en     km
en     km

ខេត្ដបន្ទាយមានជ័យ​ ៖​ ពលរដ្ឋ​ប្រទះ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់​នៅ​វាលស្រែ​

Share

​ភ្នំពេញ​ ៖​ យោង​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ម្សិលមិញ​ បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​០៨​ ខែធ្នូ​ មាន​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ដបន្ទាយមានជ័យ​ម្នាក់​បាន​ប្រទះ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់​ ដែល​ស្ថិត​នៅ​ក្បែរ​ដើម​ត្នោត​ លើ​ភ្លឺស្រែ​។​

គ្រាប់​មួយ​គ្រាប់​នេះ​ ប្រភេទ​ KD​ ស្ថិត​នៅ​ខាងកើត​ភូមិ​ថ្នល់​ដាច់​ ចំងាយ​ប្រមាណ​ ៣​គីឡូម៉ែត្រ​។​ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ អាជ្ញាធរ​បាន​ទៅ​ស្លាក​សញ្ញា​ហាមឃាត់​ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ពលរដ្ឋ​ចូល​ទៅ​បរិវេណ​នោះ​។​

​តាម​រយៈ​បទ​សម្ភាស​ជាមួយ​វិទ្យុ​ស្ដ្រី​ កាលពី​ពេល​កន្លង​ទៅ​ លោក​ ហេង​ រតនា​ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ហៅកាត់ថា ស៊ីម៉ាក់ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ សូមកុំ​ប៉ះពាល់​ ឬ​យក​ទៅ​កែ​ច្នៃ​ នូវ​គ្រប់​មីន​ គ្រាប់បែក​ គ្រប់​ប្រភេទ​ បើ​ទោះជា​ឃើញ​សភាព​ចាស់​ច្រែះ​ចាប់​យ៉ាងណា​ក៏​ដោយ​ ត្រូវ​រូតរះ​ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​ ឬ​អង្គភាព​ស៊ី​ម៉ាក់​ដើម្បី​ទៅ​កម្ទេច​ចោល​៕

Share

Image
Image
Image