ធំ​ដែល​បាន​ជាប់​បម្រាម ហើយ​បាន​គោរព​សាលដីកា​តុលាការ​កំពូល​អាច​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ​។ ទន្ទឹម​គ្នា​នេះរដ្ឋាភិបាលក៏​ទទួល​យក​មក​សិក្សា​នូវ​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់ NGO និង​ស្វាគមន៍ វិទ្យុ VOA, RFA និង​កាសែត​ឌឹខេមបូឌាដេលី​វិញ ជាអ្វីដែលអ្នកវិភាគយល់ថា ជាលទ្ធផលកើតចេញពី​​ការចរចា​​រវាង​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា និង​សហភាព​អឺរ៉ុប​ និង​ជា​មធ្យោបាយ​មួយ​ដែល​រដ្ឋាភិបាល​ធ្វើ​ឡើង​ដើម្បី​ដោះស្រាយ​នូវ​ផលវិបាក​នយោបាយ​ផ្សេងៗ​ពិសេសទប់ស្កាត់ការដកពន្ធអនុគ្រោះ EBA។

លោក​ កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លើកឡើងថា រដ្ឋាភិបាលបាននឹងខិតខំលើកស្ទួយបញ្ហាសិទ្ធិមនុស្សយ៉ាងខ្លាំងក្លានឹងមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបន្តថា កម្ពុជាបានជំរុញឱ្យកាន់តែល្អប្រសើរនូវសិទ្ធិរបស់ស្រ្តី និងកុមារីលើផ្នែកអប់រំ ការធ្វើឱ្យមានសុខដុមរមនាផ្នែកសាសនានិងភាពទំលំទូលាយនៃសេរីភាពបញ្ចេញមតិលើបណ្តេញសង្គមជាដើម។ តែយ៉ាងណាលោក កែវ រ៉េមី ស្នើឱ្យការប្រើប្រាស់សិទ្ធិត្រូវឱ្យសមស្របតាមច្បាប់របស់ប្រទេស។

លោក កែវ រ៉េមី៖«»។

                                                         ​លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

 

​ជាការកត់សម្គាល់ ទិវា​សិទ្ធិ​មនុស្ស​អន្តរ​​ជាតិកាលពីថ្ងៃទី ១០ ធ្នូ ម្សិលមិញ អង្គភាពរដ្ឋាភិបាលមួយចំនួន អង្គការសង្គមស៊ីវិល សហជីព និងសហគមន៍មួយចំនួនបានប្រារព្វពិធីនេះ បាន​អបអរ​ទិវា​សិទ្ធិមនុស្សអន្តរជាតិ​លើក​ទី​៧០។​ ប៉ុន្តែបណ្ដា​អង្គការ​សង្គម​ស៊ីវិល ​សហជីព ​សកម្មជន​សិទ្ធិ​មនុស្ស ​និង​ពលរដ្ឋ​ត្រូវរងការរឹតត្បឹត មិនឱ្យហែក្បួនជួបជុំគ្នាក្នុងទីលានប្រជាធិបតេយ្យ​ ក្រោមហេតុផលថារក្សាសន្តិសុខ៕

 

 

Share

Image
Image
Image