en     km
en     km

មេដឹកនាំវៀតណាមចូលរួមរំលែកទុក្ខមរណភាពអតីតប្រធានាធិបតីអាមេរិក George Bush

Share

អគ្គលេខាបក្សនិងជាប្រធានាធិបតីសាធារណរដ្ឋសង្គមនិយមវៀតណាម លោកង្វៀនភូជុង(Nguyễn Phú Trọng) បានផ្ញើសាររំលែកទុក្ខជូនទៅសមភាគីអាមេរិក ដូណាល់ត្រាំ ចំពោះមរណភាពអតីតប្រធានាធិបតី George H W Bush ។

តាមសារព័ត៌មានVietnam News  កាលពីថ្ងៃពុធ ទី៥ធ្នូ លោករដ្ឋមន្ត្រីការបរទេស Phạm Bình Minh ក៏បានផ្ញើសាររំលែកទុក្ខ ជូនទៅកូនប្រុសរបស់លោក H W Bush គឺអតីតប្រធានាធិបតី  W Bush ។

លោក George H W Bush ជាប្រធានាធិបតីទី៤១របស់អាមេរិក។លោកបានស្លាប់ក្នុងជន្មាយុ៩៤ឆ្នាំ កាលពីថ្ងៃទី៣០វិច្ឆិកា។ ចំណែកឯកូនប្រុសរបស់លោក គឺ W Bush  ជាប្រធានាធិបតីអាមេរិកទី ៤៣។ ឳពុកនិងកូន គឺជាប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ។

វៀតណាមបានបើកទំនាក់ទំនងការទូតជាមួយអាមេរិកឡើងវិញ នៅពាក់កណ្ដាលទសវត្ស១៩៩០ នៅពេលពិភពលោក បញ្ចប់សង្រ្គាមត្រជាក់។ ប្រទេសទាំងពីរនេះ គឺជាអតីតសត្រូវនឹងគ្នា ដោយសារសង្រ្គាមវៀតណាម នៅដើមទសវត្ស១៨៧០ ដែលអាមេរិកចូលលុកលុយវៀតណាមតាមរយៈវៀតណាមខាងត្បូង ជាសម្ព័ន្ធរបស់ខ្លួន៕

Share

Image
Image
Image